ទិដ្ឋភាពនៅកន្លែងប៉ះទង្គិចគ្នារវាងកម្មករ និងសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
អ្នកស្រី ខាត់ សំនៀង ប្រពន្ធជនរងគ្រោះដោយសារហេតុការណ៍ផ្ទុះហិង្សានៅផ្លូវវ៉េងស្រេង (រូបថត៖ ណាត សុភាព)
សាច់ញាតិ ជនរងគ្រោះ ផ្លូវវ៉េងស្រេង អំពាវនាវ ជាថ្មី ឲ្យរដ្ឋាភិបាល ស្វែងរកជនល្មើស មក ផ្តន្ទាទោស
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃអង្គារ ទី8 ខែមេសា ឆ្នាំ2014
ក្រុមសាច់ញាតិជនរងគ្រោះ ទាំងអ្នកស្លាប់ អ្នករងរបួស និងទាំងអ្នកជាប់ពន្ធនាគារ ករណីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ អំពាវនាវជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងយកយុត្តិធម៌ជូនគ្រួសារពួកគាត់ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
ក្រុមគ្រួសារជនរងគ្រោះថ្លែងបែបនេះ ក្នុងសន្និសីទមួយ ដែលផ្តល់មូលនិធិសង្គ្រោះដល់គ្រួសារកម្មកររងគ្រោះ ក្នុងព្រឹត្តិការទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ដែលរៀបចំឡើងនៅស្នាក់ការសហភាពការងារកម្ពុជា។ ជំនួយនេះ ទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេស សម្រាប់ជួយស្វែងរកយុត្តិធម៌ឲ្យអ្នកស្លាប់ និងរងបួសធ្ងន់និងស្រាល រួមជាមួយអ្នកជាប់ឃុំទាំង២១នាក់ នៅត្រពាំងផ្លុង ខេត្តកំពង់ចាម។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានទេ នៅរសៀលថ្ងៃអង្គារនេះ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា មូលហេតុដែលថ្នាក់ដឹកនាំមិនស្វែងរកជនល្មើសមកផ្តន្ទាទោស ទំនងជាលោកគេចវេសមិនទទួលខុសត្រូវ ដោយសារអ្នកបង្ក្រាបជាកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល។ លោក បញ្ជាក់ថា បើរដ្ឋាភិបាលនៅតែធ្វើបែបនេះ នោះនិទណ្ឌភាពនៅកម្ពុជានៅតែបន្តកើតមាន។
ក្នុងហេតុការណ៍ប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា រវាងកងកម្លាំងប្រដាប់អាវុធ ជាមួយនឹងកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា បណ្តាលឲ្យមនុស្សចំនួន៥នាក់ស្លាប់ យ៉ាងហោចណាស់ ជិត៤០នាក់រងរបួសធ្ងន់ និងស្រាល ហើយ២៣នាក់ត្រូវបានឃុំខ្លួននៅត្រពាំងផ្លុង ខេត្តកំពង់ចាម៕
អត្ថបទទាក់ទង
- សាលាដំបូង បដិសេធជាថ្មីលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ
- បទយកការណ៍៖ សាច់ញាតិអ្នកស្លាប់ និងបាត់ខ្លួននៅផ្លូវវ៉េងស្រេង ស្រក់ទឹកភ្នែកព្រោះស្រេកឃ្លានពន្លឺយុត្តិធម៌
- អង្គការសមាគមចំនួន៥៤ ទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេតករណីបាត់ក្មេងប្រុស ពេលបង្ក្រាបនៅផ្លូវវ៉េងស្រេង
No comments:
Post a Comment