Paris Peace Accords 23 Oct. 1991

Tuesday, April 1, 2014

សភា​ បើក​សម័យប្រជុំ​ លើក​ទី​២ ​នីតិកាល​ទី​៥ ​លើ​ របៀបវារៈ​៤​

សភា​ បើក​សម័យប្រជុំ​ លើក​ទី​២ ​នីតិកាល​ទី​៥ ​លើ​ របៀបវារៈ​៤​


ដោយ៖​ ជន ស្រី​ណុ​ច​ / វីអូឌី | ថ្ងៃអង្គារ ទី1 ខែមេសា ឆ្នាំ2014

រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បើក​សម័យប្រជុំ​ រដ្ឋសភា​ លើក​ទី​២ នីតិកាល​ទី​៥ លើ​របៀបវារៈ​ ចំនួន​៤ ក្រោម​អធិបតីភាព ​របស់​ ប្រធាន រដ្ឋសភា លោក ហេង សំរិន​។​
សេចក្តីជូនដំណឹង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ចុះ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤ ឲ្យដឹងថា សភា​កម្ពុជា​ត្រូវបាន​បើក​កិច្ច​ប្រជុំ​ចាប់ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​អង្គារ ទី​០១ ខែ​មេសា​នេះ។ ក្នុង​កិច្ចប្រជុំ​នោះ​មាន​របៀបវារៈ​ដូចតទៅ ទី​១​ព្រះរាជសារ​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរ​មនា​ថា នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២ របាយការណ៍​ស្តី​ពី​​សកម្មភាព ​របស់​រដ្ឋសភា ច​ន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ ទី​៣ ការបោះឆ្នោត​ជ្រើសតាំង​ឯកឧត្តម​សារី កោស​ល្យ​ជា​សមាជិក​គណៈកម្មការ ​សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ថាមពល ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ចំណុច​ទី​៤ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១២។
តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​នៅថ្ងៃនេះ បាន​ដកស្រង់​សម្តី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ជាម យៀប ថា ​សភា​បាន​ផ្ញើ​លិខិត​អញ្ជើញ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រជុំ តែ​លោក​មិន​សង្ឃឹមថា ពួកគេ​នឹង​ទទួល​យក​សំណើ​នេះ​ទេ។
លោក​ជាម យៀប បន្តទៀតថា បើ​ទោះ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ចូលរួម​ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ដល់​ទៅ​៦៨​រូប​មាន​លើស​ពី​គ្រប់គ្រាន់ សម្រាប់​ជជែក​និង​ពិភាក្សា​ច្បាប់។​
សម័យប្រជុំ​សភា​លើក​ទី​២​នេះ គឺ​ជាង​៦​ខែ​បន្ទាប់​ពី គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើពហិការ​ក្នុង​ការបើក​សម័យប្រជុំ​សភា​ដំបូង​ថ្ងៃទី​២៣ ខែ​កញ្ញា ដែល​ពេលនោះ​មាន​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​តែ​៦៨​រូប ដែល​ស្បថ​ចូលកាន់​តំណែង​៕



No comments:

Post a Comment