Paris Peace Accords 23 Oct. 1991

Saturday, April 5, 2014

កម្ពុជា, វៀតណាម, ឡាវ, និងមីយ៉ាន់ម៉ា ស្វែងរក​ ការឆ្លើយ​តប​ ទៅ​នឹង​សន្តិសុខ, ទឹក, ស្បៀង, និង​ថាមពល​អគ្គិសនី

កម្ពុជា, វៀតណាម, ឡាវ, និងមីយ៉ាន់ម៉ា ស្វែងរក​ ការឆ្លើយ​តប​ ទៅ​នឹង​សន្តិសុខ, ទឹក, ស្បៀង, និង​ថាមពល​អគ្គិសនី

ABC (Australia) | 3 April 2014

នៅព្រឹកថ្ងៃ ទី៣ ខែមីនានេះ  វិទ្យាស្ថាន​ សម្រាប់​ សហប្រតិបត្តិការ​ និងសន្តិភាព បានរៀបចំ​ សន្និសីទ​ ថ្នាក់តំបន់ ដើម្បី ​បង្ហាញ​បញ្ហា​ ប្រឈម និងការស្វែង​​រក មធ្យោបាយ ​ឆ្លើយតប ​ទៅនឹង​សន្តិសុខ, ទឹក, ស្បៀង, និង​ថាមពល​ អគ្គិសនី សម្រាប់​ ប្រទេស​កម្ពុជា, វៀតណាម, ឡាវ, និងមីយ៉ាន់ម៉ា នៅ​ខណៈ​ពេល ​​ដែល អាកាសធាតុ ​ប្រែប្រួល​ និង​សកម្មភាព ​មនុស្ស បាន​គំរាម​កំហែង​ ដល់​សម្បត្តិ​ធម្មជាតិ។

អ្នក​ស្រាវជ្រាវ​​បាន​ឲ្យ​ដឹងថា ​សន្តិសុខ​ទឹក ស្បឿង និង​ថាមពល​អគ្គិសនី គឺជា កត្តា​ត្រូវ​គិតគូរ នៅខណៈ​ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​ ការអភិវឌ្ឃ និង​ការ​ប្រែប្រួល​​ធម្មជាតិ។​
អ្នក​ស្រាវជ្រាវ និង​អ្នក​ធ្វើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល បាន​បង្ហាញ​មធ្យោបាយគ្រប់គ្រង​ទឹក ស្បៀង និង​ថាមពល​អគ្គិសនី តាមរយៈកិច្ច​សហការ​ក្នុង​​តំបន់។
សម្តេច ​នរោត្តម សិរិវុឌ្ឍ ទីប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រកម្ពុជា និង​ជា​ព្រះប្រធាន​ក្រុម​ប្រឹក្សា​នៃ​ វិទ្យាស្ថានខ្មែរ​​សម្រាប់​សហ​​ ប្រតិបត្តិការ​និង​សន្តិភាព បាន​មាន​បន្ទូល​ឲ្យ​មាន​ការ​ចូលរួម ដោះស្រាយ​​បញ្ហា​​ប្រឈម​​ទៅលើ​សន្តិសុខ​ ទឹ​ក ស្បៀង​និង​ ថាមពល​អគ្គិសនី​ក្នុង​ក្របខណ្ឌ​តំបន់។
(សំឡេងបន្ទូល សម្តេច​ នរោត្តម សិរិវុឌ្ឍ)
ក្រុមអ្នក ​ស្រាវជ្រាវ​​បាន​ឲ្យ​ដឹងថា បញ្ហា​ប្រឈម​​របស់​សន្តិសុខ​​ ទឹ​ក​ ស្បៀង​​និង​​​ ថាមពល​​អគ្គិសនី​​នេះ បាន​កើត​ឡើង​​នៅ​ពេល​ដែល​មា​ន​កំណើន​​ប្រជាជន មាន​កំណើន​ការ​អភិវឌ្ឍ​គម្រោង​​ផ្សេងៗ ទៅ​លើ​កា​រ​ប្រើ​ប្រាស់​ដី ទន្លេ និង​ការ​សាង​សង់​ទំនប់​​​​វារី​អគ្គិ​សនី។​
សូម​បញ្ជាក់​ថា​សន្និសីទ ថ្នាក់​តំបន់ ដើម្បី​បង្ហាញ​អំពី ចំណោទ​បញ្ហា​​ទឹក ​ ស្បៀង​និង​ ថាមពល​អគ្គិសនី​នេះ មាន​ការ​បង្ហាញ​អំពី​លទ្ធផល​ស្រាវជ្រាវ ទៅ​លើ​ស្ថានភាព​ទឹក ស្ថានភាព ផលិត​ស្បៀង តម្រូវ​​ការ​ថាមពល​​អគ្គិសនី ​និង​ផែនការ​​ទប់​ទំនប់​ទឹក​ ដើម្បី​​ផលិត​​​វារី​អគ្គិសនី។
លោក ពូ សុធីរៈ នាយក​វិទ្យាស្ថានខ្មែរ​​សម្រាប់​សហ​​ប្រតិបត្តិការ​និង​សន្តិភាព ​បាន​បញ្ជាក់​អំពី​ការ​ប្រើ​ប្រាស់​លទ្ធផល ​ប្រជុំនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​ប្រាស់​ទឹក ស្បៀង​​និង​​ថាមពល​​​អគ្គិសនី។
(សំឡេង​លោក ពូ សុធីរៈ)
លោក ស៊ីន ខណ្ឌី អនុ​រដ្ឋ​លេខាធិការ ក្រសួង​បរិស្ថាន បានមាន​​ប្រសាសន៍ បង្ហាញ​ថា សន្តិសុខ​ទឹក និង​ថាម​ពល នៅជាការ​ប្រឈម នៅឡើយ ដោយ​សារ​ប្រទេស​កម្ពុជា ពឹង​ផ្អែក​​លើ​ប្រព័ន្ធ​អាង​ទឹក​ដែល មាន​លក្ខណៈ​ឆ្លង​ដែន និង​​ថាម​ពល​របស់​យើង​នៅ​មាន​តម្លៃ​ខ្ពស់​​បើ​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ។
(សំឡេង លោក ស៊ីន ខណ្ឌី)
លោក ស៊ីន ខណ្ឌី ​បាន​ស្នើ​ឲ្យ​សន្និសីទ​ថា្នក់​តំបន់​នេះ​​ ធ្វើ​ការពិភាក្សា​គ្នា និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​លើ​ការ​​រៀបចំ​​ជម្រើស​​​នយោបាយ​​និ​ង​​ បច្ចេក​​វិទ្យា​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​កំណើន​​តម្រូវ​ការ​នៃ​ថាមពល​​និង​ ផល​ប៉ះ​ពាល់​វិជ្ជមាន​​និង​អវិជ្ជមាន​​ទៅ​លើ​សន្តិសុខ ស្បៀង​និង​​ធនធាន​ទឹក៕




No comments:

Post a Comment