Paris Peace Accords 23 Oct. 1991

Sunday, June 29, 2014

លោក សម រង្ស៊ី ​ប្រកាស​ មិន​ចូល​ប្រជុំ​ សភា​ ខណៈ ​លោក ហេង សំរិន​ ប្រកាស​ បន្ត ​បើកទ្វា​រ​ ចរចា | Sam Rainsy will not enter NatAss, while Heng Samrin states to continue negotiation

លោក សម រង្ស៊ី ​ប្រកាស​ មិន​ចូល​ប្រជុំ​ សភា​ ខណៈ ​លោក ហេង សំរិន​ ប្រកាស​ បន្ត ​បើកទ្វារ​ ចរចា

លោក​សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ​​ថ្ងៃ​ទី​២៦ ​​សីហា ឆ្នាំ​២០១៣។
លោក​ សម រង្ស៊ី នៅ​ក្នុង​សន្និសីទ​សារ ព័ត៌មាន ​នៅ​ទី​ស្នាក់ការ​ កណ្ដាល ​គណបក្ស​ សង្គ្រោះជាតិ ​​ថ្ងៃ​ទី​២៦ ​​សីហា ឆ្នាំ​២០១៣។  RFI/Im Rachna

លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ​ បានបញ្ជាក់​ ជំហរ​ ជាថ្មី​ ថា នឹងមិន​ ចូលប្រជុំ​ សភា​ ដាច់ខាត ដរាបណា​ មិន​មាន ការ​ធានា ថា, គ.ជ.ប. ជា​ស្ថា​ប័ន​​ ឯករាជ្យ​ ពិតប្រាកដ​មួយ នឹងមាន​ចែង​​ ក្នុង​រដ្ឋធម្មនុញ្ញ។  នេះ​ គឺ ជា​ការ​ប្រកាស​​ ជំហរ​ ជាថ្មី​ របស់ ​ប្រធាន​ គណបក្ស ប្រឆាំង ខណៈ ដែល​ប្រធាន​ កិត្តិ​យស​ គណបក្ស​ ប្រជាជន ​កម្ពុជា លោក ហេង សំរិន នៅ​ថ្ងៃ​សៅ​រ៍​នេះ បាន​ប្រកាស​​ បន្ត​​ បើកទ្វារ​ចំហរ សំរាប់​ កិច្ចចរចា​​ជាថ្មី។

RFI |  ២៨ មិថុនា ២០១៤
ស្តាប់ (02:20)
 
លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​កំពុង ស្នាក់នៅ ​ក្រៅប្រទេស​ បាន​បង្ហោះ ​វីដេអូ ​ឃ្លី​ប​មួយ ​នៅលើ​បណ្តាញ​ សង្គម Faceebook របស់លោក កាលពី​ថ្ងៃ ទី២៧ មិថុនា ដោយ​បាន​​បញ្ជាក់​ ជំហរ ​សាជាថ្មី​ថា, គណបក្ស ​សង្គ្រោះ​ជាតិ ដាច់ខាត​ នឹងមិន ​ចូល​សភា ​នោះទេ បើសិន​​ ជា​គណបក្ស​ ប្រជាជន​កម្ពុជា មិន​ធានា ថា, គណៈកម្មាធិការ ​ជាតិ ​រៀបចំ​ ការបោះឆ្នោត (គ.ជ.ប.) ជា​ស្ថា​ប័ន ​ឯករាជ្យ និង​មានចែង​ នៅក្នុង​រដ្ឋធម្មនុញ្ញ។  ជា​វីដេអូ​ឃ្លីប​ ដែល​ទំនង ជា​លោក សម រង្ស៊ី បាន​ថ្លែង ​ក្នុងពេល​ ជួប​ជាមួយ ​អ្នកគាំទ្រ ​នៅក្នុង​ប្រទេស​ កម្ពុជា កាលពីពេល​កន្លង ​ទៅ​ថ្មីៗ​នេះ។


ប៉ុន្តែ ​នៅក្នុង​មិ​ទ្ទី​ញ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​២៨​មិថុនា​នេះ លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​អោយមាន​ការចរចា​​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាថ្មី ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​​ ក្រោយ​​ការ​បោះឆ្នោត។ គណបក្ស​​ប្រជាជន​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​មានការ​រួបរួម​ជាតិខ្មែរ​តែមួយ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​ផងដែរ។

ប៉ុន្តែ លោក ហេង សំរិន បាន​ស្តីបន្ទោស​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គ្មាន​ឆន្ទៈ​ក្នុងការ​ចរចា​​ពិតប្រាកដ​នោះទេ។ លោក ហេង សំរិន បាន​គូសបញ្ជាក់ថា "រហូតមកដល់​ពេលនេះ បញ្ហា​នៅតែ​ពុំទាន់​ត្រូវបាន​ដោះស្រាយ​ចប់​នៅឡើយ អាស្រ័យ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់តែ​បាន​ប្រើប្រាស់​ដំណើរការ​ចរចា​នេះ ដើម្បី​រក​ចំណេញ​ខាង​សាធារណមតិ​ប៉ុណ្ណោះ តែ​ពុំមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ឡើយ។

ទោះបីជា​ដូច្នេះ​ក្តី គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហ​សម្រាប់​ការចរចា​ឲ្យ​ឈាន​ទៅមុខ​ទៀត ដោយ​ឈរលើ​មូលដ្ឋាន​បន្ត​ពី​ការជួបពិភាក្សា​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩ ខែមេសា​កន្លងទៅ។

សូមបញ្ជាក់ថា កិច្ចចរចា​​រវាង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ជាថ្មី នៅក្នុង​ជំនួប​ចុងក្រោយ​កាលពី​ថ្ងៃទី១២មិថុនា​កន្លងទៅ ដោយ​ក្រុម​ការ​ងារ​​​ទាំងពី​រ​ភាគី​ ​បាន​ខ្វែងគំនិត​គ្នា​ត្រង់ ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ស្ថា​ប័ន​​​ គ.ជ.ប. ដោយ​សំលេង២ភាគ៣ ​ជាការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​តាម​រូប​មន្ត​៥០ភាគរយ​​បូក១ ជាការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍ ចំពោះ​ការអំពាវនាវ​របស់លោក ហេង សំរិន អោយមាន​ការជួប​ចរចា​​​គ្នា​ជាថ្មី​នេះ។  ប៉ុន្តែ​ ​គិត​ត្រឹម​ថ្ងៃ​សៅ​រ៍​នេះ​លោក​​​​បុញ្ញ​ឬ​ទ្ធិ ​​បញ្ជាក់ថា មិនទាន់មាន​ការទាក់ទង​គ្នា​ជា​ផ្លូវការ​ណាមួយ ដើម្បី​កំណត់ពេល​ជួបគ្នា​ជាថ្មី​​នៅឡើយ​​ទេ៕


No comments:

Post a Comment