Paris Peace Accords 23 Oct. 1991

Thursday, April 17, 2014

លោក ថោង ខុន៖ អង្គ​រសង្ក្រាន​ នាំ​ចំ​ណូល ៣០ លាន​ដុល្លា​ ដល់​ខេត្ត​ សៀមរាប - So, where is it? Show us our money!

លោក ថោង ខុន៖ អង្គ​រសង្ក្រាន​ នាំ​ចំ​ណូល ៣០ លាន​ដុល្លា​ ដល់​ខេត្ត​ សៀមរាប

ភ្ញៀវទេសចរ កំពុងដើរកំសាន្ត នៅតាមតំបន់ប្រាសាទនានា ក្នុងតំបន់អង្គរ ខេត្តសៀមរាប។
ភ្ញៀវទេសចរ កំពុងដើរកំសាន្ត នៅតាមតំបន់ប្រាសាទនានា ក្នុងតំបន់អង្គរ ខេត្តសៀមរាប។

ព្រឹត្តិ​ការណ៍​ អង្គ​រសង្ក្រាន ​ដែល​បាន​រៀប​ចំ ​ធ្វើ​រយៈ​ពេល ​៣​ថ្ងៃ​ ក្នុង​ខេត្ត ​សៀម​រាប​ បាន​បិទ​បញ្ចប់​ហើយ​ កាល​ពី​ល្ងាច ​ថ្ងៃ​ពុធ​ ទី​១៦​ មេសា ​ដែល​ជា​ថ្ងៃ ​ចុង​ក្រោយ​ នៃ​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ខ្មែរ។ ​ មាន​ភ្ញៀវ ទេស​ចរ​ជាតិ​ ប្រមាណ​ជា ២៥ ម៉ឺន​នាក់ ​និង​ទេសចរ​ បរទេស ​២​ម៉ឺន​នាក់​ បាន​ចូល​រួម ​ក្នុង​ព្រឹត្តិការណ៍​នេះ ដែល​បាន​ នាំ​ចំណូល ​ប្រមាណ ៣០លាន​ដុល្លារ ​អាមេរិក​ ចាក់​ចូល ក្នុង​សេដ្ឋកិច្ច ​ខេត្ត​សៀមរាប។  នេះ ​បើ ​យោង​តាម ​លោក ថោង ខុន រដ្ឋ​មន្ត្រី ​ក្រសួង​ ទេសចរណ៍។   ប៉ុន្តែ ក៏​មាន​បញ្ហា​ មួយ​ចំនួន​ដែរ​ ដែល​ធ្វើ​ ឲ្យ​ភ្ញៀវ​ទេសចរ​ មិន​សប្បាយ​ចិត្ត។


RFI | ១៧ មេសា ២០១៤


ព្រឹត្តិ​ការណ៍​ អង្គ​រសង្ក្រាន ​ដែល​រៀប​ចំ​ឡើង ​ដោយ​សហ​ភាព​ សហ​ព័ន្ធ​ យុវ​ជន​កម្ពុជា ​ក្នុង​ខេត្ត​ សៀមរាប ​ដើម្បី ​អបអរ​សាទរ​ ពិធី​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​ បាន​បិទ​បញ្ចប់​ហើយ​ កាល​ពី​ល្ងាច ​ថ្ងៃ​ពុធ​ ទី១៦ មេសា ​ដែល​ជា​ថ្ងៃ​ ចុង​បញ្ចប់ ​នៃ​ពិធី​បុណ្យ ​ចូល​ឆ្នាំ​ខ្មែរ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះ មាន​ភ្ញៀវទេសចរ​ជាតិ​មិន​តិចជាង​២៥​ម៉ឺន​នាក់​និង​ទេសចរ​បរទេស​ប្រមាណ២ម៉ឺន​ នាក់​បាន​ទៅ​ទស្សនា​ខេត្ត​សៀមរាប​និង​បាន​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ ព្រឹត្តិ​ការណ៍​អង្គ​រសង្ក្រាន។ ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​នាំ​ចំណូល​ប្រមាណ ៣០ លាន​ដុល្លា​ចាក់​ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្ត​សៀមរាប។

ក្រៅ​ពី​នោះ ព្រឹត្តិ​ការណ៍​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ​និង​ចង់​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត។ លោក​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា នឹង​បន្ត​រៀប​ចំ​ព្រឹត្តិ​ការណ៍​ធំ​ៗ​ជា​បន្ត​ទៀត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ ទេសចរណ៍​ដូច​ជា​អង្គ​រសង្ក្រាន បុណ្យ​ទន្លេ​និង​បុណ្យ​សមុទ្រ​ជា​ដើម​។

សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ទីក្រុង​ភ្នំពេញ​មាន​សភាព​ស្ងប់​ស្ងាត់ ប៉ុន្តែ តំបន់​រមណីយ​ដ្ឋាន​ទេសចរណ៍​នានា​ជា​ពិសេស​តំបន់​អង្គរ​និង​តំបន់​ឆ្នេរ​មាន​ មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។ ជា​ពិសេស​ខេត្តសៀមរាប​បាន​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​ដោយ​សារ​តែ​ ព្រឹត្តិ​ការណ៍​អង្គ​រសង្ក្រាន។ ទន្ទឹម​នឹង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក ក៏​មាន​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​ដែរ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស ​។

បើ​យោង​តាម​លោក អាង គឹម​អ៊ាង ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា ឆ្នាំនេះ មាន​អ្នក​ចេញ​ទៅ​ក្រៅ​ប្រទេស​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​កើន​លើស​ឆ្នាំ​មុន​ ស្ទើរ ១០០ ភាគ​រយ។ គោល​ដៅ​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស​មាន​ដូច​ជា ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ជាដើម។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជំនាញ​ទេសចរណ៍​បាន​កត់​សម្គាល់​ថា ហេដ្ឋារ​ចនា​សម្ព័ន្ធ​ទេស​ចរណ៍​កម្ពុជា​នៅ​ខ្វះ​ខាត​យ៉ាង​ច្រើន។ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​អំពី​ស្ថានភាព​ផ្លូវ​ដ៏​លំ​បាក​ ទៅ​កាន់​ខេត្ត​សៀម​រាប។ ក្រៅ​ពី​នោះ តម្លៃ​ម្ហូបអាហារ បន្ទប់​សណ្ឋាគារ​ផ្ទះ​សំណាក់​ក៏​ឡើង​ថ្លៃ​ខ្ពស់​និង​មិន​អាច​ទទួល​ភ្ញៀវ​ គ្រប់​គ្រាន់​ទេ។ ទាំង​នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មួយចំនួន​មិន​សប្បាយចិត្ត៕ 





No comments:

Post a Comment