Paris Peace Accords 23 Oct. 1991

Tuesday, March 4, 2014

Prime Minister-elect Sam Rainsy: Cambodia's elections among the worst in the world



០៤ មីនា ២០១៤ / 04 March 2014 | Cambodia's elections among the worst in the world

សកលវិទ្យាល័យ ទីក្រុង ស៊ីដនី (Sydney) នៅប្រទេស អូស្រ្តាលី និងសាកលវិទ្យាល័យ ហាវើត (Harvard) នៅសហរដ្ឋ អាមេរិក ដែលបានធ្វើការ សិក្សា ជាមួយ គ្នា  ក្នុងការតាមដាន ការបោះឆ្នោត នៅទូទាំង ពិភពលោក បានឲ្យដឹង ថា, ការបោះឆ្នោត នៅកម្ពុជា មានភាព មិនប្រក្រតី និងការលួច បន្លំសន្លឹកឆ្នោត ធ្ងន់ធ្ងរណាស់ ក្នុងចំណោម ប្រទេស ចំនួន ៧៣ ទូទាំង ពិភពលោក ដែលគេ បានពិនិត្យ។  របាយការណ៍ នៃការស្រាវជ្រាវ អំពី សុចរិតភាព នៃការបោះឆ្នោត (Electoral Integrity Project) របស់ សាកលវិទ្យាល័យ ទាំងពីរ ខាងលើ បង្ហាញ ថា, ការបោះឆ្នោត ដែលមាន ភាពត្រឹមត្រូវ និងសុចរិតភាព ខ្ពស់ជាងគេ មាននៅប្រទេស ន័រវែស(Norway), អាឡឺម៉ង់(Germany), និងហូឡង់ (Netherlands)។ ចំណែក ប្រទេស ដែលការបោះឆ្នោត មានការលួចបន្លំ សន្លឹកឆ្នោត និងមាន ការគំរាមគំហែង, ហើយ មានភាពមិនប្រក្រតី ច្រើនជាងគេនោះ មានជាអាទិ៍៖ ប្រទេស Equatorial Guinea, Djibouti, Congo, Belarus និងកម្ពុជា។  ប្រទេសចុងក្រោយ ទាំងនេះ ត្រូវ បានគេ ដាក់ចំណាត់ថ្នាក់ ដ៏អាក្រក់បំផុត យោងការសន្និដ្ឋាន របស់ អ្នកជំនាញ អន្តរជាតិ ៨៥៥នាក់។  ព័ត៌មានលម្អិត, សូម ចុច៖ www.electoralintegrityproject.com

According to the Electoral Integrity Project, a joint study by Sydney and Harvard Universities, Cambodia's elections are among the least credible in the world. In the 73 countries surveyed, elections with the most irregularities are held in Equatorial Guinea, Djibouti, Congo, Belarus and Cambodia.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment