Paris Peace Accords 23 Oct. 1991

Tuesday, June 3, 2014

ប្រធាន​ បក្ស​ សម ​រង្ស៊ី ​ស្នើ​ព្រឹទ្ធសភា​ បង្វិល​ សេចក្ដី​ព្រាង​ច្បាប់​ បី​ ទៅ​រដ្ឋសភា​វិញ

ប្រធាន​ បក្ស​ សម ​រង្ស៊ី ​ស្នើ​ព្រឹទ្ធភា​ បង្វិល​ សេចក្ដី​ព្រាង​ច្បាប់​ បី​ ទៅ​រដ្ឋសភា​វិញ

ដោយ យន់ សាមៀន / RFA | ៣ មិថុនា ២០១៤

គង់ គាំ ៦១០
លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ថ្លែង​ក្នុង​មហា​បាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កែ​ទម្រង់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៥ មេសា ឆ្នាំ​២០១៣។  RFA/Den Ayuthyea

លោក គង់ គាំ ប្រធាន ​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ ព្រឹទ្ធសភា នៅ​ថ្ងៃ​អង្គារ ទី​៣ មិថុនា នេះ ស្នើ​ ឲ្យ​គណៈកម្មការ​ នីតិកម្ម និង​យុត្តិធម៌ នៃ​ព្រឹទ្ធសភា បង្វិល​សេចក្តី ​ព្រាង​ច្បាប់ ​ស្ដីពី​ ប្រព័ន្ធ​យុត្តិធម៌ ចំនួន​បី ទៅ​រដ្ឋសភា​វិញ ដោយ​ចាត់​ទុក​ ថា, សេចក្តី​ ព្រាង​ច្បាប់ ​ទាំង​នោះ បណ្ដាល​ ឲ្យ​ប៉ះពាល់​ ដល់​គោលការណ៍​ ឯករាជ្យ​ភាព ​របស់ ​តុលាការ និង​ព្រះរាជ​ តួនាទី​ ព្រះមហាក្សត្រ។

សមាជិក ​រដ្ឋសភា​ មក​ពី​ គណបក្ស ប្រជាជន ​កម្ពុជា កាល​ពី​ខែ​ ឧសភា កន្លង​ទៅ បាន​អនុម័ត​ច្បាប់ ​ស្ដីពី ​ការ​រៀបចំ ​អង្គការ​ តុលាការ ច្បាប់​ស្ដីពី​ លក្ខន្តិកៈ ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ ទៅ ​នៃ​ឧត្ដមក្រុមប្រឹក្សា​ នៃ​អង្គ​ចៅក្រម បើ​ ទោះ​បី ​អង្គការ​ជាតិ និង​អន្តរជាតិ បាន​សម្ដែង​ក្តី​បារម្ភ​ថា ច្បាប់​ទាំង​នោះ ​នឹង​បណ្ដាល​ ឲ្យ​គណបក្ស​ កាន់​អំណាច​ មាន​ឥទ្ធិពល​ ទៅ​លើ​ ប្រព័ន្ធ​យុត្តិធម៌។

លោក គង់ គាំ បាន​ផ្ញើ​លិខិត​ ទៅ​ប្រធាន ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​ព្រឹទ្ធសភា លោក អ៊ុក ប៊ុនឈឿន ដោយ​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ទាំង​បី ពីព្រោះ​ច្បាប់​នីមួយៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព គណនេយ្យ​ភាព និង​ការ​ចូលរួម​ដោយ​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ជា​ចាំបាច់។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ចំនួន ១១​នាក់ គ្រោង​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​ព្រឹទ្ធសភា ប្រសិន​បើ​ព្រឹទ្ធសភា​បើក​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​ទាំង​បី​នោះ។

ព្រឹទ្ធសភា​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​របស់​គណបក្ស សម រង្ស៊ី នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អង្គារ មិថុនា នេះ៕




No comments:

Post a Comment