Paris Peace Accords 23 Oct. 1991

Friday, April 18, 2014

គណៈរដ្ឋមន្ត្រី​ នឹង​ពិភាក្សា​ អនុម័ត​ សេចក្តី​ព្រាង​ច្បាប់​ កែ​ទម្រង់​ ប្រព័ន្ធ​តុលាការ​ ចំនួន​បី

គណៈរដ្ឋមន្ត្រី​ នឹង​ពិភាក្សា​ អនុម័ត​ សេចក្តី​ព្រាង​ច្បាប់​ កែ​ទម្រង់​ ប្រព័ន្ធ​តុលាការ​ ចំនួន​បី

សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ត្រូវ​គេ​រិះគន់​ថា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។
សេចក្តី ​ព្រាង​ច្បាប់ ​ទាំង​បី​នេះ​ ត្រូវ​ គេ ​រិះគន់​ ថា ​មិន​បាន​អនុញ្ញាត​ ឲ្យ​មាន​ ការ​ ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​ និង​អង្គការ​ សង្គម​ស៊ីវិល​ នោះ​ទេ។

គណៈរដ្ឋមន្ត្រី​ កម្ពុជា ​គ្រោង ​នឹង​ពិភាក្សា ​អនុម័ត្រ ​សេចក្តី​ព្រាង​ច្បាប់​ ចំនួន​បី ​នៅ​ថ្ងៃ​សុក្រនេះ​ ទាក់ទង​ នឹង​កំណែ​ទម្រង់ ​ប្រព័ន្ធ​តុលាការ ​ដែល​គេ ​រង់​ចាំ​ ជា​យូរ​មក​ហើយ ​នោះ។​  នេះ ​ជា​ការ​បញ្ជាក់ ​របស់​ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ ​របស់​ គណៈរដ្ឋមន្ត្រី​ ដែល​បាន​សរសេរ ​ក្នុង​គេហទំព័រ ​Facebook ​របស់​លោក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។


សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដែល​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ ​គណៈរដ្ឋមន្ត្រី​ ព្រឹក​ថ្ងៃ​សុក្រ​នេះ​គឺ​ ទី​១ ​សេចក្តី​ព្រាងច្បាប់​រៀបចំ​តុលាការ​ ទី២ ​សេចក្តី​ព្រាង ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រពឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​ អង្គ​ចៅក្រម និង​ទី៣​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា។

សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ត្រូវ​គេ​រិះគន់​ថា​មិន​បាន​អនុញ្ញាត​ឲ្យ ​មាន​ការ​ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

ការ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ក្នុង​កិច្ចប្រជុំ​ គណៈរដ្ឋមន្ត្រី​នេះ​ត្រូវ​គេ​ រំពឹង​ថា​នឹង​ស្ថិត​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​មុន​នឹង​ បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដែល​រដ្ឋាភិបាល​តាំង​ចិត្ត​ថា​បញ្ចប់​ ឲ្យ​បាន​នៅ​ដើម​ ឆ្នាំ​២០១៤​នេះ​ ទៅ​កាន់​រដ្ឋសភា​នោះ៕  



No comments:

Post a Comment