ទូតកម្ពុជា ជួប អគ្គលេខាធិការ ក្រសួង ការបរទេសថៃ រឿងបញ្ជូន ពលករ
RFI | ១៧ មិថុនា ២០១៤
ពលករខ្មែរសម្រុកទៅស្រុកកំណើតរៀងៗខ្លួន ក្រោយត្រូវបញ្ជូនដោយបង្ខំពីយោធាថៃ។
@Facebook
អ្នកនាំពាក្យ ក្រសួង ការបរទេស កម្ពុជា បញ្ជាក់ថា
ឯកអគ្គរាជទូត កម្ពុជា ប្រចាំទីក្រុង បាងកក បានជួបពិភាក្សា ការងារ ចាំបាច់ មួយចំនួន ដែលទាក់ទង ទៅនឹង បច្ចុប្បន្នភាព នៃការបញ្ជូន ពលករខ្មែរ
ខុសច្បាប់ មកប្រទេសវិញ។ ក៏ប៉ុន្តែ កម្ពុជា មិនបាន កោះហៅ តំណាងរាជទូត
ថៃ នៅភ្នំពេញ ជួបជជែកគ្នា ម្តងទៀតឡើយ បន្ទាប់ ពីជំនួប កាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ
នាយករដ្ឋមន្ត្រី ស្តីទី កម្ពុជា លោក ស ខេង បានហៅ ការបញ្ជូន ពលករ
ខ្មែរ មកប្រទេសវិញ នាពេលនេះ ថា ធ្វើឡើង ដោយតក់ក្រហល់។
តាមគម្រោង
ឯកអគ្គរាជរដ្ឋទូត កម្ពុជា ប្រចាំ នៅប្រទេសថៃ ត្រូវ មានជំនួប សំខាន់មួយ ជាមួយ តំណាងក្រសួង ការបរទេសថៃ នៅរសៀល ថ្ងៃអង្គារ។ លោក កុយ គួង
អ្នកនាំពាក្យ ក្រសួង ការបរទេស កម្ពុជា
បានបញ្ជាក់ ប្រាប់វិទ្យុបារាំង អន្តរជាតិ (RFI)
ថា ពិតជាមាន ជំនួបនោះមែន រវាង ឯកអគ្គរាជទូត កម្ពុជា ប្រចាំក្រុង បាងកក
ជាមួយ នឹងអគ្គលេខាធិការ ក្រសួង ការបរទេស ថៃ នៅវេលា ម៉ោង២ រសៀល។
ដោយឡែក ចំពោះ ប្រធានបទ នៃជំនួបនោះ មិនត្រូវ បានបង្ហើប ឲ្យដឹងឡើយ, ក៏ប៉ុន្តែ លោក កុយ គួង ថ្លែងថា អាចជជែកគ្នា ជុំវិញបញ្ហា ពលករខ្មែរ ដែលថៃ បញ្ជូនមក ប្រទេសវិញ នៅពេលនេះ។
ជាការកត់សម្គាល់ ជំនួប បែបការទូត នៃតំណាង ប្រទេស ទាំងពីរ បានធ្វើឡើង បន្ទាប់ ពីការបញ្ជូន ពលករខ្មែរ មកប្រទេសវិញ ពីភាគីថៃ បានកើនឡើង ជិត២សែននាក់ គ្រាន់តែ រយៈពេល កន្លះខែ កន្លងទៅនេះ។
ជាមួយ គ្នានេះ អ្នកនាំពាក្យ ក្រសួង ការបរទេស កម្ពុជា លោក កុយ គួង បន្តថា រដ្ឋាភិបាល កម្ពុជា មិនមាន គម្រោងថ្មី ណាមួយ ផ្សេងទៀត កោះហៅ
ឯកអគ្គរាជទូត ថៃ ប្រចាំ នៅភ្នំពេញ ដើម្បី សាកសួរឡើយ។
កាលពីសប្តាហ៍មុន ក្រសួង ការបរទេស កម្ពុជា តាមរយៈ អ្នកនាំពាក្យ បានចេញ
លិខិតបំភ្លឺ ចំនួនពីរ
បន្ទាប់ ពីជំនួប បន្ទាន់មួយ ជាមួយ តំណាងទូត ថៃ នៅកម្ពុជា ស្តីពី
ការចាប់បញ្ជូន ពលករខ្មែរ មកស្រុកវិញ។ នៅក្នុងជំនួបនោះ
ភាគីកម្ពុជា បានស្នើ ឲ្យភាគីថៃ គោរព គោលការណ៍ មនុស្សធម៌ ក្នុងការ
ចាប់បញ្ជូន ពលករខុសច្បាប់ កម្ពុជា។
នៅថ្ងៃនេះដែរ លោក ស ខេង
នាយករដ្ឋមន្ត្រី ស្តីទី ក៏បានសម្តែង នូវការមិនពេញចិត្ត ចំពោះ ភាគីថៃ
ដែលបានបញ្ជូន ពលករខ្មែរ មកប្រទេសវិញ ដោយមិនផ្តល់ ដំណឹងមុន។ ពីខេត្ត តាកែវ នៅក្នុងឱកាស ចែកសញ្ញាប័ត្រ ដល់និស្សិត នៅសាលា ឯកជនមួយ, លោក ស
ខេង
ថ្លែងថា អ្នកដឹកនាំ យោធាថៃ បានចាប់បញ្ជូន ពលករ មិនស្របច្បាប់ យ៉ាងតក់ក្រហល់ ដោយគ្មាន ការជូនដំណឹង និងពិភាក្សា ជាមួយកម្ពុជា
ឬយ៉ាងហោចណាស់ ជាមួយ បណ្តារខេត្ត ជាប់ព្រំដែន ក៏ទេដែរ។
នាយករដ្ឋមន្ត្រី ស្តីទី
ក៏បានសម្តែង ការសោកស្តាយ ពីការបាត់បង់ ជីវិត របស់ ពលករខ្មែរ
ដែលជួប គ្រោះថ្នាក់ ចរាចរ តាមផ្លូវ
ដែលជាបច្ច័យ នៃការចាប់បញ្ជូន មកកាន់ ប្រទេស ពួកគេ ផងដែរ៕
ដោយឡែក ចំពោះ ប្រធានបទ នៃជំនួបនោះ មិនត្រូវ បានបង្ហើប ឲ្យដឹងឡើយ, ក៏ប៉ុន្តែ លោក កុយ គួង ថ្លែងថា អាចជជែកគ្នា ជុំវិញបញ្ហា ពលករខ្មែរ ដែលថៃ បញ្ជូនមក ប្រទេសវិញ នៅពេលនេះ។
ជាការកត់សម្គាល់ ជំនួប បែបការទូត នៃតំណាង ប្រទេស ទាំងពីរ បានធ្វើឡើង បន្ទាប់ ពីការបញ្ជូន ពលករខ្មែរ មកប្រទេសវិញ ពីភាគីថៃ បានកើនឡើង ជិត២សែននាក់ គ្រាន់តែ រយៈពេល កន្លះខែ កន្លងទៅនេះ។
ជាមួយ គ្នានេះ អ្នកនាំពាក្យ ក្រសួង ការបរទេស កម្ពុជា លោក កុយ គួង បន្តថា រ
នៅថ្ងៃនេះដែរ លោក ស ខេង
No comments:
Post a Comment