Paris Peace Accords 23 Oct. 1991

Friday, May 2, 2014

​ក្រុម Hacker ប្រកាស​វាយលុក​ លើ​គេហទំព័រ​ មួយចំនួន ដើម្បី​កោះហៅ Hackers ទូទាំង​ពិភពលោក ​ចូលរួម​ប្រតិបត្តិការ ​ដើម្បី ​សេរីភាព​កម្ពុជា​​

​ក្រុម Hacker ប្រកាស​វាយលុក​ លើ​គេហទំព័រ​ មួយចំនួន ដើម្បី​កោះហៅ Hackers ទូទាំង​ពិភពលោក ​ចូលរួម​ប្រតិបត្តិការ ​ដើម្បី ​សេរីភាព​កម្ពុជា​​


ដោយ៖​ ពេជ្រ សុធារី​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014​

ក្រុម​បក្ខពួក Hackers ដែល​ចាប់ខ្លួន បាន​ប្រកាស​ពី​ប្រតិបត្តិ​ការ វាយប្រហារ ​ទៅលើ​ គេហទំព័រ​ចំនួន ១២៥ នៅ​ជុំវិញ​ពិភពលោក ដើម្បី​កោះហៅ Hackers ទាំងអស់​ ចូលរួម​ សេចក្តីប្រកាស​ព័ត៌មាន "​ប្រតិ​បត្ដិកា​រ​ដើម្បី​សេរីភាព​កម្ពុជា​"​។​
ក្រុម Hackers បាន​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០១ ខែ​ឧសភា​នេះ​ថា ប្រតិ​ប​តិ្ត​ការវាយប្រហារ​ទៅ​គេហទំព័រ​ចំនួន ១២៥ ទូទាំង​ពិភពលោក នឹង​ចាប់​នៅថ្ងៃនេះ ដើម្បី​កោះហៅ Hackers ជុំវិញ​ពិភពលោក​មក​ចូលរួម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី "​ប្រតិ​បត្ដិកា​រ​ដើម្បី​សេរីភាព​កម្ពុជា​" ហើយ​និង​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​។ ក្រុម Hackers បន្តថា ដោយសារ​ច្រើន​គេហទំព័រ​ច្រើនពេក នោះ​ពួកគេ​មានតែ​វាយប្រហារ ដោយ​ការ Upload Script (កូដ) ចូលទៅក្នុង​គេហទំព័រ​ទាំងនោះ​។​
ក្រុម​អានាមិក Anonymous ធ្លាប់​បាន​សរសេរ​សារ​ផ្ញើ​ទៅកាន់​រដ្ឋាភិបាល នៅក្នុង​គេហទំព័រ​របស់ខ្លួន​ដែរ​ថា «បើ​គ្មាន​ដំណោះស្រាយ​ជាមួយ​នឹង​សមាជិក Anonymous ឲ្យបាន​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ធ្វើការ Hack ចូល System របស់​ក្រសួង​នានា ក្រុមហ៊ុន Internet និង​បណ្ណាធ​នាគារ​ទាំងអស់ រួច​បំផ្លាញ​ទិន្ន័យ​ទាំងអស់​»​។ ពួកគេ​បន្ត​ថា ការធ្វើ​បែប​នេះ គឺ​ដើម្បី​ទាមទារ​ភាពត្រឹមត្រូវ​របស់​ពួកគេ​មកវិញ​។​
ក្រុម Hackers បាន​ចាប់ផ្តើម​វាយលុក​ទៅលើ​គេហទំព័រ​រដ្ឋ និង​ឯកជន​មួយចំនួន កាលពី​ចុងខែ​មេសា បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​ក្រុម Hackers កម្ពុជា​២​នាក់ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការព្រមាន​របស់​ពួកគេ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទាមទារ​ឲ្យ​ដោះលែង​សមាជិក​ក្រុម​របស់​ពួកគេ​ទាំង​ពីរ​នាក់​។​
​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ក្រុម Hackers កម្ពុជា​២​នាក់​នោះ មានឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ជូ សុង​ហេង ហៅ Zoro ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ SETEC​។ ពួកគេ​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ធ្វើឲ្យ​រអាក់រអួល មិន​ដំណើរការ​គេហទំព័រ​(DDos) ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការកែ​ទំព័រ​ដើម​នៃ​គេហទំព័រ ទៅលើ​ស្ថាន​ប័ន​ជាតិ​សំខាន់ៗ ប្រមាណ​៣០ និង​ស្ថាប័នឯកជន​មួយចំនួនទៀត ចាប់តាំងពី​មុន​ការបោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ក្នុងនោះ​មានដូចជា គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​៕


No comments:

Post a Comment