Paris Peace Accords 23 Oct. 1991

Saturday, May 24, 2014

NatAss អនុម័ត​ សេចក្ដី​ ព្រាង​ច្បាប់​ ពាក់ព័ន្ធ​ វិស័យ ​តុលាការ​ ពីរ​ បន្ថែម

ភា​ អនុម័ត​ សេចក្ដី​ ព្រាង​ច្បាប់​ ពាក់ព័ន្ធ​ វិស័យ ​តុលាការ​ ពីរ​ បន្ថែម

ដោយ យាង សុជាមេត្តា / RFA | ២៣ ឧសភា ២០១៤
ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​ ភា​ អនុម័ត​ សេចក្តី​ ព្រាង​ច្បាប់ ​ចំនួន​៣ ពាក់ព័ន្ធ​ នឹង​ប្រព័ន្ធ​ តុលាការ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។ RFA/Yeang Socheametta


ដ្ឋសភា​ [NatAss] កម្ពុជា នៅ​ថ្ងៃ​ ទី​២៣ ខែ​ឧសភា អនុម័ត​ ជា​ស្ថាពរ​ នូវ​សេចក្តី​ ព្រាង​ច្បាប់​ ចំនួន​២​ បន្ថែម​ទៀត ដែល​ពាក់ព័ន្ធ​ នឹង​វិស័យ​ តុលាការ,   គឺ​ សេចក្តី​ព្រាង​ច្បាប់​ ស្ដីពី​ លក្ខន្តិកៈ​ នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្តី​ ព្រាង​ច្បាប់​ ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ឧត្ដមក្រុមប្រឹក្សា​ នៃ​អង្គ​ចៅក្រម។


ក្នុង​ការ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នា​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដូច​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក ប៉ុន្តែ​ប្រការ​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នោះ គឺ​មាន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ ហ៊ាន​ក្រោក​ឡើង​ថ្លែង​បរិហារ​អំពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​មន្ត្រី​ រដ្ឋាភិបាល​នា​ពេល​កន្លង​មក ហើយ​ក៏​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​មន្ត្រី​ តុលាការ ក្នុង​ពេល​អនាគត។

រដ្ឋសភា​កម្ពុជា ដែល​មាន​សុទ្ធ​តែ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៥​រូប បាន​ចំណាយ​ពេល​ប្រហែល ៤​ម៉ោង ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង ២​នេះ។

ការ​អនុម័ត​ច្បាប់​តាម​របៀប​មួយ​ជំពូក​ម្តងៗ​លឿន​រហ័ស​ដូច​នេះ មិន​បាន​ធ្វើ​ឲ្យ​សមាជិក​សភា​ចំណាយ​ថាមពល និង​ពេល​វេលា​ច្រើន ដើម្បី​ពិភាក្សា​នោះ​ទេ តែ​អ្នក​ដែល​ត្រូវ​មើល​ឃើញ​ថា ហាក់​ហត់​នឿយ​ច្រើន​ជាង​គេ​នោះ គឺ​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា លោក ប៉ែន បញ្ញា ទៅ​វិញ​ទេ ដោយ​លោក​ត្រូវ​អាន​គ្រប់​មាត្រា​នៃ​ជំពូក​នីមួយៗ​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ឲ្យ​សមាជិក​សភា​អនុម័ត ដោយ​ពេល​ខ្លះ​លោក​បាន​ក្អក​ម្តងៗ​ទៀត​ផង។ ជា​រួម ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា រដ្ឋសភា​ចំណាយ​ពេល​ប្រហែល ១២​ម៉ោង ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​ទាំង​៣ ដែល​មាន​ទាំងអស់ ២០​ជំពូក និង ២៣៣​មាត្រា។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ប្រការ​ដែល​កម្រ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ការ​ថ្លែង​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៃ​មណ្ឌល​ស្ទឹងត្រែង លោក ឡួយ សុផាត ជាពិសេស គឺ​ការ​វាយ​ប្រហារ​របស់​លោក​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដែល​នា​ពេល​កន្លង​មក​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ប្រើប្រាស់​ច្បាប់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុម​របស់​ខ្លួន ជាដើម។

ទន្ទឹម​នឹង​ថ្លែង​អបអរ​សាទរ​ចំពោះ​ការ​អនុម័ត​របស់​រដ្ឋសភា ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​៣ ដែល​ពាក់ព័ន្ធ​វិស័យ​តុលាការ លោក ឡូយ សុផាត កត់​សម្គាល់​ថា បើ​ផ្អែក​លើ​ខ្លឹមសារ​នៃ​ច្បាប់​ទាំង​៣​នេះ ក្រសួង​យុត្តិធម៌ ជាពិសេស គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​តួនាទី​សំខាន់​តាំង​ពី​ការ​រៀបចំ ការ​ស្នើ ការ​ដំឡើង ឬ​ការ​តែង​តាំង​ចៅក្រម និង​ព្រះរាជ​អាជ្ញា។ ដោយ​មើល​ឃើញ​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​តួនាទី​សំខាន់​នៅ​ក្នុង​ច្បាប់​ទាំង​៣​នេះ លោក ឡូយ សុផាត បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា ឲ្យ​លោក​បំភ្លឺ និង​បញ្ជាក់​បន្ថែម​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ចំពោះ​ការ​អនុវត្ត​ខុស​ច្បាប់​របស់​មន្ត្រី​តុលាការ ដូចជា ចៅក្រម និង​ព្រះរាជ​អាជ្ញា ជាដើម។

លោក ឡូយ សុផាត៖ «ម្ល៉ោះ​ហើយ​ច្បាប់​ទាំង​៣​នេះ ឥឡូវ​ដល់​ច្បាប់​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ ឧត្ដមក្រុមប្រឹក្សា​អង្គ​ចៅក្រម ពិត​ជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​មើល​លើ​ការ​អនុវត្ត​ច្បាប់​ របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​គ្រប់​កម្រិត​ទៅ​តាម​ឋានានុក្រម​ទាំងអស់​នេះ អ៊ីចឹង​ហើយ ខ្ញុំ​ឃើញ​ថា ការ​ទទួល​ខុស​ត្រូវ​ពេល​នេះ ដូច​ឯកឧត្តម​បាន​ជ្រាប​ស្រាប់​ហើយ ឯកឧត្តម​រដ្ឋមន្ត្រី គឺ​ថា​ពី​មុន​មក​តុលាការ​យើង គឺ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​បន្តបន្ទាប់ ប៉ុន្តែ​ឥឡូវ​នេះ ហាក់​ដូច​ត្រូវ​មហាជន​មួយ​ចំនួន​ច្រើន​គេ​ក៏​មិន​សូវ​ជឿ មិន​សូវ​ឲ្យ​តម្លៃ»

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌ មាន​ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ការងារ​រដ្ឋបាល និង​រៀបចំ​ថវិកា​សម្រាប់​តុលាការ​នីមួយៗ ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល។ លោក​ថា គោលដៅ​នៃ​ច្បាប់​ទាំង​នេះ គឺ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​មួយ ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​ល្អ។ លោក​ថា ចំពោះ​ការ​អនុវត្ត​របស់​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។

លោក អង្គវង្ស វឌ្ឍនា៖ «កំហុស ឬ​មាន​ការ​ថ្លោះធ្លោយ គឺ​អសកម្មភាព​របស់​គាត់ អា​ហ្នឹង​ឧត្ដមក្រុមប្រឹក្សា​ជា​អ្នក​សម្រេច​ទៅ​លើ​ការ​ដាក់​វិន័យ។ល។ នោះ​ហើយ​ក្នុង​ការ​ដាក់​វិន័យ​នេះ​ដែរ គឺ​ខ្ញុំ​បាទ​ផ្ទាល់ គឺ​មិន​មែន​ជា ស្ថិត​ក្នុង​ក្រុមប្រឹក្សា​វិន័យ​ទេ គឺ​ថា​អត់​មាន​ឈ្មោះ​ទេ​ក្នុង​ក្រុមប្រឹក្សា​វិន័យ គឺ​ជា​ចៅក្រម​ផ្ទាល់ ក៏​ដូច​ជា​ព្រះរាជ​អាជ្ញា​ផ្ទាល់​ដែរ ដែល​គេ​មើល​ទៅ​ក្នុង គេ​ហៅ​ថា អាណាព្យាបាល​នៃ​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា​ទាំងអស់​នេះ»

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ទាំង​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្លឹមសារ​មួយ​ចំនួន ដោយ​លើក​ឡើង​ថា ច្បាប់​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ដាច់​ដោយ​ឡែក​មួយ នឹង​បន្ត​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ពួក​គេ​ក៏​បាន​រិះគន់​ចំពោះ​របៀប​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ផង ​ដែរ។ ចំណែក​គណបក្ស​ប្រឆាំង​វិញ បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ច្បាប់​ដែល​រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អនុម័ត​នេះ នឹង​គ្មាន​តម្លៃ​នោះ​ទេ ហើយ​ថា ពួក​គេ​នឹង​ធ្វើ​ការ​សើរើ​ឡើង​វិញ៕



No comments:

Post a Comment