យូណេស្កូ៖ គុណភាពសិក្សា នៅកម្ពុជា នៅតែ ជាបញ្ហា គួរ ឲ្យព្រួយបារម្ភ
ដោយ វោហារ ជាតិ RFA | 6 March 2014
អ្នកស្រី ថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធ របាយការណ៍ ស្ដីពី ការពិនិត្យ តាមដានគុណភាព អប់រំ ជាសកល របស់ យូណេស្កូ ឆ្នាំ២០១៣-២០១៤ ធ្វើឡើង នៅរាជធានី ភ្នំពេញ នាថ្ងៃ ទី៦ មីនា ដែលសហការ ដោយក្រសួង អប់រំ កម្ពុជា។ អ្នកស្រី បន្តថា កម្ពុជា គួរតែជ្រើសរើសគ្រូបង្រៀនបន្ថែម ហើយមានតម្លាភាព និងត្រូវបើកវគ្គបំពាក់បំប៉នវិជ្ជាជីវៈជាបន្តបន្ទាប់ដល់គ្រូបង្រៀន ដើម្បីបង្កើនគុណភាពបង្រៀន និងគុណភាពរៀន។ ការបើកវគ្គបំពាក់បំប៉នវិជ្ជាជីវៈជាបន្តបន្ទាប់ដល់គ្រូបង្រៀននេះ អាចបង្កើនគុណភាពអប់រំទូទៅដល់គ្រូ ដើម្បីទាក់ទាញសិស្សឲ្យចូលរៀនផង និងទាក់ទាញសិស្សានុសិស្សមិនឲ្យបោះបង់ការសិក្សាផង។
អ្នកស្រី អានី លឺម៉ែស្ត្រឹះ បន្តថា ដើម្បីឲ្យ "ការអប់រំសម្រាប់ទាំងអស់គ្នា" មានគុណភាព និងប្រសិទ្ធភាពទៅបាន រដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រ៤យ៉ាង ដើម្បីផលិតគ្រូល្អបំផុត គឺទី១ ទាក់ទាញគ្រូបង្រៀនល្អៗ។ ទី២ បង្កើនចំណេះដឹងដល់គ្រូបង្រៀនឲ្យបានល្អបំផុត។ ទី៣ ត្រូវផ្ដល់គ្រូបង្រៀននៅទីណាដែលត្រូវការគ្រូចាំបាច់។ ទី៤ ត្រូវផ្ដល់គ្រឿងលើកទឹកចិត្ត ដើម្បីរក្សាទុកគ្រូបង្រៀនល្អៗ ក៏ប៉ុន្តែ ចាំបាច់ត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀនឲ្យបានម៉ឺងម៉ាត់។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ដែលបានចូលរួមពិធីនោះ បានថ្លែងថា រដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាអាទិភាពខ្ពស់ ហើយកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រឹងគុណភាពសិក្សាឲ្យបានប្រសើរ៕
No comments:
Post a Comment