Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

ADB៖ បញ្ហា​នយោ​បាយ​ ធ្វើ​ឲ្យ ​ប៉ះ​ពាល់ ​ដល់ កំណើន​សេដ្ឋ​កិច្ច​ កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៤​

កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា
កម្មការ​កម្មការិនី​កាត់ដេរ​កម្ពុជា / ©rfi

ADB៖ បញ្ហា​នយោ​បាយ​ ធ្វើ​ឲ្យ ​ប៉ះ​ពាល់ ​ដល់ កំណើន​សេដ្ឋ​កិច្ច​ កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៤​

ដោយ ប្រាក់ ធីតា / RFI | ០១ មេសា ២០១៤
កំណើន​សេដ្ឋ​កិច្ច របស់​ ប្រទេស​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ ថា នឹង​មាន ​ការ​ថមថយ​តិច​តួច​ នៅ​ឆ្នាំ ២០១៤ ដោយ​សារ ​វិបត្តិ​នយោបាយ ​និង​បាតុ​កម្ម ​ទាម​ទារ​ប្រាក់​ខែ ​របស់ ​កម្មករ។ ប៉ុន្តែ កំណើន​សេដ្ឋ​កិច្ច​នឹង​ងើបឡើង​មក​វិញ នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ​សារ​តែ​ការ​កើន​ឡើង​នូវ​ការ​នាំ​ចេញ និង​ភាព​រឹង​មាំ​នៃ​វិស័យ​កសិកម្ម និង​សេវាកម្ម។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី ០១ មេសា ឆ្នាំ ២០១៤នេះ។



របាយការណ៍​ពិសេស​ប្រចាំឆ្នាំ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ស្តីពី​សេដ្ឋ​កិច្ច ក្រោម​ចំណង​ជើង​ថា «ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៤» បាន​លើក​ឡើង​ថា កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា នឹង​ថយ​មក​នៅត្រឹម ៧% នៅក្នុង​ឆ្នាំ ២០១៤នេះ ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៣ មាន​ចំនួន ៧,២% ហើយ​នឹង​កើន​ឡើងវិញ​រហូតដល់ ៧,៣% នៅក្នុង​ឆ្នាំ ២០១។
 
របាយការណ៍​ថ្មី​នេះ បាន​បញ្ជាក់ថា ការ​ថមថយ ដែល​រំពឹងថា​នឹង​កើតមានឡើង នៅក្នុង​ឆ្នាំ ២០១៤ ឆ្លុះ​ប​ញ្ជាំ​ង​ពី​ភាព​តានតឹង​ផ្នែក​នយោបាយ ចាប់តាំងពី​ការ​បោះឆ្នោត​ជាតិ នៅ​ក្នុង​ខែកក្កដា ឆ្នាំ ២០១៣ មក និង​ការ​ទាមទារ​ឲ្យ​មាន​ការ​បង្កើន​ប្រាក់​ឈ្នួល ពី​សំណាក់​កម្មករ​កាត់ដេរ ដែល​នាំ​ឲ្យ​ទំនុក​ចិត្ត​របស់​វិនិយោ​គិន​មាន​ការ​ធ្លាក់​ចុះ និង​បាន​បង្ក​ឲ្យ​មាន​ការ​រំ​ខាន​ដល់​ផលិត​កម្ម​សម្លៀក​បំពាក់ និង​ស្បែក​ជើង​មួយ​ចំនួន នៅ​ចុង​ឆ្នាំ​ ២០១៣ និង​ដើម​ឆ្នាំ ២០១៤។ ភាពមិន​នឹងនរ​ទាំងនេះ អាច​ធ្វើ​ឲ្យ​ការ​វិនិយោគ​មាន​ការ​ថយ​ចុះ និង​ជះ​ឥទ្ធិ​ពល​មក​លើ​វិស័យ​ទេស​ចរណ៍ សំណង់ និង​អចលន​ទ្រព្យ​នៅ​ឆ្នាំនេះ។

លោក Eric Sidgwick នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា «បើ​ទោះ​បី​ជាមាន​ភាព​មិន​នឹង​នរ​ផ្នែក​នយោបាយ និង​ទីផ្សារ​ពល​កម្ម ដែល​អាច​កើត​មាន​បន្ត​ទៀត យ៉ាង​ណាក៏​ដោយ ក៏​គេ​នៅ​តែ​រំពឹង​ថា ប្រទេស​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋ​កិច្ច​យ៉ាង​ល្អ​ប្រសើរ នៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ទៅ​មុខ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​នាំ​ចេញ កំ​ណើន​ក្នុង​វិស័យ​សេវា​កម្ម និង​ការ​ពង្រឹង​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ នៅ​តាម​បណ្តា​ប្រទេស​ឧស្សាហ​កម្ម​ធំៗ​»។

នៅក្នុង​ឆ្នាំ ២០១៤ កំណើន​នៃ​ឧស្សាហកម្ម ដោយសារ​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ទៅកាន់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ត្រូវបាន​ព្យាករ​ថា មានការ​ថយចុះ​មក​នៅ​ត្រឹម ៨,៧% ដែល​កាលពី​ឆ្នាំ ២០១៣ មាន​ចំនួន ១០,៥%។ ហើយ​កំណើន​វិស័យ​សេវាកម្ម ក៏​នឹង​ថយ​មក​នៅ ៧,១% ដែល​កាលពី​ឆ្នាំ ២០១៣ មាន ៨,៤%។ ប៉ុន្តែ​ចំពោះ​វិស័យ​កសិកម្ម​វិញ មានការ​កើនឡើង​ដោយសារតែ​អាកាសធាតុ​អំណោយផល​នៅក្នុង​ឆ្នាំនេះ ដោយ​កើន​ឡើងដល់ ៤,៧% ប្រៀប​នឹង​ឆ្នាំ ២០១៣ មាន​ត្រឹមតែ ១,៨% ដោយសារតែ​គ្រោះទឹកជំនន់។

នៅក្នុង​របាយការណ៍​ក៏បាន​បញ្ជាក់​បន្ត​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​សេដ​កិច្ច​ក្នុង​ឆ្នាំ ២០១៤ អាច​នឹង​ធ្លាក់ចុះ ដោយសារតែ​ការ​រឹតបណ្តឹង​ការប្រមូល​ពន្ធគយ អាច​នឹង​បន្ត​ដាក់​សម្ពាធ​ខ្លះ លើ​តម្លៃ​ទំនិញ​នាំចូល នៅ​ដើមឆ្នាំ ២០១។ ដូច្នេះ​គេ​រំពឹងថា អត្រា​អតិផរណា​ជាម​ធ្ប​ម​នឹង​កើនឡើង​ដល់ ៣, ៥% ហើយ​នៅ​បន្ត​ក្នុង​កម្រិត​ជុំវិញ​អត្រា​នេះ នៅក្នុង​ឆ្នាំ ២០១៥ ទៀត​ស្រប​ពេលដែល​កំណើន​សេដ​កិច្ច​មានការ​កើនឡើង​ដែរនោះ៕



No comments:

Post a Comment