១៤ មីនា ២០១៤, ទំព័រប្រវត្តិសាស្រ្ត | 14 March 2014, Khmer national heroes – Krala Haomkong (Patriotic rebellion from 1885 to 1886)
វីរបុរសខ្មែរ - ក្រឡា ហោមគង់ (បះបោរ ដើម្បី ជាតិ ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៦)
ក្រឡា ហោមគង់ ជាមេទ័ព ជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ ការពារទឹកដីខ្មែរ មួយចំនួន នៅភាគខាងត្បូង បានដឹកនាំ ចលនាបះបោរមួយ ក្នុងប្រទេសខ្មែរ ក្នុងបំណង ប្រយុទ្ធរំដោះ ប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និងរំដោះខេត្តខ្មែរ នៅកម្ពុជាក្រោម ពីកិច្ចសន្យា របស់ បារាំង ដែលប្រគល់ ទឹកដីខ្មែរ ទៅឲ្យយួន កាន់កាប់។ គ្មាននរណា ស្គាល់ឈ្មោះពិត របស់ លោកទេ; គេ ស្គាល់តែ ឈ្មោះគោរមងារ ជាមេទ័ព។ ក្រឡា ហោមគង់ មានទឹកចិត្ត ក្លាហាន ក្រៃលែង, ទទួលការគាំទ្រ ពីព្រះបាទ នរោត្តម, ពីប្រជាកសិករ ទូទាំងប្រទេស, ពីពលរដ្ឋ ជនជាតិចិន ដែលរស់នៅ ស្រុកខ្មែរ និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡា ហោមគង់ មកធ្វើការចរចា រួចចាប់លោក ចងផ្អោប នឹងបំពង់ផ្សែង ក ប៉ាល់ ឲ្យឈ្លក់ផ្សែង ស្លាប់ បាត់បង់ជីវិត, រួចទើប ស្រាយសព ទម្លាក់ទឹក។
វីរភាព របស់លោក បានបំផុស ទឹកចិត្តកូនខ្មែរ ឲ្យក្រោកឈរឡើង ប្រឆាំង នឹងពួកបរទេស ឈ្លានពាន វាតទីនិយម ជាបន្តបន្ទាប់។ ក្រឡា ហោមគង់ បានលា ចាកលោកនេះមែន, ប៉ុន្តែ កិត្តិនាម និងវីរភាព របស់លោក បានមកសណ្ឋិតជាប់ នឹងដួងព្រលឹង កូនខ្មែរ ជានិរន្តរ៍។
ដកស្រង់ចេញ ពីវែបសាយ កែវច័ន្ទបូរណ៍។ ដើម្បី អានអត្ថបទទាំងមូល, សូម ចុច៖ http://tinyurl.com/k6gd4r6
No comments:
Post a Comment