Paris Peace Accords 23 Oct. 1991

Thursday, May 22, 2014

Prime Minister-elect Sam Rainsy: My opinion in The Cambodia Daily គណបក្ស សង្រេ្គាះជាតិ ទទួលបាន ៧៦៩ អាសនៈ, ប្រៀបធៀបទៅ នឹង៥៧៩ កាលពីអាណត្តិមុន (គឺ, កើនឡើង ៣៨%)។ ទន្ទឹមនេះ គណបក្ស ប្រជាជនកម្ពុជា បានបាត់បង់ អាសនៈ ជាច្រើន។

២១ ឧសភា ២០១៤ / 21 May 2014 | Opinion in The Cambodia Daily

ក្នុងលិខិត របស់ខ្ញុំ ជាភាសាអង់គ្លេស ចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី ថ្ងៃនេះ
។  ខ្ញុំ បានបញ្ជាក់ ថា, ការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ កាលពីថ្ងៃ ១៨ ឧសភា កន្លងទៅនេះ, បានធ្វើ ឲ្យគណបក្ស សង្រេ្គាះជាតិ ទទួលបាន ៧៦៩ អាសនៈ, ប្រៀបធៀបទៅ នឹង៥៧៩ កាលពីអាណត្តិមុន (គឺ, កើនឡើង ៣៨%)។  ទន្ទឹមនេះ គណបក្ស ប្រជាជនកម្ពុជា បានបាត់បង់ អាសនៈ ជាច្រើន។

លើស ពីនេះទៀត,  សំអាង លើសម្លេង សន្លឹកឆ្នោត ដែលគណបក្ស សង្រេ្គាះជាតិ ទទួលបាន កាលពីការ បោះឆ្នោតជាតិ ថ្ងៃ ២៨ កក្កដា ២០១៣, យើង អាចសន្និដ្ឋាន ថា,  អាណត្តិក្រោយ គណបក្ស សង្រេ្គាះជាតិ នឹងទទួលបាន ប្រមាណ៧០០ តំណែង ជាមេឃុំ ឬចៅសង្កាត់ ដោយសារតែ សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ មកពីគណបក្ស សង្រេ្គាះជាតិ នឹងមានចំនួន មិនតិចជាង សមាជិក ក្រុមប្រឹក្សា ឃុំ-សង្កាត់ មកពីគណបក្ស ប្រជាជនកម្ពុជា ទេ។
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment