Paris Peace Accords 23 Oct. 1991

Saturday, April 12, 2014

គណបក្ស ​ប្រឆាំង​ ថា, ការ​ដោះលែង ​កម្មករ ​ត្រូវ​ ស្ថិត ​ក្នុង​​របៀប​វារៈ នៃ​ការ​ចរចា

គណបក្ស ​ប្រឆាំង​ ថា, ការ​ដោះលែង ​កម្មករ ​ត្រូវ​ ស្ថិត ​ក្នុង​​របៀប​វារៈ នៃ​ការ​ចរចា

VOA | ១១ មេសា ២០១៤

កូនប្រុស​របស់លោកវ៉ន់ ពៅ​ និង​សាច់ញាតិ​របស់​លោក នៅ​ក្នុងសាលាឧទ្ធរណ៍រាជធានី​កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ (Robert Carmichael/VOA)
កូនប្រុស ​របស់ លោក វ៉ន់ ពៅ​ និង​សាច់ញាតិ ​របស់​លោក នៅ​ក្នុងសាលា ឧទ្ធរណ៍ រាជធានី​ កាលពីថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ​២០១៤។ (Robert Carmichael/VOA)

— ទោះបី ​ជា​ជំនួប ​តាម​ទូរសព្ទ ​រយៈ​ពេល ​៤៥​នាទី ​រវាង​ លោក​ សម រង្ស៊ី​ និង​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ ពុធ​ មិន​បាន​និយាយ ​អំពី ​ការ​ស្នើ​សូម ​ឲ្យ​ដោះ​លែង ​តំណាង​សហជីព​ និង​ក្រុម​កម្មករ ​ទាំង​២១​នាក់ ​ដែល​កំពុង​ ជាប់​ឃុំ ​ក៏​ដោយ ក៏​មន្ត្រី​ គណបក្ស​ សង្គ្រោះជាតិ​ បាន​បញ្ជាក់​ ថា, គណបក្ស​ មិន​បាន​ បំភ្លេចពួកគេ​ ចោល​ទេ។​


លោក​ អេង ឆៃអ៊ាង ​អនុប្រធាន ​គណៈកម្មការ នាយក ​នៃ​គណបក្ស​ សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ នៅ​ថ្ងៃ​ សុក្រនេះ ​ថា, គណបក្ស​ សង្គ្រោះជាតិ ​បាន​ដាក់​ចំណុច​ ស្នើ​សូម ​ឲ្យ​ដោះ​លែង​ តំណាង​សហជីព​និង​ ក្រុម​កម្មករ​ ទាំង​២១​នាក់ ​ដែល​កំពុង​ ជាប់​ឃុំ​ ចូល​ក្នុង​របៀប​វារៈ ​នៃការ​ចរចារ ​រវាង​ គណបក្ស​ ទាំង​ពីរ​ បើ​ មាន​ជំនួប​ លើក​ក្រោយ​ៗ ទៀត។​

លោក​ មាន​ប្រសាសន៍​ ថា, បើ ​ពួកគេ​ ដែល​កំពុង ​ជាប់​ឃុំ​ មិន​ត្រូវ​ បាន​ដោះ​លែង ​ទេ​នោះ, ​ការ​ចរចារ ​រវាង​ គណបក្ស ​ប្រជាជន​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះជាតិ ​ដើម្បី​ ដោះ​ស្រាយ​ វិប្បត្តិ​ នយោបាយ ​ក្រោយ​ការ​បោះ​ឆ្នោត​ នឹង​ផល​ប៉ះពាល់ ​មិន​អាច​ បោះ​ជំហ៊ាន​ ទៅ​មុខ​បាន​ទេ។​

«បាទ​ត្រូវ ​ដាក់​ជា​កញ្ចប់​ ពីព្រោះ​យើង ​មិន​មែន ​និយាយ​តែ ​រឿង​ធំៗ​, ហើយ ​យើង​ អត់​គិត​រឿង​ សេរីភាព។  រឿង​សិទ្ឋិមនុស្ស​នេះ​ ជារឿង​សំខាន់​ណាស់ ​ដើម្បី ​យើង​ ចង់​និយាយ ​ឲ្យ​ស្ថានការណ៍​ នយោបាយ ​ប្រទេស​កម្ពុជា ​មាន​ដំណើរ​ការ ​ទៅ​ល្អ»

លោក វ៉ន់ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​ក្រុម​កម្មករ​ដែល​ជា​សកម្មជន​ ដីធ្លី​នៅ​តំបន់​បឹងកក់​ប្រមាណ​២៣​នាក់ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ឃុំឃាំងដាក់​ក្នុង​ពន្ឋនាគារ​ដោយ​ចោទ​ ប្រកាន់​ថា​បាន​បំផ្លិចបំ​ផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់អ្នកដ​ទៃ ​ដោយ​មា​នស្ថាន​ទម្ងន់​ទោស​នៅ​ក្នុងការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​ កាលពី​ដើម​ខែមករា​ឆ្នាំ២០១៤។

មាន​ក្រុម​កម្មករ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ ជា​បណ្ណោះ​អាសន្ន​កាល​ពីចុង​ខែមករា។ ក៏​ប៉ុន្តែ​លោក​ វ៉ន់ ពៅ​ និង​កម្មករ​២១​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ពន្ឋនាគារ​ត្រពាំង​ផ្លុង​ខេត្ត​ កំពង់​ចាម។

លោក ឈាង វ៉ុន សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ក្រុម​ កម្មករ​ទាំង​២១​នាក់​ជារឿង​របស់​តុលាការ​មិន​ត្រូវ​យក​មក​លាយ​ឡំ​គ្នា​ក្នុង ​រឿង​ចរចា​ដើម្បី​ដោះ​ស្រាយ​បញ្ហាជាតិ​ធំៗ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​នៃ​ការ​ជួប​ចរចារ​កន្លង​មក គណបក្ស​ទាំង​ពីរ​មិន​បាន​លើក​ចំណុច​នេះ​យក​មក​ពិភាក្សា​គ្នាទេ។​

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨​ខាង​មុខ​នេះ​គ្រោង​នឹង​បើក​សវនាការ​ ពេញ​អង្គ​សេចក្តី​លើ​ករណី​ក្រុម​កម្មករ​ទាំង​២៣​នាក់។ ក៏ប៉ុន្តែ​បាន​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​២៨ ខែ មេសា​វិញ​ដោយ​លើក​ហេតុផល​ថា ជាប់​រវល់​បុណ្យ​ចូល​ឆ្នាំ។ នេះ​បើ​តាម​បញ្ជាក់​ពី​លោក អំ សំអាត​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្កការ​សិទ្ឋិមនុស្ស​លីកាដូ។​

លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ថា​ការ​ដែល​ តុលាការ​ភ្ជាប់​ករណី​កម្មករ​ទាំង​២៣​នាក់​ជារឿង​នយោបាយ។​

លោក​មាន​ជំនឿថា ពួកគេ​នឹង​ត្រូវ​គេ​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​បញ្ចប់។​

«ខ្ញុំ​ជឿ​ថា អ្នក​ទាំង​២១​នាក់​នឹង​មាន​សេរីភាព​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ហើយ​សុំឲ្យ​អ្នក​នយោបាយ​កុំ​យក​បញ្ហា​ដដែលៗ​មកដោះ​ស្រាយ។ ចាស់ៗ​ហើយ​ជិត​ងាប់​រៀងៗ​ខ្លួន។ ខ្លះ​ឈឺ​ ខ្លះ​ជិត​ដាច់​សរសៃ​ឈាម​ ខ្លះ​ឡើង​ឈាម​ឡើង​អី​ហើយ។ ទោះបី​មាន​លុយ​វាល់​កោដិ​វាល់​លាន​ក៏​ដោយ គួរតែ​យក​បញ្ហា​សិទ្ឋិ​មនុស្ស​យក​បញ្ហា​ប្រជាធិបតេយ្យ​មក​ដាក់​ដើម្បី​ឲ្យ​ ប្រទេស​ហ្នឹង​ដើរ​លឿន»។​

ការ​បាញ់​បង្ក្រាប​ដោយ​កង​កម្លាំង​មាន​សម្ថកិច្ច​របស់​រដ្ឋាភិបាល​កាល​ពី​ ដើម​ខែ​មករា​បណ្តាល​ឲ្យ​កម្មករ​ប្រមាណ​ប្រាំមួយ​នាក់​ស្លាប់ រង​របួស​ជាច្រើន​នាក់​ និង​ត្រូវ​បាន​ចាប់​ដាក់​ពន្ឋនាគារ​ចំនួន​២៣​នាក់៕



No comments:

Post a Comment