Paris Peace Accords 23 Oct. 1991

Saturday, May 17, 2014

កម្មករ​ម្នាក់​ ដែល​របួស​ក្បាល​ ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​ នៅ​ផ្លូវ​ វ៉េងស្រេង​ បាន​ស្លាប់

កម្មករ​ម្នាក់​ ដែល​របួស​ក្បាល​ ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​ នៅ​ផ្លូវ​ វ៉េងស្រេង​ បាន​ស្លាប់

ដោយ អ៊ុក សាវបូរី / RFA | 17 May 2014
សាកសព​កម្មករ មួន សុខមឿន ៦១០
សាកសព​ កម្មករ​ ឈ្មោះ មួន សុខមឿន អាយុ ២៩​ឆ្នាំ​តម្កល់​ នៅ​វត្ត​សំបួរមាស ដែល​រង​របួស​ក្បាល​ ធ្ងន់ធ្ងរ​ ក្នុង​ហេតុការណ៍​ កង​កម្លាំង​ អាជ្ញាធរ​ បង្ក្រាបការ​តវ៉ា​ របស់ ​កម្មករ​ នៅ​ផ្លូវ​ វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា បាន​ស្លាប់​ នា​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Ouk Savborey


កម្មករ​ ម្នាក់​ទៀត​ ដែល​របួស​ នៅ​ក្នុង​ហេតុការណ៍ ​កង​កម្លាំង​ អាជ្ញាធរ​ បង្ក្រាប​ការ​តវ៉ា​ របស់​ កម្មករ​ នៅ​សួន​ឧស្សាហកម្ម​ កាណាឌីយ៉ា តាម​បណ្ដោយ​ ផ្លូវ​ វ៉េងស្រេង បាន​ស្លាប់​ នៅ​ម៉ោង ៣​ទៀប​ភ្លឺ​ ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ឧសភា ដោយសារ​ របួស​គ្រាំ​ ក្នុង​ក្បាល​ បាន​រើ​ឡើង។


កម្មករ​រូប​នោះ​មាន​ឈ្មោះ មួន សុខមឿន អាយុ ២៩​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​រលាំងទឹក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ធ្លាប់​ជា​កម្មករ​នៅ​រោងចក្រ​មួយ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា។ មួន សុខមឿន ត្រូវ​វាយ​អោយ​របួស​ក្បាល​ធ្ងន់ធ្ងរ និង​ងងឹត​ភ្នែក​ខាង​ឆ្វេង នៅ​ពេល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​លើ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ក្រុម​គ្រួសារ មួន សុខមឿន បញ្ជាក់​ថា របួស​ចាស់​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​រូប​គេ ហើយ​កាន់​តែ​រើ​ខ្លាំង​ឡើងៗ ប៉ុន្តែ​គ្រួសារ​គេ​ពុំ​មាន​ប្រាក់​សម្រាប់​ព្យាបាល​ឡើយ រហូត​គេ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ ក្រុម​គ្រួសារ​បាន​ដឹក​សព​តាម​ម៉ូតូ ចេញ​ពី​ផ្ទះ​ជួល​ទៅ​តម្កល់​នៅ​វត្ត​សំបួរមាស ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ លើស​ពី​នេះ ពួក​គេ​ក៏​កំពុង​ខ្វះខាត​ថវិកា​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី។

ការ​ស្លាប់​របស់ មួន សុខមឿន បន្សល់​ទុក​ភរិយា​អោយ​មេម៉ាយ និង​កូន​ប្រុស​អាយុ ៣​ឆ្នាំ អោយ​កំព្រា​ឪពុក។


No comments:

Post a Comment