Paris Peace Accords 23 Oct. 1991

Friday, May 23, 2014

យោធា​ថៃ​ ធ្វើ​រដ្ឋប្រហារ ​និង​ព្យួរ ​រដ្ឋធម្មនុញ្ញ

យោធា​ថៃ​ ធ្វើ​រដ្ឋប្រហារ ​និង​ព្យួរ ​រដ្ឋធម្មនុញ្ញ

មេ​បញ្ជាការ​​កងទ័ព​ថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) (កណ្តាល) ​​អម​ដោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​​ផ្សេង​ទៀត បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ ដើម្បី​ប្រកាស​អំពី​ការ​ចូល​កាន់កាប់​អំណាច​របស់​យោធា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែ​ឧសភា ឆ្នាំ​២០១៤។
មេបញ្ជាការ​​ កងទ័ព​ថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) (កណ្តាល) ​​អម​ដោយ​មន្ត្រី​ យោធា​ ជាន់​ខ្ពស់ ​​ផ្សេង​ទៀត បង្ហាញ​ខ្លួន ​តាម​កញ្ចក់ ​ទូរទស្សន៍​ ដើម្បី ​ប្រកាស ​អំពី​ ការ​ចូល​ កាន់កាប់ ​អំណាច ​របស់ ​យោធា ​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ ​ទី​២២ ​ខែ​ឧសភា ឆ្នាំ​២០១៤។
យោធា​ថៃ​ បាន​ចូល ​ត្រួតត្រា ​ប្រទេស ​ជា​ផ្លូវការ នៅ​ក្នុង ​រដ្ឋ​ប្រហារ​ កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​ ម្សិលមិញ, គឺ ២​ថ្ងៃ​ ក្រោយ ពី​មេបញ្ជារ​ការ​ កងទ័ព ​បាន​ដាក់​ច្បាប់ ​អាជ្ញាសឹក។ ​ ពួក​យោធា​ បាន​ឃុំ​ឃាំង​ ពួក​មន្រ្តី ​រដ្ឋាភិបាល, ហើយ​ បាន​រឹត​បន្តឹង​ បណ្តាញ​ ផ្សាយ ​ព័ត៌មាន។


ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) មេ​បញ្ជាការ កងទ័ព​ថៃ ​ដែល​ត្រូវ​ បាន​អម ​ដោយ​មេដឹកនាំ ​កងកម្លាំង​ ប្រដាប់​អាវុធ ​បាន​ប្រកាស ​រដ្ឋ​ប្រហារ​នេះ​ នៅ​ក្នុង​ សន្ទរកថាមួយ​ ដែល​បាន​ផ្សាយ ​តាម​គ្រប់ ​ស្ថានីយ​ទូរទស្សន៍​ សំខាន់ៗ ទាំងអស់ កាល​ពី​រសៀល ​ថ្ងៃ​ព្រហស្បតិ៍,​ ​ហើយ​ បាន​ប្រកាស​ ថា, ស្ថាប័ន​យោធា​ និង​ប៉ូលីស​ ឥឡូវ​នេះ ​ជា​អ្នក​ចាត់ចែង ​រដ្ឋាភិបាល ​របស់​ រាជាណាចក្រ​នេះ។

លោក​ឧត្តមសេនីយ៍ ​និយាយ​ថា, ​វា​ ជា​ការណ៍ ​ចាំបាច់ ដែល​យោធា​ និង​ប៉ូលីស ត្រួត​ត្រា ប្រទេស។ ​ លោក​ និយាយ​ទៀត ​ថា, ​កងទ័ព​ នឹង​ស្តារ​ សណ្តាប់​ធ្នាប់​ ឡើង​វិញ​, ហើយ ​នឹងជំរុញ ឲ្យ​មាន​ ការ​កែទម្រង់​ ខាង​នយោបាយ»។

ពួក​យោធា​ និយាយ​ថា, ស្ថាប័ន ​គ្រប់​គ្រង​ថ្មី ​របស់​ថៃ ​មាន​ឈ្មោះ​ ថា, ក្រុម​ប្រឹក្សា ​ថែ​រក្សា​ សន្តិភាព ​និង​សណ្តាប់​ធ្លាប់​ ជាតិ (National Peace and Order Maintaining Council - NOMC) ​ដែល​ដឹកនាំ​ ដោយ​លោក ​មេបញ្ជាការ យោធា Prayuth។


Thai journalists and other foreign press watch the TV broadcast announcement of the coup by the Thai Armed Forces chiefs, at the press center of the Army Club, in Bangkok, May 22, 2014.

បន្ទាប់​ ពី​ការ​ប្រកាស ​រដ្ឋប្រហារ​នោះ, ​យោ​ធា​ បាន​ឃុំ​ឃាំង ​ពួក​មន្រ្តី​ ជាន់​ខ្ពស់ ក្នុង​រដ្ឋាភិបាល ​ចាំផ្ទះ និង​មេដឹកនាំ ​របស់ ​គណបក្ស ​គូ​ប្រជែង​នានា។ ​ ក្រោយ​មក ​ពួក​យោធា​ បាន​បញ្ជា សមាជិក​ ផ្សេងៗ​ទៀត ​របស់ ​គណៈរដ្ឋមន្រ្តី​ ចាំផ្ទះ​, ​រួម​ទាំង​ នាយករដ្ឋមន្រ្តី​ ស្តី​ទី​ផង ឲ្យ​ប្រគល់​ខ្លួន ​នៅ​ការិយាល័យ ​កណ្តាល​ របស់ ​យោធា​ ប្រចាំ រាជធានី​ បាងកក។

​ពួក​ទាហាន​ បាន​ចូល ​អន្តរាគមន៍ ដើម្បី​ បោស​សម្អាត ​កន្លែង​បាតុកម្ម​ សំខាន់ៗ ​២កន្លែង ​ដែល​នៅ​ ទី​នោះ​ ទាំង​បាតុករ លម្អៀង​ ទៅ​រដ្ឋាភិបាល ​និង​បាតុករ​ ប្រឆាំងរដ្ឋាភិបាល ​បាន​ធ្វើ​ បាតុកម្ម​ ក្នុង​ប៉ុន្មាន​ថ្ងៃ ​ថ្មីៗ​នេះ។  ពួក​យោធា ​បាន​បំបែក​ ហ្វូង​មនុស្ស, ​ហើយ​ បាន​ឃុំ​ខ្លួន ពួក​មេដឹកនាំ​ ជា​ច្រើន។

​យោធា ​ក៏​បាន​ប្រកាស​ ដាក់​បំរាម ​គោចរ ​ទូទាំង​ប្រទេស ​ជាតិ ចាប់​តាំង ​ពី​ម៉ោង ១០យប់ ​រហូត​ ដល់​ម៉ោង ​៥​ភ្លឺ។

​ស្ថានី យ​ទូរទស្សន៍ ​និង​វិទ្យុ ក្នុង​ស្រុក​ ទាំងអស់ ត្រូវ​ គេ​ បញ្ជា ​ឲ្យ​ផ្អាក​ កម្មវិធី ​ផ្សាយ ​របស់​ខ្លួន។ ​ ការ​ផ្សាយ ​ព័ត៌មាន ​បរទេស ​ក៏​ត្រូវ​ កាត់​ផ្តាច់​ដែរ។ ​ សេវាកម្ម ​អ៊ីនធឺណិត ​ទំនង ជា​មិន​មាន ​ប៉ះពាល់។

​ពួក​អាវ​ក្រហម ដែល​លម្អៀង ទៅ​រដ្ឋាភិបាល​ ​បាន​ចាក​ចេញ ពី​កន្លែង ធ្វើ​បាតុកម្ម នៅ​ជាយ ​រាជធានី​ បាងកក,​ ​ក៏ប៉ុន្តែ​ នៅ​លើ​បណ្តាញ ព័ត៌មាន​សង្គម, ពួក​គេ​ បន្ត ​ធ្វើ​ការ ​ប្រឆាំង។  សារ​មួយ​ តាម​បណ្តាញ​ Twitter ពី​រណសិរ្ស ​រួប​រួម ដើម្បី​ លទ្ធិ ប្រជាធិបតេយ្យ ​ប្រឆាំង របប​ផ្តាច់ការ (UDD) បាន​ព្រមាន​ ឲ្យ «ប្រុង​ប្រៀប ​ធ្វើ​ការ​សងសឹក»។ ​

នៅ​កន្លែង​ បាតុកម្ម​ ប្រឆាំង ​រដ្ឋាភិបាល​វិញ, ​បាតុករ ជាច្រើន ​បាន​ស្វាគមន៍ ​រដ្ឋប្រហារ​នោះ ​ដោយ​មើល​ឃើញ ​រដ្ឋប្រហារ​នោះ​ ថា​ ជា​វិធានការ​ ចុងក្រោយ នៅ​ក្នុង​ ការ​ដក ​គូ​ប្រកួតប្រជែង​ ខាង​នយោបាយ របស់​ខ្លួន ​ចេញ​ពី​អំណាច។

ឥឡូវ​នេះ​ ប្រទេស​ថៃ ​បាន​ជួប​ប្រទះ ​រដ្ឋ​ប្រហារ​ ឬ​ការ​ប៉ុន​ប៉ង ​ធ្វើ​រដ្ឋប្រហារ​ ចំនួន ​១៩​លើក​ហើយ ​ចាប់​តាំង ​ពី​ឆ្នាំ​១៩៣២​មក។ ​ លោក​ Carl Thayer ​ជា​សាស្រ្តាចារ្យ ខាង​នយោបាយ មក​ពី​សាកល​វិទ្យាល័យ New South Wales នៃ​ប្រទេស​អូស្រ្តាលី។

លោក​ ថ្លែង​ថា៖ «ប្រទេស​ថៃ​ មាន​ការ​បែក​បាក់​ យ៉ាង​ខ្លាំង។ ​ ពួក​យោធា​ មិន​អព្យាក្រឹត​ទេ។ ​ ពួក​យោធា​ គាំទ្រ​ ស្ថាប័ន​ព្រះមហាក្សត្រ, ហើយ ​រដ្ឋ​ប្រហារ​ នៅ​ពេលនេះ​ អាច​នាំ​ ឲ្យ​មាន​ ការ​តស៊ូ​ ប្រឆាំង​ ការ​គ្រប់​គ្រង ​របស់​ ពួក​យោធា។  ​វា​ ដូច​ជា​ព្រឹត្តិការណ៍​ កាល​ពី​ឆ្នាំ​ ២០០៦​ បានចាប់​ផ្តើម ​ម្តង​ទៀត អញ្ចឹង»

រដ្ឋប្រហារ យោធា ​ក្នុង​ឆ្នាំ​២០០៦ ​បាន​នាំ ​ឲ្យ​មាន​ ការ​កែប្រែ រដ្ឋធម្មនុញ្ញ​ ដែល​មាន ​គោល​បំណង បង្កើត​ប្រព័ន្ធ ​នយោបាយ​ ដែល​មាន​ ស្ថេរភាព​ កាន់​តែ​ ខ្លាំង​ឡើង។ ​ កាល​ពី​ចុង​ឆ្នាំ​ទៅ ​បាតុករ​ ប្រឆាំង​ រដ្ឋាភិបាល បាន​ចាប់​ផ្តើម​ បាតុកម្ម ​របស់​ខ្លួន ​ក្នុង​ ទីក្រុង​ បាងកក ​ដើម្បី ​ទម្លាក់ ​រដ្ឋាភិបាល ​ជាប់​ឆ្នោត​, ហើយ ​នឹង​អនុវត្ត​ ការ​ធ្វើ ​កំណែ​ទម្រង់ ខាង​នយោបាយ សំខាន់ៗ​ កាន់​តែ​ ច្រើន​ឡើង ​ថែម​ទៀត។

​៦​ខែ​ ក្រោយ​មក បន្ទាប់ ពី​មនុស្ស ​២៨​នាក់​ បាន​ត្រូវ​ សម្លាប់, ​ហើយ​ នឹង​៧០០ ​នាក់​ទៀត​ បាន​រង​របួស ​នៅ​ក្នុង អំពើ​ហិង្សា ដែល​បាន​ ទាក់​ទិន ​នឹង​ការ​តវ៉ា​ ប្រឆាំង​ ខាង​នយោបាយ​នោះ​,​ កងទ័ព​ និយាយ​ថា, ​ខ្លួន​ បាន​ចូល​ កាន់​កាប់​ អំណាច ​ដើម្បី​ បញ្ចប់ អំពើ​ហិង្សា​នេះ៕


No comments:

Post a Comment