និស្សិតពេទ្យ ប្តេជ្ញា មិនចូលប្រឡង បញ្ចប់ថ្នាក់ជាតិ ប្រសិនបើ គ្មានដំណោះស្រាយ
ក្រុមនិស្សិតពេទ្យ នាំគ្នា តវ៉ា នៅពីមុខ សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល។ RFI
និស្សិតពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល
នៅព្រឹក ថ្ងៃសៅរ៍នេះ
បានប្តេជា្ញ ថា មិនចូលប្រលង បញ្ចប់ថ្នាក់ជាតិ ដូចដែលសាកលវិទ្យាល័យ តម្រូវនោះឡើយ។ ការប្តេជ្ញានេះ បានធ្វើឡើង ក្រោយពី
ទីស្តីការ គណៈរដ្ឋមន្ត្រី បានចេញលិខិតមួយ កាលពីថ្ងៃសុក្រ
ម្សិលមិញ ដោយតម្រូវ ឲ្យនិស្សិតពេទ្យ ទាំងអស់ ដែលបញ្ចប់ ការសិក្សា
ត្រូវតែ ចូលរួម ការប្រឡង បញ្ចប់ថ្នាក់ជាតិ។ និស្សិតពេទ្យ បានអះអាង ថា, ខ្លួន នឹងនៅតែ បន្តការតវ៉ា ជារៀងរាល់ថ្ងៃ រហូតទល់តែ មានដំណោះស្រាយ ដែលអាច ទទួលយកបាន។
ក្រុមនិស្សិតពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល
ប្រមាណ ៥០នាក់ នៅថ្ងៃសៅរ៍ ទី១៩
មេសានេះ នៅតែ លើកគ្នា បន្តតវ៉ា ទាមទារ ឲ្យសាកលវិទ្យាល័យ លើកលែង ការប្រឡង បញ្ចប់ថ្នាក់ជាតិ ដល់ពួកគេ។
លោក ដា រីញែល តំណាងឲ្យក្រុមនិស្សិតតវ៉ា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រុមនិស្សិតពេទ្យដែលមកតវ៉ានេះ ជានិស្សិតជំនាន់ទី ៣៤ ដែលបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២0១៣។ លោកបន្តថា មូលហេតុដែលក្រុមនិស្សិតរបស់លោកលើកគ្នាតវ៉ា ដោយសារសាកលវិទ្យាល័យ បានអនុវត្តផ្ទុយទៅអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលតម្រូវឲ្យមានការ ប្រឡងបញ្ចប់ថ្នាក់ជាតិតាំងពីឆ្នាំ២០០៧ តែសាកលវិទ្យាល័យទើបយកមកអនុវត្តនៅក្នុងឆ្នាំ ២០១៤នេះ។
តំណាងក្រុមនិស្សិតតវ៉ារូបនេះបានសម្តែងការព្រួយបារម្ភថា ក្នុង ការប្រឡងបញ្ចប់ថ្នាក់ជាតិលើកដំបូងនេះ ពួកគេមិនទាន់ដឹងពីរបៀបនៃ ការប្រឡង ពេលវេលាត្រៀមប្រឡងក៏មិនគ្រប់គ្រាន់ និងតម្លៃទិញពាក្យប្រឡងក៏មានតម្លៃខ្ពស់ថែមទៀត។ បើតាមលោក ដា រីញែល ពាក្យប្រឡងមានតម្លៃដល់ទៅ១២៥ដុល្លារ ក្នុងមួយច្បាប់។ លោក ដា រីញែលបានបញ្ជាក់ថា ក្រុមនិស្សិតពេទ្យនឹងធ្វើពហិកាមិនចូលប្រឡងបញ្ចប់ថ្នាក់ជាតិ ដែល នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ មេសានេះនោះទេ ហើយព្រមានថា នឹងនៅតែបន្តតវ៉ារហូតមានដំណោះស្រាយ ។
កាលពីថ្ងៃសុក្រ ម្សិលមិញ ស្របពេលដែលក្រុមនិស្សិតពេទ្យនៅតែបន្តតវ៉ានៅពីមុខសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតតបមួយទៅកាន់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានឯកភាពតាមសំណើ របស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យនិស្សិតដែលទើបបានបញ្ចប់ ការសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅ បរិញ្ញាបត្រឱសថ និងទន្តបណ្ឌិតទាំងអស់ ត្រូវចូលរួមការប្រឡងបញ្ចប់ថ្នាក់ជាតិ។ ចំពោះនិស្សិតដែលមិនទាន់បានប្រឡងបញ្ចប់ថ្នាក់ជាតិជាស្ថាពរ ក្រសួងមិនទទួលពាក្យសុំប្រឡងជ្រើសរើសក្របខណ្ឌជាមន្ត្រីរាជការ និងមិនអាចប្រកបវិជ្ជាជីវៈសុខាភិបាលបាននោះទេ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនអាចទាក់ទងសុំបំភ្លឺបានទេ នៅថ្ងៃ សៅរ៍ ទី១៩ មេសានេះ។ ក៏ប៉ុន្តែ លោក ម៉ម ប៊ុនហេង ធ្លាប់បានចុះទៅជួបជាមួយក្រុមនិស្សិតតវ៉ាម្តង កាលពីកើតមាន ការតវ៉ាដំបូង នៅមុនចូលឆ្នាំខ្មែរ។ ពេលនោះ លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា គ្រប់និស្សិតទាំងអស់ទាំងរដ្ឋ និង ឯកជន ត្រូវប្រឡងបញ្ចប់ថ្នាក់ជាតិ ក្រោយពីរៀនចប់ដើម្បីបញ្ជាក់ពី សមត្ថភាព និងកម្រិតនៃការអប់រំមុនចេញប្រកបវិជ្ជាជីវៈ៕

No comments:
Post a Comment