ព្រះយេស៊ូ
នៅមុខ លោកពីឡាត
លុះ ព្រលឹមឡើង ពួកនាយក
បូជាចារ្យ ប្រជុំគ្នា ជាមួយ ពួកព្រឹទ្ធាចារ្យ, ពួកអាចារ្យ, និងក្រុមប្រឹក្សា ជាន់ខ្ពស់ ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។
លោកពីឡាត សួរព្រះអង្គ
ថា៖ «តើ
អ្នក ជាស្ដេចយូដា មែនឬ?»
ព្រះយេស៊ូ មានព្រះបន្ទូល
តបថា៖ «លោក ទេតើ ដែលមានប្រសាសន៍ ដូច្នេះ។»
ពួកនាយក បូជាចារ្យ
បានយករឿង ជាច្រើន មកចោទប្រកាន់ ព្រះយេស៊ូ។ លោកពីឡាត សួរព្រះអង្គ ម្ដងទៀត ថា៖ «ហេតុដូចម្ដេច
បានជាអ្នក មិនឆ្លើយ អ្វីសោះ ដូច្នេះ? អ្នក មិនឮពាក្យ ទាំងប៉ុន្មាន
ដែលគេ ចោទប្រកាន់ អ្នកទេឬ?»
ព្រះយេស៊ូ ពុំបានឆ្លើយតប
ទៀតឡើយ,
ជាហេតុ នាំឲ្យ លោកពីឡាត ងឿងឆ្ងល់ ជាខ្លាំង។
លោក ពីឡាត
កាត់ទោស ប្រហារជីវិត ព្រះយេស៊ូ
ជារៀងរាល់ឆ្នាំ
ក្នុងឱកាស បុណ្យចម្លង
, លោកពីឡាត តែងលែង អ្នកទោសម្នាក់ តាមពាក្យសុំ របស់
បណ្ដាជន។ មានបុរសម្នាក់
ឈ្មោះ បារ៉ាបាស ជាប់ឃុំឃាំង ជាមួយ ពួកបះបោរ ដែលសម្លាប់ មនុស្សម្នាក់ នៅពេល
កើតចលាចល។ បណ្ដាជន
នាំគ្នា ឡើងទៅ ជួបលោកពីឡាត, សុំឲ្យលោក ដោះលែង អ្នកទោសម្នាក់, តាមទម្លាប់ ដែលលោក ធ្លាប់អនុគ្រោះ ដល់គេ។
លោកពីឡាត មានប្រសាសន៍
សួរថា៖ «តើ
អ្នករាល់គ្នា ចង់ឲ្យខ្ញុំ ដោះលែង ស្ដេចយូដា ឬ?» លោក មានប្រសាសន៍ ដូច្នេះ
មកពីលោក ជ្រាបថា, ពួកនាយកបូជាចារ្យ បញ្ជូនព្រះយេស៊ូ
មកលោក ព្រោះ ពួកគេ មានចិត្តច្រណែន។
ពួកនាយក បូជាចារ្យ នាំគ្នា បញ្ចុះ បញ្ចូល បណ្ដាជន សុំឲ្យ
លោកពីឡាត ដោះលែង បារ៉ាបាសវិញ។
លោកពីឡាត មានប្រសាសន៍
ទៅគេ ម្ដងទៀត ថា៖ «បើ ដូច្នេះ តើ អ្នករាល់គ្នា ចង់ឲ្យខ្ញុំ ធ្វើអ្វី
ដល់អ្នក ដែលអ្នករាល់គ្នា ហៅថា, ស្ដេចយូដានេះ?»
គេ ស្រែកឡើង ថា៖
«ឆ្កាងទៅ!»
លោកពីឡាត សួរថា៖ «តើ
អ្នកនេះ បានប្រព្រឹត្ត អំពើអាក្រក់ អ្វី?»
ប៉ុន្តែ គេ នាំគ្នា
ស្រែកកាន់តែ ខ្លាំងឡើងៗ ថា៖ «ឆ្កាងទៅ!»
លោកពីឡាត ចង់បំពេញចិត្ត
បណ្ដាជន ក៏ដោះលែង បារ៉ាបាស។ បន្ទាប់ពីបញ្ជា
ឲ្យគេ វាយព្រះយេស៊ូ នឹងរំពាត់ រួចហើយ, លោក ប្រគល់ ទៅឲ្យគេឆ្កាង។
ទាហាន
មើលងាយ និងធ្វើបាប ព្រះយេស៊ូ
ពួកទាហាន បណ្ដើរ
ព្រះយេស៊ូ ទៅក្នុង ទីធ្លាបន្ទាយ, ហើយ ហៅកងទាហាន ទាំងមូលមក។ គេ យកអាវ ពណ៌ក្រហមទុំ មកពាក់
ឲ្យព្រះអង្គ, រួច យកបន្លា មកក្រង ធ្វើភួង បំពាក់ ជាមកុដ
លើព្រះសិរសា ព្រះអង្គ។ គេ ក៏នាំគ្នា សំពះព្រះអង្គ, ទាំងពោល ថា៖ «សូម គោរព ថ្វាយបង្គំ ស្ដេចយូដា!» គេ យកផ្ដៅ វាយព្រះសិរសា ព្រះអង្គ។
គេ ស្ដោះទឹកមាត់ ដាក់ព្រះអង្គ, ព្រមទាំង លុតជង្គង់ ថ្វាយបង្គំ ព្រះអង្គ ថែមទៀតផង។ ក្រោយពីបាន ប្រមាថ មើលងាយ ព្រះអង្គ
រួចហើយ, ពួកគេ ដោះអាវ ពណ៌ក្រហមចេញ, យកព្រះពស្ដ្រ របស់ព្រះអង្គ មកពាក់ថ្វាយ ព្រះអង្គវិញ, ហើយ បណ្ដើរ យកទៅឆ្កាង។
គេ
ឆ្កាងព្រះយេស៊ូ
ពេលនោះ មានបុរសម្នាក់
ជាអ្នកស្រុក គីរ៉ែន ត្រឡប់មក ពីចំការ។ គេ ចាប់បង្ខំគាត់ ឲ្យលីឈើឆ្កាង របស់ ព្រះយេស៊ូ។ អ្នកនោះ ឈ្មោះ ស៊ីម៉ូន, ជាឪពុក របស់ អលេក្សានត្រុស និងរូភូស។ គេ បណ្ដើរ ព្រះយេស៊ូ មកដល់កន្លែងមួយ
ឈ្មោះ «គាល់កូថា» ដែលប្រែ ថា «ភ្នំ លលាដ៍ក្បាល»។ គេ យកស្រា ទំពាំងបាយជូរ លាយជាមួយ
គ្រឿងញៀនម្យ៉ាង មកថ្វាយ ព្រះអង្គសោយ, ប៉ុន្តែ
ព្រះអង្គ ពុំបានសោយទេ។ គេ ក៏ឆ្កាងព្រះអង្គ, ហើយ យកសម្លៀក បំពាក់ របស់ព្រះអង្គ
មកចាប់ឆ្នោត ចែកគ្នា។
គេ ឆ្កាងព្រះអង្គ
នៅម៉ោង ប្រាំបួនព្រឹក។ គេ សរសេរ ប្រកាស
អំពីហេតុ ដែលគេ ធ្វើទោស ព្រះអង្គ ថា, «ស្ដេច ជនជាតិ
យូដា។»
គេ ក៏បានឆ្កាង ចោរព្រៃ
ពីរនាក់ ជាមួយ ព្រះយេស៊ូដែរ, ម្នាក់ នៅខាងស្ដាំ ព្រះអង្គ, ម្នាក់ទៀត នៅខាងឆ្វេង ព្រះអង្គ។ ហេតុការណ៍នេះ កើតឡើង
ស្របតាម សេចក្ដី ដែលមាន ចែងទុក ក្នុងគម្ពីរ ថា, «ព្រះអង្គ ត្រូវគេ រាប់បញ្ចូល ជាមួយ មនុស្ស អាក្រក់។» មនុស្សម្នា ដើរកាត់ តាមនោះ ប្រមាថ
មើលងាយ ព្រះអង្គ, ទាំងគ្រវីក្បាល ដាក់ព្រះអង្គ និងពោល
ថា៖ «នែ៎! អ្នករុះព្រះវិហារ, ហើយ សង់ឡើងវិញ តែបីថ្ងៃអើយ, សង្គ្រោះ
ខ្លួនឯងទៅ! អញ្ជើញចុះពីឈើឆ្កាងមក។!» រីឯ ពួកនាយក បូជាចារ្យ និងអាចារ្យ
ក៏និយាយគ្នា ចំអក ឲ្យព្រះអង្គ ដូចគេដែរ។ ពួកគេ ពោលថា៖ «គាត់ បានសង្គ្រោះ
អ្នក ឯទៀតៗ, តែ មិនអាចសង្គ្រោះ ខ្លួនឯង បានទេ! សូម ព្រះគ្រិស្ដ ជាស្ដេចអ៊ីស្រាអែល
អញ្ជើញចុះ ពីឈើឆ្កាង ឥឡូវនេះមក ដើម្បី ឲ្យយើងឃើញ និងជឿផង!» អ្នក ដែលជាប់ឆ្កាង ជាមួយព្រះយេស៊ូ
ក៏ជេរប្រមាថ ព្រះអង្គដែរ។
ព្រះយេស៊ូ
សោយទិវង្គត
នៅពេលថ្ងៃត្រង់
ស្រាប់តែ ផែនដី ទាំងមូល ងងឹតសូន្យ រហូតដល់ ម៉ោងបីរសៀល។ នៅវេលា ម៉ោងបី រសៀល
ព្រះយេស៊ូ ស្រែកអង្វរ ខ្លាំងៗ ថា៖ «អេទ្បយ, អេឡយ, ឡាម៉ាសាបាច់ថានី?»
(ពាក្យនេះ ប្រែថា «ឱ ព្រះ នៃទូលបង្គំ,
ព្រះ នៃទូល បង្គំអើយ, ហេតុអ្វី បានជាព្រះអង្គ បោះបង់
ទូលបង្គំចោល ដូច្នេះ?»)
អ្នកខ្លះ ឈរនៅទីនោះ
បានឮ ព្រះបន្ទូល របស់ព្រះអង្គ ក៏ពោល ថា៖ «ឃើញទេ! គាត់ ហៅលោក អេលីយ៉ា។»
មានម្នាក់ រត់ទៅយក
សារាយស្ងួត, ជ្រលក់ ទឹកខ្មេះជោក,
រុំជាប់ នៅចុង ត្រែងមួយដើម, ហុចថ្វាយ ព្រះអង្គ សោយ,
ទាំងពោល ថា៖ «ចាំមើល មើល៍, តើ លោកអេលីយ៉ា មកយកគាត់ ចុះពីឈើឆ្កាង ឬទេ?»
រីឯ ព្រះយេស៊ូវិញ,
ទ្រង់ បន្លឺព្រះសូរសៀង យ៉ាងខ្លាំង, រួច រលត់ វិញ្ញាណទៅ។
វាំងនន នៅក្នុង
ព្រះវិហារ រហែកជាពីរ, តាំងពីលើ រហូតដល់ក្រោម។ នាយទាហាន រ៉ូម៉ាំង ដែលឈរ នៅខាងមុខ
ព្រះយេស៊ូ ឃើញព្រះអង្គ រលត់វិញ្ញាណ របៀបនេះ ក៏ពោលឡើង ថា៖ «បុរសនេះ ពិតជាព្រះបុត្រា របស់ ព្រះជាម្ចាស់មែន!»
មានស្ត្រីៗ ខ្លះទៀត
មើលពីចម្ងាយ ក្នុងចំណោម។ ស្ត្រី ទាំងនោះ
មាននាង ម៉ារី ជាអ្នកស្រុក ម៉ាដាឡា, នាង ម៉ារី ជាម្ដាយ
របស់យ៉ាកុប ប្អូនតូច និងយ៉ូស្វេ,
ព្រមទាំង នាង សាឡូមេ ផង។ ស្ត្រី ទាំងនោះ មកជាមួយ, ហើយ បំរើព្រះអង្គ, តាំងពី ព្រះអង្គ នៅស្រុក កាលីឡេម៉្លេះ។ មានស្ត្រី ឯទៀតៗ ជាច្រើន បានឡើង មកក្រុង
យេរូសាឡឹម ជាមួយ ព្រះអង្គដែរ។
ការបញ្ចុះ
ព្រះសព ព្រះយេស៊ូ
ថ្ងៃនោះ ជាថ្ងៃ
ដែលគេ រៀបចំបុណ្យចម្លង, គឺ មួយថ្ងៃ មុនថ្ងៃសប្ប័ទ។ លុះ ដល់ល្ងាច លោកយ៉ូសែប ជាអ្នកស្រុក អើរីម៉ាថេ
មកដល់។ លោក ជាសមាជិក
ដែលមានកេរ្តិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សា ជាន់ខ្ពស់, ហើយ លោក ក៏រង់ចាំព្រះរាជ្យ របស់ ព្រះជាម្ចាស់ដែរ។ លោក មានចិត្តក្លាហាន ហ៊ានទៅជួប លោកពីឡាត
សុំយកព្រះសព ព្រះយេស៊ូ។ លោកពីឡាត នឹកឆ្ងល់ណាស់ ដោយឮ ថា ព្រះយេស៊ូ សោយទិវង្គត យ៉ាងឆាប់
ដូច្នេះ។ លោក ហៅនាយទាហាន មកសួរ ឲ្យដឹង
ថា, ព្រះយេស៊ូ សោយទិវង្គត យូរហើយ ឬ។ បន្ទាប់ ពីបានទទួល សេចក្ដី
រាយការណ៍ ពីនាយទាហាន រួចហើយ, លោក ក៏អនុញ្ញាត ឲ្យគេ
ប្រគល់ព្រះសព ទៅលោកយ៉ូសែប។ លោកយ៉ូសែប ទិញក្រណាត់ផាឌិប, លោក យកព្រះសព ព្រះយេស៊ូ
ចុះពីឈើឆ្កាង, ហើយ រុំនឹងក្រណាត់, រួច ដាក់ក្នុង រូងថ្មមួយ ដែលគេ ដាប់ធ្វើជាផ្នូរ។ បន្ទាប់មក លោក ប្រមៀល ថ្មមួយដុំ បិទមាត់ផ្នូរ។ នាងម៉ារី ជាអ្នកស្រុក ម៉ាដាឡា
និងនាង ម៉ារី ជាម្ដាយយ៉ូស្វេ នាំគ្នា មើលកន្លែង ដែលគេ បញ្ចុះព្រះសព ព្រះអង្គ។
No comments:
Post a Comment