Paris Peace Accords 23 Oct. 1991

Thursday, May 29, 2014

មន្ត្រី​ បក្ស​ប្រជាជន​ ថា​ នឹង​មាន​ ការ​ចរចា​ ក្នុង​ពេល​ ឆាប់ៗ | CPP official said there will be negotiation soon

មន្ត្រី​ បក្ស​ប្រជាជន​ ថា​ នឹង​មាន​ ការ​ចរចា​ ក្នុង​ពេល​ ឆាប់ៗ

ដោយ ទីន ហ្សាការីយ៉ា / RFA | ២៩ ឧសភា ២០១៤
សម រង្ស៊ី គួយ ប៊ុនរឿន ៦១០
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ និង​លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ថ្លែង​ក្នុង​ សន្និសីទ​កាសែត នៅ​ថ្ងៃ​ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA/Tin Zakariya


ដំណើរការ​ ចរចា ​រក​ដំណោះ​ នយោបាយ ទោះ​បី​ ជា​បាន​វិវត្តន៍​ ឈាន​ដល់​តំណាង​ គណបក្ស​ ទាំង​ពីរ​ បាន​ជួប​គ្នា​ក្ដី ក៏​មក​ទល់​ ពេល​នេះ ពន្លឺ​ នៃ​ការ​ រក​ដំណោះស្រាយ​ ហាក់​មិន​ទាន់​ ច្បាស់លាស់​ នៅ​ឡើយ។   គណបក្ស​ សង្គ្រោះ​ជាតិ កំពុង​រង់ចាំ​ ចម្លើយ​ ពី​គណបក្ស​ ប្រជាជន​កម្ពុជា ដើម្បី​ កំណត់​ពេល​វេលា​ ជួប​គ្នា​ ជា​ថ្មី។  តំណាង​ គណបក្ស​ ប្រជាជន​កម្ពុជា អះអាង​ ថា, ការ​ជួប​គ្នា​ ចរចា ​នឹង​មាន ​បន្ត​ទៀត​ នៅ​ពេល​ ខាង​មុខ។

មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​២៩ ឧសភា ថា, តំណាង​ គណបក្ស​ ទាំង​ពីរ​ នឹង​ជួប​គ្នា​ ក្នុង​ពេល​ ឆាប់ៗ​ ខាង​មុខ ដើម្បី​ ធ្វើការ​ ចរចា​ បន្ត,  តែ​ មិន​បាន​បញ្ជាក់​ អំពី​ កាលបរិច្ឆេទ​ ពិត​ប្រាកដ​ទេ។


ការ​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ដដែល​នេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​នេះ​រង់ចាំ​ចម្លើយ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួប​ពិភាក្សា​អំពី​ការ​ចរចា​បន្ត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន តំណាង​ឲ្យ​ក្រុម​បច្ចេកទេស​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​តាម​ទូរស័ព្ទ​អំពី​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​បន្ត​មាន​ពីរ​ចំណុច​សំខាន់ៗ ក្នុង​ចំណោម​ទាំង ១៤​ចំណុច​ដែល​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​កន្លង​មក​នោះ គឺ​ទី​១ ត្រូវ​ដាក់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​មាន​អំណាច​ឯករាជ្យ អព្យាក្រឹត និង​មាន​សមត្ថ​កិច្ចធានា​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​និង​ យុត្តិធម៌។ ទី​២ ស្ថាប័ន​បោះ​ឆ្នោត​ជាតិ ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រួប​ទាំង​អស់​មាន​សិទ្ធិ​បោះឆ្នោត​ឲ្យ​ បាន​គ្រប់ៗ​គ្នា គឺ​ស្រប​ទៅ​នឹង​ក្រុម​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន ចង់​បាន​ដែរ។

លោក គួយ ប៊ុនរឿន អះអាង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ជជែក​ទាំង​ពីរ​ចំណុច​នេះ លោក​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ជា​ផ្លូវការ​ទៅ​តំណាង​គណបក្ស​ប្រជាជន​ កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ បញ្ជាក់​ថា ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ ទាក់ទង​នឹង​ការ​រៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា និង​ជ្រើសតាំង​តំណាងរាស្ត្រ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ការ​បោះ​ឆ្នោត​ផ្សេងៗ​ទៀត ដែល​នឹង​កំណត់​ដោយ​ច្បាប់។
យ៉ាង​នេះ​ក្ដី លោក គួយ ប៊ុនរឿន អះអាង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​នូវ​ចំណុច​ណា​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ពិភាក្សា​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ទៀត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​ប្រធាន​ក្រុម​បច្ចេកទេស​ចរចា​មាន​ប្រសាសន៍​ថា តំណាង​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ រួម​ទាំង​ការ​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ និង​ជួប​គ្នា​ផ្លូវការ​រវាង​ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ។ លោក ព្រុំ សុខា បញ្ជាក់​ថា របៀបវារៈ​ទាំង​ពីរ​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នេះ លោក​មិន​ទាន់​ដឹង​ច្បាស់​លាស់​ទេ។
លោក ព្រុំ សុខា សង្កត់​ធ្ងន់​ថា ការ​ចរចា​បន្ត គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​លើក​អំពី​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៤ នោះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ដំណោះស្រាយ​រួម​នោះ គណបក្ស​ទាំង​ពីរ​ត្រូវ​ដាក់​របៀបវារៈ​រៀងៗ​ខ្លួន ហើយ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្រជាមតិ។

ម្យ៉ាង​ទៀត អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​បាន​ទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​បន្ទន់​ ឥរិយាបថ​រៀងៗ​ខ្លួន ទើប​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ​បាន។ អ្នក​វិភាគ​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​រឿង​បញ្ហា​សង្គម​ជា​រឿង​សំខាន់ ដូចជា​បញ្ហា គ.ជ.ប ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​មាន​ជម្លោះ​នយោបាយ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ត្រូវ​ឯករាជ្យ ដែល​ជា​ទី​ទុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​បាន៕



No comments:

Post a Comment