Paris Peace Accords 23 Oct. 1991

Sunday, March 30, 2014

CNRP ដឹកនាំ​​ ដង្ហែ​ក្បួន ពី​សួនច្បារ​ មុខ​វត្ត​បទុម​វត្តី ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​​


ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ (រូបថត៖ ជន ស្រីណុច)

CNRP ដឹកនាំ​​ ដង្ហែ​ក្បួន ពី​សួនច្បារ​ មុខ​វត្ត​បទុម​វត្តី ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​​


ដោយ៖​ ​ជន ស្រី​ណុ​ច​ | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​១១ ថ្ងៃ​អាទិត្យ​នេះ បាន​ដឹកនាំ​ដង្ហែ​ក្បួន​ចេញ​ពី​សួនច្បារ​មុខ​វត្ត​បទុម​វត្តី ឆ្ពោះទៅ​កាន់​ទីស្នាក់កា​រ​កណ្តាល​គណបក្ស នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់​ពី​បញ្ចប់​ពិធី​បង្សុកូលឧទ្ទិសកុសល្យ​វិញ្ញាណក្ខន្ធ​ដល់​បាតុករ​ដែល​ស្លាប់​កាលពី​១៧​ឆ្នាំមុន​។​
​អ្នកគាំទ្រ​ប្រមាណ​ជិត​១០០០​នាក់ បាន​ចូលរួម​ដង្ហែ​ក្បួន​នេះ ដោយ​អ្នកខ្លះ​ជិត​ម៉ូតូ រថយន្ត និង​ដើរ ដែល​ដឹកនាំ​ដោយ​ប្រធាន​ និងអនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បី​ទៅ​ចូលរួម​សមាជ​មហាជន នៅ​ទីស្នាក់ការ​គណបក្ស​។ សមត្ថកិច្ច​មិន​បាន​រារាំង​ការ​ដង្ហែ​ក្បួន​នេះ​ទេ​។​
ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៧​យប់ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រៀបចំ​សមាជ​មហាជន ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និងលោក កឹម សុខា​។ គណបក្ស​នេះ ប្រកាសថា សមាជ​មាន​គោលដៅ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្តន៍​សេចក្តីសម្រេច ​សមាជ​មហា​ជន ​លើកដំបូង​របស់​គណបក្ស កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៣​។ សមាជ​នេះ ក៏​បញ្ជាក់​ពី​គោលជំហរ និង​លទ្ធផល​នៃ​កិច្ចចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សុំ​មតិយោបល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុវត្ត​ការងារ​បន្តទៀត​៕



No comments:

Post a Comment