មន្ត្រី សិទ្ធិមនុស្ស អ.ស.ប. ព្រមានកម្ពុជា ពីការអនុម័តច្បាប់ ទាំងបី
ដោយ វោហារ ជាតិ / RFA | ២៨ ឧសភា ២០១៤
អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ
ស្ដីពី ស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya
Subedi) ក្នុងសន្និសីទកាសែត បិទបញ្ចប់ បេសកកម្ម លើកទី៩ នៅកម្ពុជា
នាការិយាល័យ ឧត្ដមស្នងការ អង្គការ សហប្រជាជាតិ
ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំ កម្ពុជា នៅថ្ងៃទី២៥ ខែឧសភា
ឆ្នាំ២០១៣។ RFA/Khe Sonorng
មន្ត្រី សិទ្ធិមនុស្ស សហប្រជាជាតិ ព្រមានថា, ការអនុម័តច្បាប់ ចំនួនបី របស់ រ
សេចក្ដីថ្លែងការណ៍ របស់ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស នៅថ្ងៃ ទី២៧ ឧសភា អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សូរីយា ស៊ូបេឌី (Surya P. Subedi) បានសម្ដែង ការព្រួយបារម្ភ ថា, សេចក្ដីព្រាងច្បាប់ ទាំងបី បានផ្ដល់ អំណាច មួយចំនួន ដល់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែលធ្វើ ឲ្យប៉ះពាល់ ដល់ឯករាជភាព របស់ តុលាការ, ដូចជា ក្រសួងយុត្តិធម៌ មិនគួរ ទាក់ទង ទៅនឹង ការចាត់តាំង ឬដំឡើង តំណែងចៅក្រម ឬក៏មាន អំណាច ចាត់វិធានការ លើប្រព័ន្ធតុលាការ ជាដើម។
កាលពីថ្ងៃទី២២ ឧសភា រដ្ឋសភា ដែលសុទ្ធជាសមាជិកគណបក្សប្រជាជន បានអនុម័តច្បាប់ទាំងបីដូច ជា៖ សេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំអង្គតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។
ស្របពេលដែល លោក សូរីយា ស៊ូបេឌី រិះគន់សេចក្ដីព្រាងច្បាប់ទាំងបី ដែលរដ្ឋសភាកម្ពុជា បានអនុម័តពេលថ្មីៗនេះ ថាមិនមានតម្លាភាព និងមិនមានភាពទទួលខុសត្រូវ។ យ៉ាងណាក្ដី ក៏លោកស្វាគមន៍រដ្ឋសភាកម្ពុជា ដែលបានអនុម័តច្បាប់ទាំង៣ នេះ។
លោករំឭកថា អស់ជាច្រើនឆ្នាំមកហើយ លោកបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា តាក់តែងច្បាប់ទាំងបីនេះ ជាបន្ទាន់ ដែលជាច្បាប់មូលដ្ឋានគ្រឹះ ក្នុងហេតុផលការពារសិទ្ធិមនុស្សនិងនីតិរដ្ឋ។
មិនមានប្រត្តិកម្មពីរដ្ឋាភិបាល និងសមាជិករដ្ឋសភាភ្លាមៗ ទៅនឹងសេចក្ដីថ្លែងការណ៍នេះទេ។ ក៏ប៉ុន្តែកន្លងមក មន្ត្រីរដ្ឋាភិបាលរួមទាំងសមាជិកសភាខាងគណបក្សប្រជាជន បានប្រតិកម្មទៅនឹងការរិះគន់របស់សង្គមស៊ីវិលក្នុងស្រុកនានា ដោយប្រើពាក្យថា «មានច្បាប់មិនល្អ ប្រសើរជាងគ្មានច្បាប់» ហើយ សមាជិកសភា ដែលបានអនុម័តច្បាប់ទាំងបីនោះ អះអាងថា រដ្ឋសភានឹងអាចធ្វើវិសោធនកម្មច្បាប់ទាំងបី នៅពេលក្រោយបើចាំបាច់៕
No comments:
Post a Comment