Paris Peace Accords 23 Oct. 1991

Thursday, March 13, 2014

CNRP សើ្ន​ CPP ពន្លឿន​ ការបង្កើត ​សិក្ខាសាលា​រួមគ្នា ដើម្បី​ ទទួល​អនុសាសន៍​ លើ ​ការបោះឆ្នោត​​

CNRP សើ្ន​ CPP ពន្លឿន​ ការបង្កើត ​សិក្ខាសាលា​រួមគ្នា ដើម្បី​ ទទួល​អនុសាសន៍​ លើ ​ការបោះឆ្នោត​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែមិនា ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពន្លឿន​ការបង្កើត​សិក្ខាសាលា​រួមគ្នា ដើម្បី​ទទួល​យោបល់​អង្គការ​ជាតិ និង​អន្តរជាតិ ទៅលើ​កំណែទម្រង់​ការបោះឆ្នោត​។​
​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យដឹងថា គណបក្ស​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​លទ្ធ​ភាព​​នៃ​ការរៀបចំ​សិក្ខាសាលា​មួយ​រួម​ឲ្យបាន​ឆាប់ ដើម្បី​បើកទូលាយ​ឲ្យមាន​ការចូលរួម​យោបល់ និង​ផ្តល់​អនុសាសន៍​ពី​សំណាក់​​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សង្គម​ស៊ីវិល ដែល​មាន​ជំនាញ​លើ​ការងារ​បោះឆ្នោត​។​
​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ជា​បន្ទាន់ ចំពោះ​សំណើ​ទាមទារ​ឲ្យ គ​.​ជ​.​ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​កំណត់​ការជ្រើសតាំង​សមាសភាព គ​.​ជ​.​ប មុន​នឹង​បន្ត​កិច្ចប្រជុំ​ថ្ងៃទី​១៧ ខែ​មីនា​។​គណបក្ស​បញ្ជាក់​ថា ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ឲ្យទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ឯករាជ្យ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាម​សំឡេង​ពីរភាគបី នៃ​សមាជិក​សភា​ទាំងមូល គឺ​មាន​លក្ខណៈ​ចាំបាច់​ជា​អាទិភាព សម្រាប់​ការ​ងារ​កែ​ទម្រង់​ការ​បោះឆ្នោត ដែល​មិន​អាច​រំលង​បាន​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​គណៈកម្មការ​កែ​ទម្រង់​ការ​បោះឆ្នោត លោក យឹម សុវណ្ណ ប្រាប់​VOD ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើ​លិខិត​នេះ គឺ​ផ្តោត​សំខាន់​លើ​កំណែទម្រង់ គជប និង​ដើម្បី​ឲ្យ​ភាគី​បក្ស​ប្រជាជន ឆ្លើយ​បំភ្លឺ​លើ​សំណើ​របស់​ខ្លួន មុននឹង​ក្រុមការងារ​គណៈកម្មការ​ចម្រុះ​បន្ត​កិច្ចប្រជុំ​នៅ​សប្តាហ៍ ក្រោយនេះ បើ​ពុំនោះ​ទេ គណបក្ស​នេះ នឹង​បញ្ឈប់​កិច្ច​ចរចា​។​
​សមាជិក​គណៈកម្មការ​កែ​ទម្រង់​ការ​បោះឆ្នោត​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប អះអាងថា មិនទាន់​ទទួល​បាន​លិខិត​នេះ​នៅឡើយ​ទេ ប៉ុន្តែ​គណបក្ស​នេះ នៅ​តែ​រក្សា​ជំហ​ជួប​ចរចា​នៅ​ថ្ងៃទី​១៧ ខែ​មីនា​ខាងមុខ​នេះ​។​លោក​បង្ហើប​ឲ្យដឹង​ថា ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​មាន​ប្រតិកម្ម​តប​ចំពោះ​សំណើ​បែប​ណា​ឡើយ ដោយសារ​ជាប់រវល់​ការងារ​តាម​មូលដ្ឋាន​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ លោក ហង្ស ពុទ្ធា ផ្តល់​​ជា​អនុសាសន៍​ចំពោះ​ភាព​មិន​ចុះសម្រុង​នេះ ដោយ​ស្នើ​គណបក្ស​ទាំង​ពីរ គប្បី​ពិចារណា​បង្កើត​គណៈកម្មកា​រ​មួយ​ឯក​រាជ្យ ដើម្បី​ជ្រើសតាំង គជប អព្យាក្រឹត្យ​មួយ ស្របតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​។​
​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា គណៈកម្មការ​ចម្រុះ​បក្ស​ទាំងពីរ បាន​ពិភាក្សា​លើ​ចំណុច​ពីរ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទាមទារ​ការពិនិត្យ​អព្យាក្រឹត្យភាព និង​ឯករាជ្យភាព​អង្គការ​សង្គម​ស៊ីវិល ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ការប្តូរ​សមា​សភាព គជប និង​ដាក់​ជា​ស្ថាប័ន​ធម្មនុញ្ញ​៕




No comments:

Post a Comment