Paris Peace Accords 23 Oct. 1991

Wednesday, March 26, 2014

Reading ECCLESIASTES chapter 11



Ecclesiastes / សាស្ដា
About a wise man's search for meaning and happiness and his discovery


https://www.box.com/s/f3e3bb97d183773cdecf


ត្រូវ​មាន​ចិត្ត ​ទូលាយ 

ចូរ​ ចំណាយ​ធនធាន ដើម្បី​ប្រកប របរ ​រក​ស៊ី
ដោយ​មិន​ខ្លាច​ខាត
ដ្បិត​ ថ្ងៃ​ក្រោយ អ្នក​ នឹង​បាន​ទទួល​ផល​វិញ​។
ចូរ​ បំបែក​ទ្រព្យ​សម្បត្តិ​ ជា​ប្រាំពីរ ឬ​ប្រាំ​បី​ចំណែក
ដ្បិត​ អ្នក ​ពុំ​ដឹង​ថា, ទុក្ខ​វេទនា​ នឹង​កើត​មាន ​លើ​ផែនដី​នេះ ​នៅ​ពេល​ណា​ឡើយ។
 ពេល​ណា​ ពពក​ខ្មួលខ្មាញ់,
នោះ ​នឹង​មាន​ភ្លៀង​ធ្លាក់​មក ​លើ​ផែនដី ​ពុំខាន។ 
រីឯ ​ដើម​ឈើ​វិញ, ​ពេល​វា ​រលំ
ទោះ​បី ​រលំនៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី
វា ​រលំនៅ ​នឹង​កន្លែង​ជានិច្ច។
អ្នក ​ដែល​សម្លឹង​មើល​ខ្យល់ ​មិន​សាប​ព្រោះ​ទេ
ហើយ​ អ្នក ​ដែល​តាម​មើល​ពពក ​ក៏​មិន​ច្រូត​កាត់​ដែរ។

បើ​ អ្នក​ មិន​ដឹង​ថា, ខ្យល់ ​ដង្ហើម​ មក​ពី​ណា
ឬ​មិន​ដឹង​ ពី​របៀប ​ដែល​ទារក​ កកើត​ក្នុង​ផ្ទៃ​ម្ដាយ ​ទេ​នោះ
អ្នក​ ក៏​មិន​ស្គាល់​ ស្នា​ព្រះហស្ដ ​របស់​ព្រះជាម្ចាស់ ​
ដែល​បាន​បង្កើត​អ្វីៗ​ ទាំង​អស់​ មក​ដែរ។

ត្រូវ​សាប​ព្រោះ ​គ្រាប់​ពូជ ​របស់​អ្នក តាំង​ពី​ព្រលឹម
ហើយ​ នៅ​ពេល​ល្ងាច ​ក៏​មិន​ត្រូវ​ ទំនេរ​ដៃ​ដែរ
ដ្បិត​អ្នក ​ពុំ​ដឹង​ថា, កិច្ចការ​ណា​មួយ​ នឹង​បង្កើត​ផល
ឬ​អ្នក​ ទទួល​ផល​ប្រយោជន៍ ​ពី​កិច្ចការ​ ទាំង​អស់​ឡើយ។

ពន្លឺ​ រមែង​ធ្វើ​ឲ្យ​ ចិត្ត​រីករាយ
ហើយ​ ឃើញ​ពន្លឺ​ព្រះអាទិត្យ ​ជា​ការ​ល្អ​ ប្រពៃ​បំផុត។
ប្រសិន​បើ​ មនុស្ស​ម្នាក់​ មាន​អាយុ​វែង
គាត់ ​ត្រូវ​តែ​សប្បាយ​រីករាយ​
ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ នៃ​អាយុ​ជីវិត ​របស់​ខ្លួន។ 
គាត់​ ក៏​ត្រូវ​នឹក​ចាំ​ ថា,
ថ្ងៃ​ ដែល​ងងឹត​អាប់អួ​ មាន​ចំនួន​ច្រើន​ណាស់។  
អ្វីៗ​ទាំង​អស់​ ដែល​កើត​មាន​ សុទ្ធ​តែ​ឥត​បាន​ការ។ 

ពាក្យ ​ទូន្មាន​ យុវជន 

យុវជន​អើយ, ​ចូរ​សប្បាយ,​ ទាន់​ខ្លួន​អ្នក​នៅ​ក្មេង។ 
ចូរ​ឲ្យ​ចិត្ត ​របស់​អ្នក​ បាន​រីករាយ ​ក្នុង​គ្រា​យុវវ័យ​នេះ។ 
ចូរ​ ប្រព្រឹត្ត​ តាម​ចិត្ត​ប៉ងប្រាថ្នា
និង​តាម​ការ​យល់​ឃើញ ​របស់​អ្នក​ទៅ។  
ក៏​ប៉ុន្តែ តោង​ដឹង​ថា, ព្រះជាម្ចាស់​
នឹង​វិនិច្ឆ័យ​គ្រប់​កិច្ចការ ​ដែល​អ្នក​ធ្វើ។
ចូរ​ ដក​ទុក្ខ​កង្វល់​ ចេញ​ពី​ចិត្ត ​របស់​អ្នក
ហើយ ​ដក​អ្វីៗ​ ដែល​នាំ​ឲ្យ​រូប​កាយ​អ្នក​
ឈឺ​ចាប់​នោះ ​ចេញ

ដ្បិត​ យុវវ័យ និង​គ្រា​ពេញ​វ័យ ​មិន​នៅ​ស្ថិតស្ថេរ​ យូរ​ឡើយ​។

Invest in Many Ventures

 Ship your grain across the sea;
    after many days you may receive a return.
Invest in seven ventures, yes, in eight;
    you do not know what disaster may come upon the land.
If clouds are full of water,
    they pour rain on the earth.
Whether a tree falls to the south or to the north,
    in the place where it falls, there it will lie.
Whoever watches the wind will not plant;
    whoever looks at the clouds will not reap.
As you do not know the path of the wind,
    or how the body is formed[a] in a mother’s womb,
so you cannot understand the work of God,
    the Maker of all things.
Sow your seed in the morning,
    and at evening let your hands not be idle,
for you do not know which will succeed,
    whether this or that,
    or whether both will do equally well.

Remember Your Creator While Young

Light is sweet,
    and it pleases the eyes to see the sun.
However many years anyone may live,
    let them enjoy them all.
But let them remember the days of darkness,
    for there will be many.
    Everything to come is meaningless.
You who are young, be happy while you are young,
    and let your heart give you joy in the days of your youth.
Follow the ways of your heart
    and whatever your eyes see,
but know that for all these things
    God will bring you into judgment.
10 So then, banish anxiety from your heart
    and cast off the troubles of your body,
    for youth and vigor are meaningless.

Footnotes:

  1. Ecclesiastes 11:5 Or know how life (or the spirit) / enters the body being formed




No comments:

Post a Comment