Paris Peace Accords 23 Oct. 1991

Saturday, May 31, 2014

គណៈរដ្ឋមន្ត្រី ​អនុម័ត ​សេចក្តី​ព្រាង ​ផែនការ​ យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ

គណៈរដ្ឋមន្ត្រី ​អនុម័ត ​សេចក្តី​ព្រាង ​ផែនការ​ យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ជាតិ

ដោយ ដែន អយុធ្យា / RFA | ៣០ ​ឧសភា ២០១៤
ទីស្ដីការ​គណៈរដ្ឋមន្ត្រី ៦១០
១៤-វិច្ឆិកា-២០១២៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ RFA/Mom Sophon

គណៈរដ្ឋមន្ត្រី​ បាន​អនុម័ត ​សេចក្តី​ព្រាង​ ផែនការ​ យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ជាតិ សម្រាប់ ​ឆ្នាំ​២០១៤-២០១៨។

សេចក្តី ​ប្រកាស ​ព័ត៌មាន ​ស្ដីពី​ លទ្ធផល ​នៃ​សម័យ​ប្រជុំ​ គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ ទី​៣០ ខែ​ឧសភា បាន​បង្ហាញ​ ថា, ផែនការ​ យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ ជាតិ ឆ្នាំ​២០១៤-២០១៨ ត្រូវ​ការ​ ប្រភព​ហិរញ្ញប្បទាន ​ធនធាន ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស, ព្រម​ទាំង​ វិនិយោគ ​មូលធន ​របស់ ​វិស័យ​សាធារណៈ និង​ឯកជន ​សរុប​ ស្មើ​នឹង ២៦,៥៨​ពាន់​លាន [?] ​ដុល្លារ​ សហរដ្ឋ​អាមេរិក ឬ​ប្រហែល ៥,៣​ពាន់​លាន[?] ដុល្លារ​ អាមេរិក ក្នុង​មួយ​ឆ្នាំៗ។  ចំនួន​នេះ គឺ​ ជា​តម្លៃ​ ប៉ាន់ស្មាន​ សរុប​ នៃ​ការ​ចំណាយ ​វិនិយោគ ដែល​ត្រូវ​ការ​ ចាំបាច់​ ដើម្បី ​ធ្វើ​ឲ្យ ​សម្រេច​បាន​ នូវ​ចំណុច​ ជា​គោលដៅ​ ទាំងឡាយ​ របស់ ​ផែនការ ​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​ជាតិ នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ ខាង​មុខ។

ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក៏​បាន​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រ៉ាប់រង និង​សេចក្តី​ព្រាង​គោល​នយោបាយ​ជាតិ ស្ដីពី​ប្រព័ន្ធ​វាយ​តម្លៃ​អចលនទ្រព្យ និង​បញ្ហា​ផ្សេងៗ៕



No comments:

Post a Comment