អាជ្ញាធរ រារាំង មិនឲ្យ ពលរដ្ឋ មានបញ្ហាដី មកពីក្រចេះ ហែញត្តិ ទៅផ្ទះ នាយករដ្ឋមន្ត្រី
ដោយ វណ្ណ វិចារ / RFA | 26 May 2014
២៦-ឧសភា-២០១៤៖ ពលរដ្ឋ មានបញ្ហាដី មកពីខេត្ត ក្រចេះ ស្នាក់នៅ វត្ត សាមគ្គី រង្សី ក្នុងសង្កាត់ ស្ទឹងមានជ័យ រាជធានី ភ្នំពេញ។ RFA/Van Vichar
ប្រជាពលរដ្ឋ មកពីខេត្ត ក្រចេះ ជាង៣០០គ្រួសារ បន្តស្នាក់នៅ ក្នុងវត្ត សាមគ្គី រង្សី រាជធានី ភ្នំពេញ ដើម្បី ទាមទារ រកដំណោះស្រាយ បញ្ហាដីធ្លី ជាមួយ ក្រុមហ៊ុន វៀតណាម។
នៅព្រឹកថ្ងៃ ទី២៦ ខែឧសភា ក្រុមពលរដ្ឋ ទាំងនោះ បានរៀបចំ ក្បួនហែញត្តិ ទៅកាន់ផ្ទះ របស់លោក
តំណាង ប្រជាពលរដ្ឋ លោក ងួន វិបុល មានប្រសាសន៍ ថា, ក្រុមពលរដ្ឋ ទាំងអស់ នឹងមិនព្រម ត្រលប់ ទៅខេត្ត ក្រចេះ វិញឡើយ បើសិនណា ជារដ្ឋាភិបាល មិនដោះស្រាយ បញ្ហានេះ ទេនោះ។ មួយវិញទៀត បើ ពលរដ្ឋ ទាំងនោះ ត្រលប់ ទៅរស់នៅ ទីតាំងចាស់ ក៏មិនអាច រស់នៅ បានដែរ ព្រោះថា, ទីតាំងនោះ ត្រូវ បានអាជ្ញាធរ មូលដ្ឋាន និងក្រុមហ៊ុន វៀតណាម កាន់កាប់ បាត់ទៅហើយ។
លោក ងួន វិបុល៖ «ខ្ញុំ មានឆន្ទៈ, ខ្ញុំ ឈឺចាប់ ព្រោះតែ រដ្ឋអំណាច ពុករលួយ មួយចំនួន បានឲ្យដៃ ទៅជនបរទេស ជនឆ្លៀតឱកាស ក្នុងនាម ពលរដ្ឋ រងគ្រោះម្នាក់ ដែរនោះ។ ខ្ញុំ ត្រូវតែ តស៊ូ ដើម្បីតវ៉ា យកដី ដែលយើង មានបន្តិចបន្តួច ទៅតាម ជីវភាព របស់យើង។»
ក្រុមប្រជាពលរដ្ឋមកពីខេត្តក្រចេះ ទាំងនោះ ទាំងក្មេងទាំងចាស់ ហើយក៏មានស្ត្រីពោះធំផងនោះ សម្រាកនៅវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ដោយមានការជ្រោមជ្រែងពីព្រះសង្ឃនៅក្នុងវត្ត និងមន្ត្រីគណបក្សប្រឆាំង។ ពលរដ្ឋទាំងនោះបញ្ជាក់ថា ពួកគាត់ធ្លាប់សុំវត្តផ្សេងៗទៀតនៅម្តុំជិតផ្ទះលោក ហ៊ុន សែន ដើម្បីស្នាក់អាស្រ័យបណ្ដោះអាសន្នតែវត្តទាំងនោះមិនអនុញ្ញាត។
ក្រុមប្រជាពលរដ្ឋទាំងអស់បានចូលរស់នៅ និងកាន់កាប់ដីព្រៃនៅភូមិសាស្ត្រ ឃុំឃ្សឹម ស្រុកស្នូល ខេត្តក្រចេះ កាលពីឆ្នាំ២០០៨។ អ្នកទាំងនោះជាជនចំណាកស្រុកពីខេត្តកំពង់ចាម ព្រៃវែង និងខេត្តក្រចេះ។ ពួកគាត់បានកាប់ឆ្ការព្រៃដាំដំណាំលើដីចំនួនជាង ២ពាន់ហិកតារ ហើយដីធ្លីនៅទីនោះរាប់រយហិកតារ បានត្រូវយុវជនស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន វាស់វែងនិងចេញសលាកបត្រសំគាល់កម្មសិទ្ធិរួចដែរ ហើយយុវជនវាស់ដីប្រាប់ថា អ្នកដែលនៅសល់នឹងវាស់ឲ្យពេលបោះឆ្នោតរួច ។ ប៉ុន្តែក្រោយបោះឆ្នោត គឺមិនមានយុវជនចុះទៅវាស់ដីនៅទីនោះបន្តទេ ហើយនៅដើមខែឧសភានេះ ក្រុមហ៊ុនវៀតណាម ឈ្មោះ ប៊ិញ ភឿក ២ បានសហការជាមួយអាជ្ញាធរខេត្តក្រចេះ ចុះដុតផ្ទះពលរដ្ឋយកដីឲ្យក្រុមហ៊ុនតែម្ដង៕
No comments:
Post a Comment