Paris Peace Accords 23 Oct. 1991

Sunday, May 18, 2014

កម្ពុជា​ បោះ​ឆ្នោត​ ជ្រើសរើស​ ក្រុមប្រឹក្សា​ រាជធានី​, ខេត្ត​, ក្រុង​, ស្រុក​, ខណ្ឌ

បោះ​ឆ្នោត រាជធានី ខេត្ត ៦១០
មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​លើក​បង្ហាញ​សន្លឹក​ឆ្នោត​ដែល​គូស​រួច នៅ​មណ្ឌល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ខណ្ឌ​ចំការមន នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៤។
RFA/Vohar Cheath     

កម្ពុជា​ បោះ​ឆ្នោត​ ជ្រើសរើស​ ក្រុមប្រឹក្សា​ រាជធានី​, ខេត្ត​, ក្រុង​, ស្រុក​, ខណ្ឌ

RFA | 5 May 2014











ការ​បោះ​ឆ្នោត​ ជ្រើសរើស​ សមាជិក​ ក្រុមប្រឹក្សា​ រាជធានី, ខេត្ត, ក្រុង,  ស្រុក, ខណ្ឌ, អាណត្តិ​​ ទី​២ ចាប់​ផ្ដើម​ នៅ​ព្រឹក​ ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា។

ការ​​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ ជា​លក្ខណៈ​​​​​​ អសកល ដោយ​មាន​សមាជិក​​ ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ ក្នុង​តំណែង​ សរុប​ជាង ១​ម៉ឺន​នាក់​ ចូល​រួម​ បោះ​ឆ្នោត។


គណបក្ស​ នយោបាយ​ ចំនួន ៥ បាន​ចុះ​ឈ្មោះ​ ចូលរួម​ ប្រកួត​​ប្រជែង ​ក្នុង​ការ​បោះ​ឆ្នោត​នេះ, រួម​​មាន៖ គណបក្ស​ ប្រជាជន​ កម្ពុជា. គណបក្ស​ សង្គ្រោះ​ជាតិ, គណបក្ស​ ហ៊្វុនស៊ិនប៉ិច,  គណបក្ស​ សាធារណរដ្ឋ​ ប្រជាធិបតេយ្យ,  និង​គណបក្ស​ សម្ព័ន្ធ​ ដើម្បី​ ប្រជាធិបតេយ្យ។

សមាជិក​ ក្រុមប្រឹក្សា​ រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ដែល​ត្រូវ​ បោះ​ឆ្នោត​ ជ្រើសរើស​ ក្នុង​អាណត្តិ​ ទី​២​នេះ សរុប​មាន​​ ចំនួន   ៣.៣២៤​នាក់, ក្នុង​នោះ​ សមាជិក​ ក្រុមប្រឹក្សា​ រាជធានី-ខេត្ត​មាន ៣៩៣​នាក់ និង​ក្រុមប្រឹក្សា​ ក្រុង ស្រុក-​ខណ្ឌ មាន ២.៩៣១​នាក់។



No comments:

Post a Comment