Paris Peace Accords 23 Oct. 1991

Thursday, March 3, 2016

មន្ត្រីអន្តោប្រវេសន៍ រកឃើញ ជនជាតិ វៀតណាម ជាង២០០ គ្រួសារ រស់នៅ ខណ្ឌឫស្សីកែវ ក្រោយចុះជំរឿន ជិត១ខែ!






មន្ត្រីអន្តោប្រវេសន៍ រកឃើញ ជនជាតិ វៀតណាម ជាង២០០ គ្រួសារ រស់នៅ ខណ្ឌឫស្សីកែវ ក្រោយចុះជំរឿន ជិត១ខែ! (មន្រ្តីឃុបឃិត ក្បត់ជាតិបើដៃឲ្យ យួន មករស់នៅលើទឹកដីខ្មែរ ដោយស្របច្បាប់)

(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះថា ដោយមានការចូលរួម សហការពីសមត្ថកិច្ចមណ្ឌល មេភូមិ និងចៅសង្កាត់ រួមទាំង កម្លាំងគណៈកម្មការចំរុះរបស់មន្ត្រីជំនាញបាន និងកំពុងសស្រាក់សស្រាំ បន្តចុះសម្រង់ ជំរឿន ជនអន្តោប្រវេសន៍ នៅសង្កាត់ទួលសង្ក ខណ្ឌឫស្សីកែវ ហាក់បីដូចភ្លៀងរលឹម ដោយសម្រេចបាន ចំនួនជាង២០០គ្រួសាររយះពេលជិតមួយខែនេះ។
បើគិតជាចំនួនមនុស្សប្រហែលជា៨ទៅ៩រយនាក់ ដែលជាជនជាតិវៀតណាម ដោយក្រសួងមហាផ្ទៃត្រៀមចេញប័ណ្ណប្រកាសជូន ដើម្បីបង់អាករជូនរដ្ឋរយះពេល៧ឆ្នាំ។
លោកឧត្ដមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា បានបញ្ជាក់ថា «ក្នុងការជំរឿនជនអន្តោប្រវេសន៍ ត្រូវបានអនុវត្តន៍ធ្វើឡើងនៅទូទាំងប្រទេស ជាបន្តបន្ទាប់ ដោយឡែកចំពោះជនអន្តោប្រវេសន៍ ដែលត្រូវបានសមត្ថកិច្ចជំនាញចុះអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍កាលពីរអំឡុង ឆ្នាំ២០០២នោះសព្វថ្ងៃពួកគាត់ខ្លះ បានទទួលស្គាល់ជាជនអន្តោប្រវេសន៍ និងទទួលបានប្រកាសដោយក្រសួងមហាផ្ទៃ បន្ទាប់មកពួគាត់ត្រូវដាក់ពាក្យស្នើសុំ យកប័ណ្ណស្នាក់នៅដោយដោយតម្រូវឲ្យ បង់អាករជូនរដ្ឋ ក្នុងម្នាក់២៥ម៉ឺនរៀល សម្រាប់២ឆ្នាំម្តង និងគម្រប់៧ឆ្នាំ ដើម្បី ឲ្យពួកគាត់ អនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ ព្រមទាំង ឈប់ប្រើប្រាស់ឯកសារ មិនប្រក្រតី ខុសច្បាប់ ដែលពួកគាត់ មិនទាន់ មានសិទ្ធិកាន់កាប់នោះ ដូច្នេះត្រូវបន្តអនុវត្តន៍ច្បាប់សញ្ជាតិសុំដល់ព្រះមហាក្សត្រ ទទួលឡាយព្រះហត្ថទើបពួកគាត់ បានសញ្ជាតិជាខ្មែរ»

អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងជាអនុប្រធានអចិន្ត្រយ៍លោកឧត្ដមសេនីយ៍ត្រី ប៉ូ សេងលាង បានបញ្ជាក់ថា
ដោយការខិតខំប្រឹងប្រែង អនុវត្តតាមការចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអនុវត្តតាមបទបញ្ជាលេខ០១០ របស់ក្រសួងមហាផ្ទៃ បានចូលរួមអនុវត្តយ៉ាងក្ដៅគគុក ដោយស្ថិតក្រោមក្នុងការត្រួតពិនិត្យ រាល់ឯកសារពាក់ព័ន្ធជាច្រើន ដែលជនបរទេសត្រូវភ្ជាប់មកជាមួយរួមមាន៖ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណ្ណប័ណ្ឌ សំបុត្របញ្ជាក់កំណើត ឫសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ល។


ប្រសិនអាចមានបន្សល់ទុកឯកសារពីសង្គមមុនកាន់តែល្អ ដើម្បីទទួលការសម្ភាសន៍ពីមន្ត្រីជំនាញ មុនសម្រេច ឫវាយតម្លៃថា ជាខ្មែរ ត្រូវ មានការ ឯកភាព វិនិច្ឆ័យសម្រេចចេញពីអគ្គនាយកដ្ឋានទាំង៥ រួមមាន៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន នៃស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានអត្តសញ្ញាណ្ណកម្ម និងក្រុមប្រឹក្សានីតិកម្ម ដើម្បីជៀសវាង ការសន្និដ្ឋាន ឫវាយតម្លៃខុសដោយបានផ្ដល់សញ្ជាតិ ឲ្យជនបរទេសទៅជាខ្មែរដោយពុំមានការទទួលស្គាល់។ ក្នុងនោះក៏មាន អគ្គនាយកដ្ឋានភស្ដុភា និងហិរញ្ញវត្ថុផងដែរ ដែលបានផ្ដល់សេវាជូនក្រុមការងារសម្រាប់មន្ត្រីជំនាញ ចុះអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ លោកឧត្ដមសេនីយ៍ត្រី ប៉ូ សេងលាង បានបញ្ជាក់បន្ថែមថា លោកនិងព្រមានដល់មន្ត្រី របស់ខ្លួន បើសិនរកឃើញថា មានការគៀបយកលុយពីជនបរទេស លើសច្បាប់ដែលកំណត់នោះ ត្រូវទទួលបានច្បាប់ ហើយលោកក៏សូមឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍ជូន បើសិនមានរឿងនេះកើតឡើង។

ជាចុងក្រោយ លោកឧត្ដមសេនីយ៍ត្រី បានសូមអំពាវនាវ ដល់ជនអន្តោប្រវេសន៍នៅទូទាំងសង្កាត់ទួលសង្កែ ដែលកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ មេត្តាជួយចូលរួម សហការជាមួយសមត្ថកិច្ចជំនាញ ដែលកំពុងអនុវត្តច្បាប់ ត្រូវប្រញ៉ាប់យកឯកសារ ពាក់ព័ន្ធដើម្បីត្រួតពិនិត្យ និងផ្ដល់បទសម្ភាស៍ពីសមត្ថកិច្ចជំនាញអន្តោប្រវេសន៍នៅប៉ុស្ដិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ខេត្ត ព្រះវិហារ

No comments:

Post a Comment