ផ្ទុះកូដកម្ម ទាមទារ តម្លើងប្រាក់ខែ កម្មករ តាមរោងចក្រ មួយចំនួន (រូបភាពឯកសារ)
©លី ម៉េងហួរ
សហជីព បន្តយុទ្ធនាការ ផ្សព្វផ្សាយ ឱ្យកម្មករ ធ្វើពហិកា ក្រោយចូលឆ្នាំ
ស្របពេល ដែលពិធីបុណ្យចូលឆ្នាំ នឹងមកដល់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ សហជីពធំៗ មួយចំនួន កំពុងបន្តយុទ្ធនាការ ផ្សព្វផ្សាយ ពីការធ្វើពហិកា មិនចូលធ្វើការ របស់ កម្មកររោងចក្រ នៅទូទាំងប្រទេសកម្ពុជា ចាប់ពី ក្រោយចូលឆ្នាំរហូតដល់ ថ្ងៃទី២២ មេសា។ ជាពហិការ ដើម្បីទាមទារ ដំឡើងប្រាក់ឈ្នួល អប្បរមា ១៦០ដុល្លារ ក្នុងមួយខែ។ ប្រធាន សហជីព បានសម្តែង ពីភាពវិជ្ជមាន នៃយុទ្ធនាការ ពហិការនេះ។ ប៉ុន្តែ សមាគមកាត់ដេរ បានបញ្ជាក់ថា នឹងមិនមាន ការពិភាក្សា ពីការដំឡើងប្រាក់ខែឡើយ នៅឆ្នាំ២០១៤។ ដោយឡែក ក្រសួងការងារ និងអង្គការ ជំនាញ អះអាងថា នឹងមានការពិភាក្សា ពីប្រាក់ឈ្នួល នៅចុងខែមេសានេះ។
សហជីពកម្មករ ចំនួន១៨ នៅកម្ពុជា ដែលមិនសុខចិត្ត នឹងកម្រិតប្រាក់ឈ្នួល នាពេលបច្ចុប្បន្ន បានបន្តយុទ្ធនាការ ចែកខិតបណ្ណ ឱ្យកម្មករ បន្តឈប់ រយៈពេល ៦ថ្ងៃបន្ថែម ក្រោយពិធីបុណ្យ ចូលឆ្នាំខ្មែរ។ ជាការធ្វើពហិការ ដែលប្រើប្រាស សិទ្ធឈប់សម្រាក ប្រចាំឆ្នាំ ពីថ្ងៃ ទី១៧ មេសា ដល់ថ្ងៃ ទី២២ មេសា ខាងមុខ ដើម្បី ដាក់សម្ពាធ ដល់រដ្ឋាភិបាល។ នៅថ្ងៃពុធ ទី៩ មេសានេះ យុទ្ធនាការ ផ្សព្វផ្សាយនេះ បានឈាន មកដល់ថ្ងៃ ទី៥ហើយ, ចាប់តាំង ពីថ្ងៃ ទី៥ មេសា ចុងសប្តាហ៍ មុនមក។
សហជីពទាំងអស់ដែលរួមមានសហជីពរបស់ លោក អាត់ ធន់ សហជីពរបស់លោកស្រីម៉ម ញឹម និងលោកស្រីយ៉ាង សុភ័ណ្ឌជាដើម បានប្រមូលផ្តុំគ្នាចែកឱ្យកម្មករនៅតំបន់ឧស្សាហកម្មសួនការណាឌីយ៉ាងផ្លូវវេងស្រេង។ តំបន់សួនការណាផ្លូវវ៉េងស្រេង ដែលកាលពីខែមករាកន្លងទៅគឺជាតំបន់បាតុកម្មបង្ហូឈាមរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបាតុករដែលទាមទារដំឡើងប្រាក់ឈ្នួលអប្បរមារ១៦០ដុល្លារ។ បាតុកម្មក្តៅកណ្តាលទីក្រុងនេះ បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់៤នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសទាំងធ្ងន់នឹងស្រាល។
មានវត្តមាននៅទីតាំងចែកផ្ទាល់នៅខាងមុខតំបន់ឧស្សាហកម្មកាណាឌីយ៉ា ទាំងលោកស្រីម៉ម ញឹម និងលោកស្រី យ៉ាង សុភណ្ឌ បានថ្លែងថាការផ្សព្វផ្សាយដើម្បីឱ្យកម្មករបន្តឈប់រយៈពេល៦ថ្ងៃបន្ថែមទៀតនេះ គឺដើម្បីជម្រុញឱ្យរដ្ឋាភិបាល និងតំណាងរោងចក្រដោះស្រាយបញ្ហាចំនួន៧ចំណុច។ ក្នុងនោះមានបញ្ហាប្រាក់ឈ្នួលអប្បរមា១៦០ដុល្លារក្នុងមួយខែ ការស្នើឱ្យដោះលែងកម្មករ និងសកម្មជនសិទ្ធមនុស្សចំនួន២១នាក់ដែលកំពុងជាប់ឃុំ និងលើកលែងការចោទប្រកាន់ទាំងស្រុង។ និងសំណើរដកបម្រាមនៃការជួបជុំជាសាធារណៈដែលរដ្ឋាភិបាលបានហាមប្រាមតាំងពីក្រោយអំពើហិង្សាកាលពីដើមខែមករានោះមកជាដើម។ លោកស្រីម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា បានអះអាងថា ការអំពាវនាវនេះនឹងមានប្រសិទ្ធភាពព្រោះថា ទឹកចិត្តកម្មករទាំងអស់នូវចង់បានប្រាក់ឈ្នួល១៦០ដុល្លារដដែល។
សូមបញ្ជាក់ថា ជាការឆ្លើយតបចំពោះសេចក្តីអំពាវនាវរបស់សហជីព សមាគមរោងចក្រកាត់ដេរ កាលពីពេលថ្មីនេះបានអះអាងថាមិនមានឡើយការជជែកពីការឡើងប្រាក់ខែក្នុងឆ្នាំ២០១៤នេះ។ បើមានគឺនៅឆ្នាំ២០១៥ឆ្នាំក្រោយ។ ប្រធានសមាគមន៍រោងចក្រកាន់ដេរ លោក វ៉ាន់ ស៊ូអៀង បានថ្លែងសេចក្តីអំពាវនាវរបស់សហីពស្តីពីការបន្តឈប់សម្រាកបន្តក្រោយចូលឆ្នាំគឺមិនមានកម្មករចូលរួមច្រើននោះទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយការអំពាវនាវឱ្យរបស់សហជីពទៅកាន់កម្មករឱ្យបន្តឈប់នៅថ្ងៃក្រោយពិធីបុណ្យចូលឆ្នាំខាងមុខនេះ ក្រសួងការងារ និងអង្គកាអន្តរជាតិខាងការងារILO បានប្រកាសបានប្រកាសឱ្យមានសិក្សាតម្លៃឈ្នូលអប្បបរមានៅចុងខែមេសានេះផងដែរ៕

No comments:
Post a Comment