ពលករខ្មែរ ៥នាក់ ស្លាប់, ខ្លះ រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍ នៅថៃ
ដោយ សួន សុផលមុន្នី / RFA | ១៥ មិថុនា ២០១៤

រថយន្ត យោធាថៃ ដឹកពលករខ្មែរ ពីប្រទេសថៃ
ចូលមក ទឹកដីកម្ពុជា នៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត
កាលពីព្រឹកថ្ងៃ ទី១៤ មិថុនា ឆ្នាំ២០១៤។ RFA/Soun Sophalmony
ពលករខ្មែរ ៥នាក់ និងជនជាតិ ថៃ ម្នាក់ទៀត ស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ នៅពេលរ ថយន្តថៃ ដឹកជញ្ជូន ពលករខ្មែរ ខុសច្បាប់ ពីស្រុកថៃ មកកាន់ ច្រកព្រំដែន ប៉ោយប៉ែត កាលពីយប់មិញ, គឺ យប់ថ្ងៃ ទី១៤ មិថុនា នៅប្រទេសថៃ។
អភិបាលខេត្ត បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ដែលមិនទាន់ អាចបញ្ជាក់ អំពី ទីកន្លែង និងមូលហេតុ នៃគ្រោះថ្នាក់ ចរាចរណ៍ បានភ្លាមៗនោះ ឲ្យដឹង នៅព្រឹកថ្ងៃ ទី១៥ មិថុនា ថា អាជ្ញាធរកម្ពុជា កំពុង សហការ ជាមួយ អាជ្ញាធរថៃ ដើម្បី បញ្ជូនសាកសព ពលករខ្មែរ ទាំងនោះ មកកម្ពុជា និងបញ្ជូន អ្នករបួស ជាច្រើននាក់ទៀត ទៅសង្គ្រោះបន្ទាន់។
No comments:
Post a Comment