Paris Peace Accords 23 Oct. 1991

Friday, March 14, 2014

Sam Rainsy: Reform of the NEC




១៣ មីនា ២០១៤ / 13 March 2014 | Reform of the NEC

គណបក្ស សង្រេ្គាះជាតិ ស្នើទៅគណបក្ស ប្រជាជនកម្ពុជា ឲ្យរៀបចំរួមគ្នា នូវសិក្ខាសាលាមួយ ជាមួយសង្គមស៊ីវិល ក្នុងបំណង ស្នើគំនិត និងយោបល់ សម្រាប់ កែទម្រង់ គ.ជ.ប. ឲ្យមាន ភាពឯករាជ្យ ជាងសព្វថ្ងៃ។  ការចរចា រវាង គណបក្ស សង្រ្គោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា ត្រូវជាប់គាំង ដោយសារ គណបក្ស ប្រជាជនកម្ពុជា មិនព្រមជជែក ពីការផ្លាស់ប្តូរ សមាសភាព គ.ជ.ប. ដែលជាស្ថាប័ន គន្លឹះ ក្នុងការរៀបចំ ការបោះឆ្នោត នីមួយៗ, ហើយ ដែលសព្វថ្ងៃនេះ ឋិតនៅក្រោម ការត្រួតត្រា របស់ គណបក្ស កាន់អំណាច។  ការច្រានចោល ពីសំណាក់ គណបក្ស ប្រជាជនកម្ពុជា នូវរាល់សំណើ កែទម្រង់ គ.ជ.ប. គឺ ជាការច្រានចោល ផងដែរ នូវអនុសាសន៍ ពីអង្គការ សហប្រជាជាតិ, សហភាពអឺរ៉ុប, វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI, ដែលមាន មូលដ្ឋាន នៅសហរដ្ឋអាមេរិក), គណៈកម្មាធិការ ដើម្បី ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL), និងអង្គការ ជាតិ និងអន្តរជាតិ ជាច្រើនទៀត ដែលការពារ សិទ្ធិមនុស្ស និងគោលការណ៍ ប្រជាធិបតេយ្យ។  សព្វថ្ងៃនេះ ក្នុងពិភពលោក ក្រៅពីប្រទេស កុម្មុយនិស្ត និងផ្តាច់ការ ជាទីបំផុត មានតែ ប្រទេសកម្ពុ ជាមួយគត់ ដែលមាន គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត ឋិតនៅក្រោមបញ្ជា គណបក្ស កាន់អំណាច ដែលអាច លួចបន្លំ សន្លឹកឆ្នោត តាមចិត្ត។ 


The CNRP proposes to the CPP to jointly organise a workshop with the civil society in order to collect input on how to reform the NEC to make it more independent.

Negotiations between the CPP and the CNRP on election reform are at a standstill because the CPP refuses to discuss any change to the composition of the NEC which is central to the organisation of any future election and which is currently under the ruling party’s control. The CPP’s refusal to reform the NEC to make it an independent body is a clear rejection of recommendations from the United Nations, the European Union, the National Democratic Institute, the Committee for Free and Fair Elections in Cambodia and many other national and international human rights organisations.

If we put aside communist countries and some most backward dictatorships, Cambodia is the only country in the world where the electoral commission is totally under the control of the ruling party.

No comments:

Post a Comment