Paris Peace Accords 23 Oct. 1991

Thursday, April 17, 2014

បក្ស​ប្រឆាំង​ រម្លឹក​ខួប​ ១៧​ មេសា ដោយ​ជំរុញ​ ឲ្យ​វែក​មុខ​ អតីត​ មេ​ដឹក​នាំ​ ខ្មែរ​ក្រហម​ បន្ថែម​ទៀត

         បក្ស​ប្រឆាំង​ រម្លឹក​ខួប​ ១៧​ មេសា ដោយ​ជំរុញ​ ឲ្យ​វែក​មុខ​ អតីត​ មេ​ដឹក​នាំ​ ខ្មែរ​ក្រហម​ បន្ថែម​ទៀត

ពិធីបង្សុកូល រាប់បាត្ររបស់គណបក្សសង្គ្រោះជាតិ នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក ជាយរាជធានីភ្នំពេញ។
ពិធីបង្សុកូល រាប់បាត្រ របស់ គណបក្ស សង្គ្រោះជាតិ នៅសារមន្ទីរ ប្រល័យពូជសាសន៍ ជើងឯក ជាយរាជធានី ភ្នំពេញ។  CNRP

ដូច​ការ​គ្រោង​ទុក​ គណ​បក្ស​ សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ ទី​១៧ មេសា​នេះ ​បាន​រៀប​ចំ​ ពិធី​ បង្សុកូល​ រាប់​បាត្រ ឧទ្ទិស​កុសល​ ដល់​ជន​រង​គ្រោះ​ ដែល​បាន​ស្លាប់​ បាត់​បង់​ជីវិត​ នៅ​ក្នុង​របប​ ប្រល័យ​ពូជសាសន៍​ ប៉ុល ពត។  ពិធី​ បែប​សាស​នា​នេះ ​បាន​ធ្វើ​ឡើង ​នៅ​សារៈ​មន្ទីរ ​ឧ​ក្រិដ្ឋ​កម្ម ប្រល័យ​ពូជសាសន៍​ ជើង​ឯក ដោយ​គ្មាន ​វត្ត​មាន ​មេ​បក្ស​ប្រឆាំង ​ទាំងពីរ ​នោះ​ទេ។  បក្ស​ប្រឆាំង​ បាន​រៀប​រាប់​ ពី​ទុក្ខ​វេទ​នា ​របស់ ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ក្នុង​សម័យ​ប៉ុល ពត និងបាន​ជំរុញ ​ឲ្យ​តុលា​ការ ​បន្ត​ស្រាវ​ជ្រាវ​ វែក​មុខ ​មេ​ដឹក​នាំ​ ខ្មែរ​ក្រហម​ យក​មក​កាត់​ទោស​ បន្ថែម​ទៀត​។

    
RFI | ១៧ មេសា ២០១៤

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​ពិធី​បង្សុកូល​រម្លឹក​ខួប​ដល់​ វិញ្ញាណក្ខណ្ឌ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​សម័យ​ខ្មែរ ​ក្រហម។​លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និង អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ឯ​ក្រៅប្រទេស​មិន​មាន ​វត្ត​មាន​ក្នុង​ពិធី​នេះ​ទេ។ យ៉ាង​ណា​ដ៏​ដោយ ពិធី​បង្សុកូល​នេះ​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​មាន​ព្រះ​សង្ឃ​ប្រមាណ​ជិត ១០០​អង្គ រួម​ទាំង​មាន​សកម្ម​ជន និង អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ជាង ២០០នាក់​ផ្សេង​ទៀត​បាន​ចូល​រួម​។

នៅ​ក្នុង​ពិធី​នេះ ប្រជា​ពល​រដ្ឋ​រង​គ្រោះ និង​ដែល​មាន​សាច់​ញាតិ​បាន​បាត់​បង់​ជីវិត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ ឡើង​ថ្លែង​រៀប​រាប់​ពី​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ចំ​ពោះ​របប​ប្រល័យ​ពូជសាសន៍ ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ​នេះ​។ ជា​របប​ប្រល័យ​ពូជ​សាសន៍​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជិត​ពីរ​លាន​ នាក់។

លោក ម៉ៅ មុនី​វណ្ណ មន្ត្រី​ជាន់​ខ្ពស់ និង តំណាង​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ថ្លែង​ពី​ដើមកំណើត​ខ្មែរ​ក្រហម ដោយ​ចោទ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រទេស​វៀត​ណាម។ លោក ម៉ៅ មុនី​វណ្ណ​បាន​បន្ថែម​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជំរុញ​ឲ្យ​តុលា​រការ​ខ្មែរ​ក្រហម​បន្ត​ស្រាវ​ ជ្រាវ​វែកមុខ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បន្ថែម​ទៀត និង ឈាន​ដល់​ការ​កាត់​ទោស​ដល់​បុគ្គល និង ប្រទេស​ដែល​ពាក់​ព័ន្ធ​ផង​ដែរ។ ក្រៅ​តែ​ពី​តំណាង​រាស្ត្រ​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​ការ​ ចូល​រួម​ផង​ដែរ​ពី​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណ​បក្ស សម រង្ស៊ី។

គួរ​កត់​សម្គាល់​ថា នៅ​ព្រឹក​មិញ​នេះ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​រវាង​សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ និង អាជ្ញាធរ​ខណ្ឌ​ដង្កោ​ផង​ដែរ។ការ​ប៉ះ​ទង្គិច​នេះ គឺ​ដោយ​សារ​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចែក​ចាយ​ឌីស​វីដេអូ​និយាយ​ អំពី​កោះ​ត្រល់ និង ឌីស​បង្ហាញ​ពី​សកម្មភាព​បង្ក្រាប​ផ្សេង​ៗ​របស់​អាជ្ញាធរ​ទៅ​លើ​ប្រជា​ពលរដ្ឋ ​នា​ពេល​កន្លង​មក ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​រារាំង និង ដក​ហូត៕



No comments:

Post a Comment