Paris Peace Accords 23 Oct. 1991

Tuesday, March 25, 2014

Reading ECCLESIASTES chapter 10



Ecclesiastes / សាស្ដា
About a wise man's search for meaning and happiness and his discovery


https://www.box.com/s/f3e3bb97d183773cdecf


ផល​វិបាក​ នៃ​អំពើ​លេលា 

រុយ​ងាប់ ​ធ្វើ​ឲ្យ​ខូច​ ប្រេង​ក្រអូប​
របស់​អ្នក​ធ្វើ​ទឹក​អប់​ យ៉ាង​ណា
អំពើ​លេលា ​តែ​បន្តិច ​
ក៏​អាច​បង្ខូច​ ប្រាជ្ញា និង​កិត្តិយស​ យ៉ាង​នោះ​ដែរ។
ចិត្ត​ របស់​មនុស្ស​ មាន​ប្រាជ្ញា​
លំអៀង​ទៅ​រក​អ្វីៗ​ ដែល​ត្រឹម​ត្រូវ
រីឯ​ ចិត្ត​ របស់​មនុស្ស ​ល្ងីល្ងើ​វិញ
លំអៀង​ទៅ​រក​អ្វីៗ ​ដែល​ខុស​ឆ្គង។
ពេល​មនុស្ស​ ល្ងីល្ងើ ​ដើរ​តាម​ផ្លូវ
ការ​វង្វេង​ស្មារតី ​របស់​គាត់
បង្ហាញ​ឲ្យ​មនុស្សម្នា​ ទាំង​អស់ ​ឃើញ​ថា
គាត់ ​ពិត​ជា​ល្ងីល្ងើ​មែន។
ប្រសិន​បើ​ ចៅហ្វាយ​នាយ​ របស់​អ្នក​ ខឹង​នឹង​អ្នក, ​
កុំ​បោះ​បង់​ចោល​មុខងារ​ របស់​អ្នក​ឡើយ
ដ្បិត​ ការ​ចេះ​ទប់​ចិត្ត អាច​ចៀស​វាង​ កំហុស​ដ៏​ធ្ងន់។

ខ្ញុំ ​ឃើញ​ការ​អាក្រក់​ មួយ​ទៀត ​នៅ​លើ​ផែនដី
គឺ​មេ​ដឹក​នាំ​ ក៏​អាច​ភ្លាត់​ដែរ។
ជួន​កាល​ មនុស្ស​ល្ងីល្ងើ​ ទទួល​តំណែង ​ដ៏​ខ្ពង់ខ្ពស់
ហើយ ​អ្នក​មាន ទទួល​តំណែង ​តូចតាច។
ខ្ញុំ ធ្លាប់​ឃើញ ​ទាសករ ​ជិះ​សេះ
តែ​មន្ត្រី​ខ្ពង់ខ្ពស់ ​បែរ​ជា​ដើរ​ជើង​ទទេ​ ដូច​ទាសករ​ ទៅ​វិញ។

អ្នក​ ជីក​រណ្ដៅ រមែង​ធ្លាក់​ទៅ​ ក្នុង​រណ្ដៅ​នោះ
រីឯ ​អ្នក ​ដែល​ទំលុះ​ជញ្ជាំង​ រមែង​ត្រូវ​ពស់​ចឹក។
អ្នក​ គាស់​ថ្ម ​រមែង​ត្រូវ​របួស
ហើយ ​អ្នក ​ពុស​អុស​ ក៏​ប្រឈម​មុខ​ នឹង​គ្រោះ​ថ្នាក់​ដែរ។

ប្រសិន​បើ ​មិន​សំលៀង​ពូថៅ ​ដែល​មាន​មុខ​រឹល​ទេ
នោះ ​ត្រូវ​ប្រើ​កម្លាំង​ ជា​ច្រើន។ 
រីឯ ​ប្រាជ្ញា​វិញ​ តែងតែ​នាំ​ឲ្យ​ សំរេច​ជោគជ័យ។

ប្រសិន​បើ ​គ្រូ​អាលម្ពាយ​ បណ្ដោយ​ឲ្យ​ពស់​ចឹក
តើ​ ការ​សូត្រ ​របៀន​ដាក់​ពស់​នោះ​ មាន​ប្រយោជន៍​ អ្វី?
 ពាក្យ​សំដី ​របស់​អ្នក​ប្រាជ្ញ
រមែង ​ធ្វើ​ឲ្យ​អ្នក​ដទៃ ​ពេញ​ចិត្ត
តែ​ពាក្យ​សំដី ​របស់ ​មនុស្ស​ល្ងីល្ងើ
​រមែង ​បណ្ដាល​ឲ្យ​ខ្លួន ​វិនាស។
មុន​ដំបូង​ ពាក្យ​សំដី ​របស់​គេ​ គ្រាន់​តែ​ល្ងីល្ងើ​ប៉ុណ្ណោះ
លុះ​ដល់​ទី​បំផុត ​ក៏​ក្លាយ​ទៅ​ ជា​ការ​លេលា​ ដ៏​អាស្រូវ។
មនុស្ស​ល្ងីល្ងើ ​រមែង​ និយាយ ​មិន​ចេះ​ចប់​ មិន​ចេះ​ហើយ។ 

មនុស្ស​ មិន​អាច​ស្គាល់ ​ពី​អ្វីៗ ​ដែល​នឹង​កើត​មាន​ទេ
ហើយ​ ក៏​គ្មាន​នរណា​ ប្រាប់​ឲ្យ​គេ ​ដឹង​អំពី​ហេតុការណ៍ 
​ដែល​កើត​មាន ​ក្រោយ​ពេលគេ​ ស្លាប់​ដែរ។

កិច្ចការ​ របស់​មនុស្ស​ ល្ងីល្ងើ​
បណ្ដាល​ឲ្យ​ខ្លួន​ ហត់នឿយ
សូម្បី​ តែ​ផ្លូវ​ចូល ​ទៅ​កាន់​ទីក្រុង ក៏​គេ​ រក​មិន​ឃើញ​ដែរ។

ស្រុក​ណា​ មាន​កូន​ក្មេង ​សោយ​រាជ្យ
ហើយ​ មាន​ពួក​មន្ត្រី ​គិត​តែ​ពី​ស៊ី​ផឹក​ តាំង​ពី​ព្រលឹម​
ស្រុក​នោះ​ មុខ​ជា​វេទនា ពុំខាន។
រីឯ​ ស្រុក ​ដែល​មាន​អ្នកត្រកូល​ខ្ពស់ ​សោយ​រាជ្យ
ហើយ​ មាន​មន្ត្រី​បរិភោគ ​តាម​ពេល​កំណត់
គឺ​ បរិភោគ ​ឲ្យ​មាន​កម្លាំង,
មិន​មែន ​ឲ្យ​ស្រវឹង​ទេនោះ
ស្រុក​នោះ ​ពិត​ជា​មាន​សុភមង្គល ​ពុំខាន។
មនុស្ស ​ខ្ជិល​ច្រអូស​ មុខ​ជា​ត្រូវ​ដំបូល​ផ្ទះ​ បាក់​សង្កត់​លើ
ហើយ​ មនុស្ស​ខ្ជីខ្ជា​ ក៏​ត្រូវ​ភ្លៀង​ លិច​ផ្ទះ​ដែរ។

គេ ​តែងតែ​បរិភោគ ​ដើម្បី​លំហែ​កាយ
រីឯ ​ស្រា ​រមែង​ធ្វើ​ឲ្យ​ជីវិត ​បាន​សប្បាយ
ហើយ​ ប្រាក់ ​ធ្វើ​ឲ្យ​ បំណង​ទាំង​អស់​ បាន​សំរេច។

កុំ​ ដាក់​បណ្ដាសា​ស្ដេច ​ឲ្យ​សោះ
សូម្បី​តែ​ក្នុង​ចិត្ត ​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ 
កុំ​ ដាក់​បណ្ដាសា​អ្នក​មាន ​ឲ្យ​សោះ
សូម្បី​តែ​ក្នុង​បន្ទប់​ដេក ​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ
ដ្បិត​បក្សាបក្សី ​ដែល​ហើរ​នៅ​លើ​មេឃ​ 
នឹង​នាំ​យក​ពាក្យ​សំដី ​របស់​អ្នក​

ទៅ​ថ្លែង​ប្រាប់​គេ​ ជា​មិន​ខាន។ 

 As dead flies give perfume a bad smell,
    so a little folly outweighs wisdom and honor.
The heart of the wise inclines to the right,
    but the heart of the fool to the left.
Even as fools walk along the road,
    they lack sense
    and show everyone how stupid they are.
If a ruler’s anger rises against you,
    do not leave your post;
    calmness can lay great offenses to rest.
There is an evil I have seen under the sun,
    the sort of error that arises from a ruler:
Fools are put in many high positions,
    while the rich occupy the low ones.
I have seen slaves on horseback,
    while princes go on foot like slaves.
Whoever digs a pit may fall into it;
    whoever breaks through a wall may be bitten by a snake.
Whoever quarries stones may be injured by them;
    whoever splits logs may be endangered by them.
10 If the ax is dull
    and its edge unsharpened,
more strength is needed,
    but skill will bring success.
11 If a snake bites before it is charmed,
    the charmer receives no fee.
12 Words from the mouth of the wise are gracious,
    but fools are consumed by their own lips.
13 At the beginning their words are folly;
    at the end they are wicked madness—
14     and fools multiply words.
No one knows what is coming—
    who can tell someone else what will happen after them?
15 The toil of fools wearies them;
    they do not know the way to town.
16 Woe to the land whose king was a servant[a]
    and whose princes feast in the morning.
17 Blessed is the land whose king is of noble birth
    and whose princes eat at a proper time—
    for strength and not for drunkenness.
18 Through laziness, the rafters sag;
    because of idle hands, the house leaks.
19 A feast is made for laughter,
    wine makes life merry,
    and money is the answer for everything.
20 Do not revile the king even in your thoughts,
    or curse the rich in your bedroom,
because a bird in the sky may carry your words,
    and a bird on the wing may report what you say.

Footnotes:

  1. Ecclesiastes 10:16 Or king is a child


No comments:

Post a Comment