Paris Peace Accords 23 Oct. 1991

Tuesday, May 27, 2014

ថៃ​ ហាម​ឃាត់ ​រថយន្ត​ខ្មែរ​ មិន​ឲ្យ​ចូល​ ទឹក​ដី​ខ្លួន​ ខណៈ ​ច្រក ​របៀង​នា​នា ​នៅ​បន្ត​បិទ ​នៅ​ឡើយ​

ថៃ​ ហាម​ឃាត់ ​រថយន្ត​ខ្មែរ​ មិន​ឲ្យ​ចូល​ ទឹក​ដី​ខ្លួន​ ខណៈ ​ច្រក ​របៀង​នា​នា ​នៅ​បន្ត​បិទ ​នៅ​ឡើយ​

ព្រំដែន​កម្ពុជា-ថៃ។
ព្រំដែន​ កម្ពុជា-ថៃ។ © សុវណ្ណារ៉ា

RFI | 26 mai 2014
 
គិត​មកដល់​ ថ្ងៃអាទិត្យ​ ទី២៥ ឧសភានេះ អាជ្ញាធរ​ ថៃ​ នៅតែ​ បន្ត​ បិទ​ច្រក របៀង​នានា ​នៅ​តាម​ បណ្តោយ​ព្រំដែន​ ជាមួយ​ កម្ពុជា​ នៅ​ឡើយ។  ការបិទច្រក ​របៀង ​ដោយ​ឯកតោ​ ភាគី​ របស់​ថៃ​ នេះ​ បាន​ធ្វើឡើង​ ក្រោយ​ពេល ​ដែល​កងទ័ព​ ថៃ ​ប្រកាស​ ធ្វើ​រដ្ឋប្រហារ​ គ្រប់​គ្រង​ អំណាច​ កាលពី​ថ្ងៃ​ ព្រហស្បតិ៍។​  យ៉ាង​ណា ក៏ដោយ ច្រកទ្វារ​ អន្តរជាតិ​ ធំ​ៗ​ រវាង កម្ពុជា និងថៃ​ នៅ​បើក ​ដំណើរ​ ជា​ធម្មតា,​ ប៉ុន្តែ​ អាជ្ញាធរ​ ថៃ​ បាន​ហាម​ មិន​ឲ្យ ​រថយន្ត​ខ្មែរ ជាពិសេស​ រថយន្ត​ឯកជន​ ចូលក្នុង​ ទឹកដី​ខ្លួន​ ដូចពេលមុន ​នោះទេ។

សេចក្តីរាយការណ៍ របស់ វណ្ណ សុគន្ធា
បួន​ថ្ងៃ​ មកហើយ​ គិត​មកដល់​ ថ្ងៃអាទិត្យ​នេះ ​ដែល​ភាគី​ ថៃ​ នៅតែ​ បន្ត​ បិទ​ច្រក របៀង​នានា​ នៅតាម​ បណ្តោយ ​ព្រំដែន​ ជាមួយ​ កម្ពុជា។  បើ ទោះបី​ មាន​ការបិទ​ ច្រក របៀង ​ក៏ដោយ ប៉ុន្តែ ​ច្រក​ អន្តរជាតិ​ សំខាន់ ​នៅតែ​ បន្ត​បើក ​ដំណើរការ ​ជាធម្មតា, ហើយ​ ទំនាក់ទំនង​ តាម​ច្រកទ្វារ​ នោះ​ទៀត សោត ​ក៏​នៅតែ មាន​ភាពល្អ​ ដដែល។  ក៏ប៉ុន្តែ ​អាជ្ញាធរ ​ថៃ​ បាន​រឹតបន្តឹង ​លើ​រថយន្ត ​ខ្មែរ​ ដែល​ធ្លាប់តែ ​ចេញចូល ​នៅក្នុង​ ប្រទេស​ថៃ​ នាពេល ​កន្លងមក។


លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ព្រឹក​ ថ្ងៃអាទិត្យ​នេះ​ថា អាជ្ញាធរ​ថៃ​បាន​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ឯកជន​ខ្មែរ​ឆ្លង​ចូលក្នុង​ទឹក​ថៃ​ ដូច​មុន​នោះទេ បើទោះបី​ច្រកទ្វារ​អន្តរជាតិសំខាន់ៗបាន​បន្ត​ដំណើរការ​ជាធម្មតា​ដ៏​ដោយ។

លោក គោ​ស៊ុំ សារឿ​ត​បាន​បញ្ជាក់ថា បើទោះបី​កង​ទាហាន​ថៃ​គ្រប់គ្រង​ប្រទេស​និង​កំពុង​គ្រប់គ្រង​តាម​ច្រកព្រំដែន ​នានា​ក៏ដោយ ក៏ប៉ុន្តែ​មន្ត្រី​ព្រំដែន​កម្ពុជា និង ថៃ​នៅតែ​ជួបប្រជុំ​ពិភាក្សាគ្នា​លើ​បញ្ហា​មួយចំនួន​ដដែល។

ដោយឡែក​ចំពោះ ស្ថានភាព​យោធា​រវាង​កម្ពុជា និង​ថៃ​នៅតាម​បណ្តោយ​ព្រំដែន​ក៏​នៅតែមាន​ភាពស្ងប់ស្ងាត់ ទំនាក់ទំនង​ល្អ​និង គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះឡើយ។នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ៣ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ​ដែល​បានបញ្ជាក់​ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ខ្សែ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ នេះ។

សូមបញ្ជាក់ថា ភ្លាមៗក្រោយពី​កងទ័ព​ថៃ​បានប្រកាស​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​គ្រប់គ្រង​ ប្រទេស​នោះ  រដ្ឋាភិបាល​កម្ពុជា បានចេញ​បទបញ្ជា​ទៅកាន់​មេបញ្ជាការ​កងទ័ព មេ​ប៉ូលិស និង​អាជ្ញាធរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់ ត្រូវ​ណែនាំ​ដល់​កងកម្លាំង​កម្ពុជា ដែល​ឈរជើង​តាម​ព្រំដែន​ជាមួយ​ថៃ ត្រូវ​បន្ត​បង្កើន​ទំនាក់ទំនង​ល្អ និង​មិនត្រូវ​ធ្វើការ​ចល័ត​កម្លាំង​តាម​ព្រំដែន​ឡើយ៕


No comments:

Post a Comment