Paris Peace Accords 23 Oct. 1991

Wednesday, May 14, 2014

មតិ​ ជុំ​វិញ​ ព្រឹត្តិ​ការណ៍​​ អយុត្តិធម៌ ក្នុង​​សង្គម៖ ​តើ​ គួ​រ​​​​ឈរ​មើល ថត​រូប​​ យកប្លង់​ល្អ​​​ ឬ​​​ជួយ​ ជន​​រង​គ្រោះ

មតិ​ ជុំ​វិញ​ ព្រឹត្តិ​ការណ៍​​ អយុត្តិធម៌ ក្នុង​​សង្គម៖ ​តើ​ គួ​រ​​​​ឈរ​មើល ថត​រូប​​ យកប្លង់​ល្អ​​​ ឬ​​​ជួយ​ ជន​​រង​គ្រោះ


ថ្មីៗ​នេះ​ នៅ​កម្ពុជា​ មាន​ព្រឹត្តិការណ៍​ ប្រើ​ប្រាស់​ កង​កម្លាំង ឬ​ប្រើ​អំពើ​ហិង្សា​​​ ទៅ​លើ​ជន​​គ្ មាន​​អាវុធ​នៅ​ដៃ ដូច​ជា​ករណី​កង​កម្លាំង​ច្រើន​នាក់​វាយ​តប់​លើ​មនុស្ស​​ តែ​ម្នាក់ ជាដើម។   នៅ​ក្នុង​ពេល​ កើត​ហេតុ​​​​ ប្រជាពល​រដ្ឋ​​ ឬ​អ្នក​យក​ព័ត៌មាន​​ មួយ​ចំនួន​ធំ​​ ​​​ហាក់​ព្យាយាម​​ យក​ព័ត៌មាន​ ដោយ​​មិន​មាន​ ការ​ចូល​ធ្វើ​អន្តរាគមន៍​ ឬ​ឃាត់​ឃាំង​ នោះ​ទេ។   តើ​​ ការ​នៅ​ស្ងៀម​សម្ងំ​ មើល​​ថត​រូបភាព​​ យក​តែ​ ព័ត៌មាន​នេះ​ ជា​ជម្រើស​ ដ៏​ឆ្លាត​វៃ​ ឬ​ទេ?

លោក ប៉ា ចន្ទរឿន ​ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​ និង​សីលធម៌​កម្ពុជា​ មាន​ប្រសាសន៍ពី​ទីក្រុង​ខេនបឺរ៉ា​ថា ការ​ដែល​មិន​អើពើ​ជួយ​​​ជន​រង​គ្រោះ​​គឺ​ជា​រឿង​មិន​គប្បី​ទេ ហើយ​បើ​លោក​នៅ​ក្នុង​ព្រឹត្តិការណ៍​អយុត្តិធម៌ណាមួយ​នោះ លោក​នឹង​​​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​ជន​រង​​គ្រោះ។


ការ ​គិត​​និង​បំណង​ជួយ​ជន​រង​គ្រោះ​មិន​មែន​​​ឈប់​ត្រឹម​ទឹក​ចិត្ត​​និង​វាចា​ ថា​ចង់​ជួយ​នោះ​ទេ ជាក់​ស្តែងក្នុង​ព្រឹត្តិការណ៍​វាយ​តប់​ទៅ​លើ​​​​អ្នក​កាសែត​មួយ​រូប​ វិទ្យុ​អូស្ត្រាលី​បាន​សម្ភាស​​អ្នក​នាង វ៉ា ម៉ាលីណា ដែល​មាន​​គោរមងារ​​ក្នុង​​ហ្វេសប៊ុក​ថា ​ម៉ាលីម៉ាលី ដែល​អ្នក​នាង​បាន​ជួយ​អ្នក​កាសែត​​ក្នុង​ព្រឹត្តិការណ៍អំពើ​ហិង្សា​មួយ​ ​ដែល​​អ្នក​នាង​មិន​អាច​ទទួល​បាន។​​​​



No comments:

Post a Comment