វិធានការ របស់ រដ្ឋាភិបាល ចំពោះ ពលករ ដែលត្រូវ ថៃ ចាប់បញ្ជូន មកវិញ
ដោយ វណ្ណ វិចារ / RFA | ១៥ មិថុនា ២០១៤
មកដល់ពេលនេះ កម្មករខ្មែរ ចំនួន ជាង១០ម៉ឺន នាក់ហើយ ត្រូវ បានរដ្ឋាភិបាល យោធាថៃ ចាប់បញ្ជូន មកកាន់ប្រទេស កម្ពុជាវិញ។ កម្មករ ចំណាកស្រុកនេះ បានក្លាយ ជាបន្ទុកមួយ ថ្មីទៀត របស់ រ
បន្ទាប់ ពីយោធាថៃ ចាប់បញ្ជូន ពលករខ្មែរ ឲ្យត្រឡប់ មកស្រុកវិញក្នុង ទ្រង់ទ្រាយធំ រួចមក, រាជរ
វិធានការ ដំបូង តម្រូវ ឲ្យក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ រៀបចំ បណ្ដុះបណ្ដាល ជំនាញប ច្ចេកទេស និងរៀបចំ ផ្សព្វផ្សាយ ពីឱកាស ការងារ នៅក្នុង ប្រទេស[what jobs?!!!!!] ឲ្យពលករ ទាំងនោះ បានដឹង។ មួយវិញទៀត ក្រសួង មហាផ្ទៃ ក៏បានចេញ បទបញ្ជា បន្ទាន់មួយ ទៅគណៈ បញ្ជាការ រាជធានីខេត្ត នៅទូទាំង ប្រទេស ឲ្យសហការគ្នា សម្របសម្រួល ដឹកជញ្ជូន និងធានា សុវត្ថិភាព សណ្ដាប់ធ្នាប់ ឲ្យពលករ ទៀតផង។
មន្ត្រីសង្គមស៊ីវិល ស្វាគមន៍វិធានការ របស់ ក្រសួងមហាផ្ទៃ តែ ចាត់ទុកថា វិធានការ របស់ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ មិនសូវមាន ប្រសិទ្ធភាពឡើយ។
នាយកប្រតិបត្តិអង្គ ការខារ៉ាម កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ ឲ្យដឹងថា មូលហេតុ ដែលត្រូវ បង្ខំចិត្ត ធ្វើចំណាកស្រុក ដោយសារ ពួកគាត់ រកការងារ ធ្វើបាន នៅក្នុងស្រុក ផលិតផល កសិកម្ម មានតម្លៃថោក, កង្វះខាតដី ធ្វើកសិកម្ម ជាដើម។ លោក បន្តថា រ
ម្យ៉ាងទៀត ភាគី រដ្ឋក៏ ត្រូវ រៀបចំ ផែនការ រយៈពេលវែង ដូចជាការបណ្ដុះបណ្ដាល ជំនាញ ឯកទេស, ការស្ថាបនា ប្រព័ន្ធធារាសាស្ត្រ, ការអភិវឌ្ឍ វិស័យកសិឧស្សាហកម្ម, វិស័យឧស្សាហកម្ម, វិស័យ ទេសចរណ៍, និងវិស័យ សក្ដានុពល ដទៃទៀត។
លោក បញ្ជាក់ថា ពលករខ្មែរ នឹងនៅតែ រងគ្រោះ បើសិនជា រ
ចំណែកឯមន្ត្រីក្រសួងការងារ ប្រាប់វិទ្យុអាស៊ីសេរីថា មកទល់ល្ងាចថ្ងៃទី១៥ ខែមិថុនា នេះ មានសាច់ញាតិពលករប្រមាណរាប់រយនាក់ហើយ ដែលបានទូរស័ព្ទទៅសួរនាំពីឱកាសការងារដែលក្រសួងរៀបចំជូនពលរដ្ឋ។ ការងារដែលក្រសួងរៀបចំជូនរួមមានការងារផ្នែកសំណង់ ការងារនៅរោងចក្រ ការងារជាកម្មករតាមចម្ការកៅស៊ូ ចម្ការដំឡូង និងជំនាញបច្ចេកទេសដទៃទៀត។ ប្រាក់ខែដែលទទួលបាន គឺផ្អែកលើការចរចារវាងកម្មករ និងថៅកែក្រុមហ៊ុន។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា វិធានការរបស់រដ្ឋាភិបាលប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់នោះទេ។ ប្រការដែលចាំបាច់បំផុតត្រូវគិតថា ពេលដែលត្រឡប់ទៅផ្ទះវិញហើយ តើពលករទាំងនោះនឹងចិញ្ចឹមជីវិតដោយវិធីណា? លោកបន្តថា គោលនយោបាយសំខាន់ៗ ដូចជាគោលនយោបាយកំណត់ប្រាក់ខែគោលតិចបំផុត គោលនយោបាយផ្ដល់ការងារធ្វើតាមរយៈក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចគួរតែត្រូវអនុវត្ត។
មន្ត្រីសង្គមស៊ីវិលព្យាករថា រកឃើញថាពលរដ្ឋនឹងប្រឈមនឹងបញ្ហាដូចជាខ្វះអាហារូបត្ថម្ភ បាត់បង់លុយកាក់ដែលខំរកបានពីប្រទេសថៃ ងាយធ្លាក់ខ្លួនប្រព្រឹត្តិបទល្មើសផ្សេងៗ ដើម្បីក្រពះប្រឈមនឹងការបាត់បង់ដីស្រែផ្ទះសំបែង ដើម្បីសងបំណុលគេ ចំពោះស្ត្រីអាចឈានទៅប្រកបរបររកស៊ីផ្លូវភេទជាដើម។
របាយការណ៍ក្រៅផ្លូវការបង្ហាញថា ពលករចំណាកស្រុកកម្ពុជា ដែលទៅធ្វើការងារខុសច្បាប់នៅបរទេសមានប្រមាណជាង ៤សែននាក់។ នៅកម្ពុជា មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋចំនួន ៣៨កន្លែងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ប៉ុន្តែកម្មករពលរដ្ឋភាគច្រើនលើសលប់មិនបានដឹងពីសេវានៃមជ្ឈមណ្ឌល ទាំងនោះឡើយ។ កម្មករចំណាកស្រុកខ្មែរអាចរកបានចំណូលពី ២០០ ទៅ ៣០០បាត ឬពីជាងពីរម៉ឺនរៀល ក្នុង១ថ្ងៃៗ បើធៀបនឹងកម្មករនៅស្រុកខ្មែរដែលបានប្រាក់ចំណូលពី ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់រៀលក្នុង១ថ្ងៃៗ៕
No comments:
Post a Comment