កម្មករ ជាង៦០នាក់ ដួលសន្លប់ នៅសហគ្រាស ឌីន ហាន មិនដឹងមូលហេតុ
ដោយ សុ ជីវី / RFA | 13 June 2014

កម្មករដួលសន្លប់នៅសហគ្រាសឌីនហាន កំពុងដឹកទៅពេទ្យសង្គ្រោះបន្ទាន់នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា។ Photo Provided
កម្មករ ប្រមាណ ៦០នាក់ ដួលសន្លប់ នៅក្នុង សហគ្រាស ឌីន ហាន ក្នុងពេល បំពេញការងារ នៅព្រឹកថ្ងៃ ទី១៣ ខែមិថុនា បន្ទាប់ពីបាន ចូលធ្វើការ ប្រហែល ២ម៉ោង។
ប្រធាន សម្ព័ន្ធសហជីព មិត្តភាព កម្មករ លោក សៀង សម្បត្តិ មានប្រសាសន៍ ថា មកដល់ពេលនេះ គេ នៅមិនទាន់ដឹង ពីមូលហេតុពិត ប្រាកដ ដែលបណ្ដាល ឲ្យកម្មករ ដួលសន្លប់ បន្តបន្ទាប់គ្នានេះ បាននៅឡើយទេ។ លោក សម្បត្តិ បន្តថា, ភាគច្រើន ក្រុមកម្មករ ដួលសន្លប់ ត្រូវ បញ្ជូនតាមឡាន របស់ ក្រុមហ៊ុន ឲ្យទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
សហគ្រាស ផលិត សំលៀកបំពាក់ ឌីន ហាន មានទីតាំង នៅផ្លូវ ដួងងៀប ក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ។ សហគ្រាសនេះ មានកម្មករ បម្រើការ សរុប ជិត១ពាន់នាក់។
បន្ទាប់ ពីមានការ ដួលសន្លប់ នៃក្រុមកម្មករ អ្នកគ្រប់គ្រង រោងចក្រ បានសម្រេច បិទទ្វារ រោងចក្រ ទុកពេល ឲ្យកម្មករ បានឈប់សម្រាក និងបញ្ចៀស ការដួលសន្លប់ បន្ថែមទៀត។
No comments:
Post a Comment