ចូលឆ្នាំថ្មីឆ្នាំនេះ ភ្ញៀវទេសចរ សម្រុកខ្លាំង ទៅខេត្តសៀមរាប និងចេញក្រៅប្រទេស
ភ្ញៀវទេសចរ កំពុងដើរកំសាន្ត នៅតាមតំបន់ប្រាសាទនានា ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ RFI
ក្នុងថ្ងៃដំបូង នៃពិធីបុណ្យ ចូលឆ្នាំថ្មីនេះ,
ភ្ញៀវទេសចរ បានសម្រុក ខ្លាំង ទៅកាន់ខេត្ត សៀមរាប។
បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ បានឡើងថ្លៃ ខ្ពស់ និងមាន អ្នកខ្លះ ខ្វះបន្ទប់ ស្នាក់នៅ ទៀតផង។
ចំនួន ភ្ញៀវទេសចរ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី រយៈពេល ៣ថ្ងៃនេះ
ត្រូវ បានមន្ទីរ ទេសចរណ៍ ខេត្តសៀមរាប វាយតម្លៃ ថា, មានដល់ទៅ ជាង២៥
ម៉ឺននាក់, គឺ កើន លើសឆ្នាំមុន ជាង ៤៤ភាគរយ។
ចំនួន អ្នកចេញទៅ ក្រៅប្រទេស ក៏កើនឡើង ស្ទើរ ១០០
ភាគរយ បើ ធៀប នឹងឆ្នាំមុន។
បើ តាមលោក ង៉ូវ សេងកាក់ ការកើនឡើងនៃភ្ញៀវទេសចរក្នុងខេត្តសៀមរាបគឺដោយសារតែខេត្តនេះ មានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបឲ្យដឹងទៀតថា បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ទូទាំងខេត្តត្រូវបានភ្ញៀវជួលស្នាក់នៅគ្មានសល់គឺនៅ សល់តែបន្ទប់សណ្ឋាគារថ្នាក់ផ្កាយ៥ខ្លះតែប៉ុណ្ណោះ។ ក្រៅពីនោះក៏មានភ្ញៀវជាច្រើនទៀតស្នាក់នៅផ្ទះបងប្អូនផងដែរ។ ភ្ញៀវខ្លះទៀតត្រូវចំណាយពេលដល់រំលងអាធ្រាត្រទើបអាចរកបន្ទប់ ស្នាក់នៅបាន។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជនក៏បានប្រាប់វិទ្យុ បារាំងអន្តរជាតិដែរថា មានភ្ញៀវទេសចរខ្លះជាពិសេសដូនជីនិងមនុស្សវ័យចំណាស់មួយចំនួន បានទៅស្នាក់នៅតាមទីវត្តអារាម។ បើតាមលោក ហូ វណ្ឌី ខេត្តផ្សេងៗទៀតមិនសូវជាមានបញ្ហាចោទប៉ុន្មានទេ ដូចជាបាត់ដំបងឬប៉ៃលិនជាដើមភ្ញៀវអាចរកបន្ទប់ស្នាក់នៅបានជា ធម្មតា។
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក៏មានទេសចរជនជាតិខ្មែរសម្រុក ចេញទៅក្រៅប្រទេសច្រើនដែរ។ លោក ហូ វណ្ឌី បញ្ជាក់ថា ក្រុមហ៊ុនទេសចរណ៍ជាច្រើនមមាញឹកយ៉ាងខ្លាំងដោយសារភ្ញៀវចេញទៅ ក្រៅប្រទេស។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអ៊ាង ក៏បានឲ្យដឹងដូចគ្នានេះដែរ។ លោកបញ្ជាក់ថា ភ្ញៀវជនជាតិខ្មែរដែលចេញទៅក្រៅប្រទេសក្នុងអំឡុងពេលបុណ្យចូល ឆ្នាំខ្មែរឆ្នាំនេះបានកើនឡើងស្ទើរតែ ១០០ ភាគរយធៀបនឹងឆ្នាំមុន។
បើតាមលោក អាង គឹមអ៊ាង ភ្ញៀវខ្លះមិនអាចរកយន្តហោះជិះបានផង។ គោលដៅទេសចរណ៍សំខាន់ៗមានដូចជា ម៉ាឡេស៊ី សាំងហ្គាពួរ ចិន ហើយឆ្នាំនេះមានទេសចរជនជាតិខ្មែរខ្លះចេញទៅរហូតដល់កូរ៉េខាង ត្បូង ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីទៀតផង។ ទាំងលោក ហូ វណ្ឌី ទាំងលោក អាង គឹមអ៊ាង សុទ្ធតែកត់សម្គាល់ថា ការធូរស្រាលខាងនយោបាយជាអំណោយផលល្អមួយសម្រាប់ភ្ញៀវទេសចរ។
យ៉ាងណាក៏ដោយ អ្នកជំនាញទេសចរណ៍បានសំណូមពរថា កម្ពុជាគួររៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យមានគុណភាពជាពិសេសផ្លូវ ថ្នល់។ ភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរអំពីការលំបាកក្នុងការធ្វើ ដំណើរទៅកាន់ខេត្តសៀមរាបនិងខេត្តមួយចំនួនទៀតដោយសារតែបញ្ហា ផ្លូវថ្នល់ និងកង្វះហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៍ផ្សេងទៀត៕
No comments:
Post a Comment