គណបក្ស សង្គ្រោះជាតិ ស្នើសុំ សារៈមន្ទីរ ជើងឯក វិញ ដើម្បីធ្វើ ពិធីបង្សុកូល
ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី8 ខែមេសា ឆ្នាំ2014
គណបក្ស សង្គ្រោះជាតិ នៅថ្ងៃអង្គារនេះ ស្នើសុំទីតាំងសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបង្សុកូលរាប់បាត្រឧទ្ទិសកុសលជូនដល់វិញ្ញាក្ខន្ធអ្នកបាត់បង់ជីវិតក្នុងរបបខ្មែរក្រហម។
ការស្នើសុំសាលារាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលរាប់បាត្រ នៅសារមន្ទីរទួលស្លែង នៅថ្ងៃទី១៧ខែមេសា ក្រោមហេតុផលថា ត្រូវសុំពីអាជ្ញាធរដែនដីជាមុនសិន។ ក្រសួង បានស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីជាមុនសិន ដើម្បីក្រសួងមានមូលដ្ឋានក្នុងការពិនិត្យសម្រេច។
ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងសម័យខ្មែរក្រហម។ ពិធីនោះមានរាប់បាត្រព្រះសង្ឃ៥០អង្គ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា អនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំសកម្មជន និងប្រជាពលរដ្ឋប្រមាណ៧០០នាក់ ចូលរួម។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា ការដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអនុញ្ញាតនេះ ហាក់បីដូចជាមិនបានក្តាប់ព័ត៌មានច្បាស់លាស់ និងពិបាក ក្នុងការជជែកពិភាក្សាគ្នា៕
សារមន្ទីរទួលស្លែងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាអតីតវិទ្យាល័យមួយមុនសម័យខ្មែរក្រហម លុះដល់ពួកខ្មែរក្រហមចូលកាន់អំណាចនៅឆ្នាំ១៩៧៥ បានយកទីនោះធ្វើជា កន្លែងឃុំឃាំង និងធ្វើទារុណកម្មដែលបណ្តាលឲ្យមនុស្សជាង១ម៉ឺននាក់បានស្លាប់៕
No comments:
Post a Comment