Paris Peace Accords 23 Oct. 1991

Friday, March 28, 2014

CCIM ៖ គេ​ត្រូវ លើកតម្កើង​ សិទ្ធ​ការងារ នៅពេល អាស៊ាន​ ក្លាយជា សហគមន៍​

CCIM ៖ គេ​ត្រូវ លើកតម្កើង​ សិទ្ធ​ការងារ នៅពេល អាស៊ាន​ ក្លាយជា សហគមន៍​


ដោយ៖​ នួន បូរិន​ /​ វីអូឌី | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014

ប្រធាន​មជ្ឈមណ្ឌល កម្ពុជា ដើម្បី ប្រព័ន្ធ ឯករាជ្យ ​CCIM ទទូចថា គេ​ត្រូវ​លើកតម្កើង សិទ្ធ​ការងារ​របស់ ពលរដ្ឋ ក្នុង​តំបន់ នៅពេល​ដែល​សមាគម​អាស៊ាន ប្រែក្លាយ​ជា​សហគមន៍ នៅ​ឆ្នាំ​២០១៥​។​
​យោង​តាម​កម្ម​វី​ធី កិច្ចពិភាក្សា ថ្នាក់តំបន់ ស្ដី​ពី​សិទ្ធ​ការងារ និង​ការត្រៀមខ្លួន​ដើម្បី សហគមន៍​អាស៊ាន ឆ្នាំ២០១៥ ដែល​រៀបចំឡើង​ដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធឯករាជ្យ CCIM និង​មាន​កិច្ចសហការ​ជាមួយ កម្ម​វី​ធី​អាស៊ី​ខ​ល​លី​ង នៃ​វិទ្យុ KBR68H ប្រទេស​ឥណ្ឌូនេស៊ី ហើយ​មាន​ការគាំទ្រ ថវិកា​ដោយ USAID សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៨ ខែ​មិនា នៅ​សណ្ឋាគារ អ៊ី​ម​ភឺ​រៀល សុន្ទ​កថារបស់​លោក​ប៉ា ងួនទៀង នាយក​ប្រតិបត្តិ CCIM បាន​លើកឡើង​អំពី​ការ​ប្រឈម របស់​ពលករ ក្នុង​តំបន់​ដែល​នឹង​ជួប​ការលំបាក នៅពេលអាស៊ាន ប្រែក្លាយជា សហគមន៍័​នៅ​ឆ្នាំ​២០១៥​នេះ​។​
​សុន្ទរកថារបស់ លោក ប៉ា ងួន​ទៀង បន្តថា ខណៈ សមា​ហរ័​ណកម្ម សេដ្ឋកិច្ច អាស៊ាន​នឹង ចាប់ផ្ដើម​ជាមួយ សហគមន៍​អាស៊ាន  គឺ​ការព្រួយបារម្ភ អាច​កើត​មាន​ដូចជា​កង្វះ ធនធានមនុស្ស កង្វះសមត្ថភាព កង្វះ​មូល​នី​ធី ជាពិសេស សិទ្ធ​ការងារ​របស់​ពលករ នៃ​ប្រទេស​និមួយៗ ដូចជា កម្ពុជា ភូមា ឡាវ និង​វៀតណាម​។
សុន្ទរកថា របស់ ប្រធាន​មជ្ឈមណ្ឌល កម្ពុជា ដើម្បី ប្រព័ន្ធ ឯករាជ្យ CCIM ទទូចថា ដើម្បី​ឲ្យមាន​លំហូ​ការងារ ជា​និរន្ត​ន៍ និង​ចិរភាព គឺ ចាំបាច់ ត្រួវ ការពារ និង​គាំពារ​សិទ្ធិ​របស់​ពលករ ទាំងនោះ ដែល​ជា​អាទិភាព មួយ​ក្នុងចំណោម អាទិភាព​ជាច្រើន​ទៀត នៃ ចក្ខុវិស័យ របស់​សហគមន៍ អាស៊ាន​។
​បច្ចុប្បន្ន ប្រជាជន​នៃ​សមាគម​អាស៊ាន ១០​ប្រទេស មាន​ជាង ៦១០​លាន​នាក់ ហើយ ពលករ ចំណាកស្រុក ក្នុង​តំបន់​មាន ជិត ១៤​លាន​នាក់៕



No comments:

Post a Comment