Paris Peace Accords 23 Oct. 1991

Saturday, April 12, 2014

លោក ​សម​ រង្ស៊ី​ គូស​បញ្ជាក់ ​អំពី ​ឯកភាព ​លើ​របៀប​ ធ្វើ​ឱ្យ​ គ.​ជ.​ប. ​ឯករាជ្យ​ ពិត​ប្រាកដ

លោក ​សម​ រង្ស៊ី​ គូស​បញ្ជាក់ ​អំពី ​ឯកភាព ​លើ​របៀប​ ធ្វើ​ឱ្យ​ គ.​ជ.​ប. ​ឯករាជ្យ​ ពិត​ប្រាកដ​

លោក​ សម​ រង្ស៊ី ក្នុងសន្និសិទនៅថ្ងៃព្រហស្បតិ៍ ទី 10 មេសា ឆ្នាំ 2014
លោក​ សម​ រង្ស៊ី ក្នុងសន្និសិទនៅថ្ងៃព្រហស្បតិ៍ ទី 10 មេសា ឆ្នាំ 2014  RFI/Siv Channa

RFI | ១២ មេសា ២០១៤

ការ​រក​ឃើញ ​​កិច្ច​ព្រម​ព្រៀង ​​ក្រៅ​ផ្លូវ​ការ​​ ជាមួយ ​​គណបក្ស​​ ប្រជាជន​​កម្ពុជា ​លើ​​ការ​កែ​ទម្រង់​​ ស្ថាប័ន​​ជាតិ​​ រៀប​ចំ ​​ការ​បោះ​ឆ្នោត ​ត្រូវ​ បាន​​លោក​ សម​ រង្ស៊ី​ ប្រធាន​​​ គណបក្ស​​ សង្គ្រោះ​​ជាតិ​ គូស​បញ្ជាក់​​ ឡើង​​វិញ​ នៅ​​ចំពោះ​មុ​ខ​ សមាជិក ក្រុម​ប្រឹក្សា ​​ឃុំ-សង្កាត់​ និង​​អ្នក​គាំទ្រ​ របស់ ​​គណបក្ស​​ប្រឆាំង​ នៅ​​ខេត្ត​ សៀមរាប​ កាល​ពី​​ម្សិល​​មិញ​។  បើ​​ តាម​​លោក​ សម​ រង្ស៊ី​ វា​​ ជា​កា​រ​សម្រេច​ បាន​​​ជោគ​ជ័យ​​ ពាក់​កណ្តាល​ ក្នុង​​ដំណើរ​​ចរចា​ ដើម្បី ​​រក​​ច្រក​​ចេញ ​ពី​​វិបត្តិ​​នយោបាយ ​​ជាមួយ​​ គណបក្ស ​កាន់​អំណាច​។ ​


នៅឯ​ខេត្ត សៀមរាប កាលពី​ម្សិលមិញ, លោក សម រង្ស៊ី បាន​អះអាង​ បញ្ជាក់​ជាថ្មី​ ថា, គណបក្ស​ សង្គ្រោះ​ជាតិ និង​គណបក្ស​ ប្រជាជន​កម្ពុជា បាន​ឯកភាពគ្នា ​រួចហើយ លើ​កំណែទម្រង់​ ស្ថាប័ន​ជាតិ ​រៀបចំ​ ការបោះឆ្នោត។  ដោយ​មិនបាន​បញ្ជាក់ ​អំពី​ ខ្លឹមសារ​ពិស្តារ​ នៃ​កិច្ចព្រមព្រៀង​ ក្រៅផ្លូវការ​នោះ, ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ ​រូបនេះ បានលើកឡើង​ ជាថ្មី នៅ​ចំពោះមុខ​ សមាជិក ​ក្រុមប្រឹក្សា ឃុំ​-សង្កាត់ និង​អ្នកគាំទ្រ​ គណបក្សប្រឆាំង​។

កាលពី​ថ្ងៃទី១០ ខែមេសា កន្លងទៅ លោក សម រង្ស៊ី បាន​ថ្លែង នៅក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច បាន​យល់​ស្របគ្នា​ថា ការកែទម្រង់​ស្ថាប័ន​ជាតិ​រៀបចំការបោះឆ្នោត​ត្រូវធ្វើឡើង​ដោយមាន​ការឯកភាព​ ជា​ឯក​ច្ឆ័​ន​រវាង​គណបក្ស​ទាំងពីរ ហើយ​ឯករាជ្យភាព​នៃ​ស្ថាប័ន​នេះ​ត្រូវ​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុ​ន្តែ ពេលនោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បានលើកឡើង​អំពី​កិច្ចការ​លម្អិត ដែល​គណបក្ស​ទាំងពីរ​ត្រូវធ្វើ ទាក់ទង​នឹង​ឯករាជ្យភាព​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។

មកដល់ពេលនេះ យើង​មិនទាន់​បានដឹង​នៅឡើយ​ទេ​ថា ពេលណា​ទើប​មាន​កិច្ចព្រមព្រៀង​ផ្លូវការ​រវាង​គណបក្ស​ទាំងពីរ៕



No comments:

Post a Comment