Paris Peace Accords 23 Oct. 1991

Wednesday, April 16, 2014

មេដឹកនាំ គណបក្ស សង្គ្រោះ​ជាតិ ទាំងពីររូប មិនមានវត្តមាន ចូលរួម ពិធី​​ខួប ​រម្លឹក​ ថ្ងៃ​១៧​ មេសា ទេ

លោក​សម ​រង្ស៊ី និង​លោក​កឹម​ សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក ​សម ​រង្ស៊ី និង​លោក ​កឹម​ សុខា ប្រធាន និង​អនុប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ

មេដឹកនាំ គណបក្ស សង្គ្រោះ​ជាតិ ទាំងពីររូប មិនមានវត្តមាន ចូលរួម ពិធី​​ខួប ​រម្លឹក​ ថ្ងៃ​១៧​ មេសា ទេ

រាជធានី ភ្នំពេញ៖ មេដឹកនាំ គណបក្ស សង្គ្រោះ​ជាតិ ទាំងពីររូប មិនមាន វត្តមាន ចូលរួម ពិធី​​ខួប​ រម្លឹក ថ្ងៃ​១៧​ មេសា ស្អែកនេះ​ទេ ដោយសារតែ ពួកលោក កំពុងស្ថិត​ នៅ​ក្រៅប្រទេស។​  នេះ បើ តាមការអះអាង ពីលោក ម៉ៅ មុនី​វណ្ណ ប្រធានស្តីទី​ គណៈកម្មកា​រ ​ប្រតិបត្តិ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ដែលបានប្រាប់ ឱ្យដឹង នៅថ្ងៃ ទី១៦ មេសានេះ។


ក្នុង​ពិធី​ជួបជុំ បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាត់បង់​ជីវិត ក្នុង​របប ​ខ្មែរក្រហម នា​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​ មេសា នៅ​សារមន្ទីរ ​ឧក្រិដ្ឋកម្ម​ ប្រល័យពូជសាសន៍ ​ជើងឯក នឹង​មិន​មាន​វត្តមាន ​របស់ ​លោក​ សម ​រង្ស៊ី និង​លោក​ កឹម​ សុខា ប្រធាន និង​អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ នោះទេ​។

លោក ម៉ៅ មុនី​វណ្ណបានឲ្យដឹងថា ទោះ​ជា​មិន​មាន​មេបក្ស​ទាំងពីរ តែ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​ជួបជុំ នៅ​ជើងឯក តាម​ការគ្រោងទុក ក្រោម​អធិបតីភាព​លោក គង់ គាំ ទីប្រឹក្សា​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក ម៉ៅ មុនី​វណ្ណ បាន​បន្តថា លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស គ្រោង​នឹង​ថ្លែងការណ៍​ផ្ទាល់មាត់ មក​ចូលរួម​ក្នុង​ពិធី​ជួបជុំ នា​ព្រឹក​ថ្ងៃទី​១៧​មេសា តាមរយៈ​វិដេអូ​អ៊ិនថឺណេត កម្មវិធី Skype​។​


ពិធី​ជួបជុំ បង្សុកូល រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នក​ដែល​បាត់បង់​ជីវិត ក្នុង​របប​ខ្មែរក្រហម នឹង​ប្រព្រឹត្តទៅ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ជើងឯក នា​ព្រឹក​ព្រលឹម ថ្ងៃ​ព្រហស្បតិ៍ ទី​១៧​មេសា​ស្អែកនេះ។ ថ្ងៃ​១៧​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ខ្មែរក្រហម ឡើង​កាន់​អំណាច​។ រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​គេ​កត់ត្រា​ថា មាន​អ្នក​បាត់បង់​ជីវិត​ជិត ២ លាន​នាក់​។​

​ក្រៅពី​រម្លឹក​ដល់​ថ្ងៃ​កាប់សម្លាប់​មនុស្ស ក្នុងពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច ពិធី​ជួបជុំ នា​ថ្ងៃ​ទី​១៧​មេសា ក៏​ត្រូវបាន​លោក ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​ផ្ញើ​សារ​ជំរុញ​ឲ្យ​តុលាការ​ ចម្រុះ កាត់ទោស​មេ​ខ្មែរក្រហម បន្តដំណើរ​ការកាត់ក្តី លើ​អតីត​មេ​ខ្មែរក្រហម​បន្ថែមទៀត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​ជនរងគ្រោះ ឲ្យទទួល​បាន​យុត្តិធម៌​។ ពោល​គឺ​មិនមែន​ត្រឹមតែ​សំណុំរឿង​០០១ និង​សំណុំរឿង​០០២​ទេ តែ​តុលាការ ត្រូវ​បន្ត​ដល់​សំណុំរឿង​០០៣ និង ០០៤ តទៅទៀត​។​

សំណុំរឿង​០០៣ និង​០០៤ ដែល​មាន​ជនជាប់ចោទ​ជា​អតីត​មេ​ខ្មែរក្រហម ៥ នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្នុង​ភាព ចម្រូង ចម្រាស់​។ ភាគី​កម្ពុជា រាប់​ចាប់​នាយករដ្ឋមន្ត្រី រហូត​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា មិន​ចង់​ឲ្យ​សាលាក្តី​ខ្មែរក្រហម ចាត់ការ​លើ​សំណុំរឿង ០០៣ និង ០០៤ ទេ ដោយ​សំអាង​លើ​ការបែកបាក់​សង្គម​។ ប៉ុន្តែ​មក​ដល់ពេលនេះ សំណុំរឿង​ក្តី ០០៣ និង ០០៤ កំពុង​ដំណើរការ​ស៊ើបអង្កេត​ជាសំងាត់​នៅឡើយ​៕​


No comments:

Post a Comment