Paris Peace Accords 23 Oct. 1991

Friday, April 11, 2014

ក្រុមហ៊ុន​ចិន​ ដក​ខ្លួន​​ ពី​ការ​វិនិយោគ ​លើ​រថយន្ត​ក្រុង​ តែ​សាលា​រាជធានី​ អនុវត្ត​ ដោយ​ខ្លួន​ឯង​ផ្ទាល់​

រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។
រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។
@RFI

ក្រុមហ៊ុន​ចិន​ ដក​ខ្លួន​​ ពី​ការ​វិនិយោគ ​លើ​រថយន្ត​ក្រុង​ តែ​សាលា​រាជធានី​ អនុវត្ត​ ដោយ​ខ្លួន​ឯង​ផ្ទាល់​



ដោយ ស៊ុន មេសា / RFI | ១១ មេសា ២០១៤
សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ដំណើរ​ការ​ដោយផ្ទាល់ ដោយមាន​មន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន ជា​សេនាធិការ អនុវត្ត​នូវ​សេវា​រថយន្តក្រុង ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស។ មូលហេតុ មកពី​ក្រុម​ហ៊ុន​ចិន Global បានសម្រេច​ដកខ្លួន​ដោយសារ​តែ​បញ្ហា​ផ្ទៃក្នុង មិនអាច​ឈានទៅ​ចុះ​កុងត្រា​បន្ត​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ នេះ​បើតាម​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​បាន​អះអាង​ការដកខ្លួន​នេះ ជាការ​ផ្អាក​បណ្តោះអាសន្ន​តែ​ប៉ុ​ណ្ណោះ។

ចាប់ពីពេលនេះ​តទៅ​សាលាក្រុង​ភ្នំពេញ ជា​អ្នកប្រតិបត្តិ​គ្រប់គ្រង​លើ​សេវា​រថយន្តក្រុង​សាធារណៈ​ដោយ​ខ្លួនឯង​វិញ​ម្តង​ហើយ។ ជាការ​គ្រប់គ្រង​លើ​ការសាកល្បង​ខែ​ទី​បី​ពីថ្ងៃ​ទី៥មេសា​ដល់​ខែឧសភា បន្ទាប់ពី​ក្រុមហ៊ុន​ចិន Global city bus បានប្រកាស​ដកខ្លួន​ចេញ​ក្រោយ​ការសាកល្បង​អស់​រយៈពេល​ពីរ​ខែ​មកហើយ។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍។


 អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការដកខ្លួន​របស់​ក្រុមហ៊ុន​ចិន​ថា គឺ​ដោយសារ​លក្ខ​ណ្ឌ​តិក​មួយចំនួន​ដែល​ក្រុមហ៊ុន​ចិន​ទាមទារ​ប៉ុន្តែ​សាលា​រាជា​ធានី​ភ្នំពេញ​បាន​បដិសេធ។នៅ​មិនមាន​មូលហេតុ​ណា​ច្បាស់លាស់​ត្រូវបាន​លាតត្រដាង​នោះទេ។ ជាការ​ឆ្លើយតប​នាយក​គ្រប់​គ្រង់ ក្រុមហ៊ុន​Global city bus លោក លឹម អង់​ត្រេ បាន​បញ្ជាក់ថា មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែល​បាន​រាំងស្ទះ​ដល់​ដំណើរ​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន ដែល​បំរើ​សេវាកម្ម​រថយន្តក្រុង​នេះ ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ នាយក​គ្រប់គ្រង​រូបនេះ​បន្ថែមថា ការដកខ្លួន​នេះ គឺ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការសាកល្បង​ក្នុង​ខែមេសា​នេះ​ដែលមាន​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នកគ្រប់គ្រង​ផ្ទាល់​នោះ មនុស្ស​ចាស់​វ័យ​ពី៦៥ឆ្នាំ​ឡើងទៅ កូនក្មេង និង​ជនពិការ​មិនត្រូវ​បាន​បង់​ថ្លែ​សេវា​នោះទេ។ សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នកដំណើរ​ប្រមាណ ១២០០ នាក់ បាន​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ។ រថយន្តក្រុង​ដែល​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​លើ​ខ្សែ​ផ្លូវ​ព្រះមុនីវង្ស​ពី​ក្បាលថ្នល់​រហូតដល់​រង្វង់​មូល​ស្តា​ត​ចាស់ ក្នុងតម្លៃ ១៥០០ រៀល​ក្នុង​ម្នាក់។

សូមបញ្ជាក់​ជូន​ថា សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​ជប៉ុន JICA បានដាក់​ឲ្យ​ដំណើរការ​សេវាកម្ម ដឹកជញ្ជូន​រថយន្តក្រុង លើក​ទី២កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរចា​រណ៍​ក្នុង​ទីក្រុង​ភ្នំពេញ៕


No comments:

Post a Comment