លោក សមរង្ស៊ី៖ ការរារាំង វេទិកា ជួបជុំ របស់ បក្សសង្គ្រោះជាតិ ជាបញ្ហាធ្ងន់ធ្ងរ, តែ មិនប៉ះពាល់ ដល់កិច្ចចរចាទេ
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ ជាមួយ វិទ្យុបារាំង អន្តរជាតិ នាពេលកន្លងមក RFI/Siv Channa
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានចាត់ទុក ថា ការធ្វើបាតុកម្ម និងរារាំង វេទិកាជួបជុំ របស់ គណបក្ស សង្គ្រោះជាតិ នៅស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ កាលពីថ្ងៃអាទិត្យ ទី៨ មិថុនា ជាបញ្ហាធ្ងន់ធ្ងរ, រំលោភសិទ្ធិ សេរីភាព របស់ ប្រជាពលរដ្ឋ និងអ្នកតំណាង ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ក្នុងបទសម្ភាសន៍ ជាមួយ លី ម៉េងហួរ បន្ទាប់ ពីសន្និសីទកាសែត នៅព្រឹកថ្ងៃចន្ទ ទី៩ មិថុនានេះ, លោក សម រង្ស៊ី បានបញ្ជាក់ ថា, គណបក្ស សង្គ្រោះជាតិ នៅតែ ប្រកាន់ជំហរ ជួបចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដើម្បី ដោះស្រាយ បញ្ហានយោបាយ។
No comments:
Post a Comment