លោក ហ៊ុន សែន គាំទ្រ មេដឹកនាំ យោធាថៃ បញ្ជូន ពលករខ្មែរ មកវិញ
RFA | 26 June 2014
លោក
អ្នកធ្វើការងារ ទាក់ទង នឹងការការពារ សិទ្ធិពលករ បញ្ជាក់ថា, ការលើកឡើង របស់ លោក
លោក
លោក ហ៊ុន សែន បញ្ជាក់នៅក្នុង ពិធីអបអរសាទរ ទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅថ្ងៃ ទី២៦ មិថុនា ថា, លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) មេដឹកនាំ យោធាថៃ បានផ្ញើលិខិត មកលោក ដែលមាន ខ្លឹមសារ ថា, ថៃ បញ្ជូនពលករខ្មែរ មកកម្ពុជាវិញនេះ, ថៃ ពុំ មានបំណង បណ្ដេញពលករ អន្តោប្រវេសន៍ ចេញពីប្រទេសថៃ នោះទេ, គឺ គោលបំណង ពង្រឹងអនុវត្តច្បាប់ អន្តោប្រវេសន៍ ដើម្បី ឲ្យពលករខ្មែរ ទទួលបាន ការពារគាំពារ ពីប្រទេសថៃ និងឲ្យវិលត្រឡប់ ទៅវិញ ដោយស្របច្បាប់។
លោក ហ៊ុន សែន លើកឡើងថា លោកបានផ្ញើលិខិតឆ្លើយតបទៅវិញ គាំទ្រចំពោះសកម្មភាពរបស់មេដឹកនាំយោធាថៃនេះ៖ «ហេតុ អី បានជាយើង គាំទ្រ នូវវិធានការ ក្រុមដឹកនាំ របស់ ប្រទេសថៃ ដោយសារ តែ ប្រទេសថៃ មិនទាន់មាន នាយករដ្ឋមន្ត្រីទេ។ កន្លងមក មានគេ សរសេរសំបុត្រ ទៅលោក ចាន់អូចា ជានាយករដ្ឋមន្ត្រី ដែលគាត់ កំពុងដឹកនាំ, តែ គាត់ កំពុងកាន់អំណាច ដូចនាយករដ្ឋមន្រ្តី មួយដែរ។»
ទាក់ទងនឹងការធ្វើលិខិតឆ្លងដែនត្រឡប់ទៅធ្វើការនៅក្រៅប្រទេស របស់ពលករវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា បើសិនជាពលករបានទៅចុះឈ្មោះតាមរយៈក្រុមហ៊ុនច្បាស់លាស់ គឺអាចទៅធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ គ្រាន់តែចេញថ្លៃថតរួប ៤ដុល្លារទេ។ លោកបន្ថែមថា ចំពោះសិស្សនិស្សិតដែលមានឯកសារបញ្ជាក់ពីក្រសួងអប់រំយុវជននិងកីឡា ថា បានជាប់អាហារូបករណ៍ទៅក្រៅប្រទេសនោះ គឺទទួលបានធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃដែរ៖ «ចំពោះ ពលករម្នាក់ ចាំបាច់ បង់រូបថត ៤ដុល្លារ, ហើយ ខ្ញុំ សូមបញ្ជាក់, បើ ពលករ ម្នាក់ៗ មានរូបថត ហើយនោះ មិនបាច់បង់ ៤ដុល្លារ នេះទេ។»
សេចក្ដីជូនដំណឹង របស់ ក្រសួង ការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃ ទី២៤ មិថុនា បញ្ជាក់ថា, ពលករ ដែលបាន ចុះឈ្មោះ ទៅធ្វើការ នៅបរទេសនោះ ក្នុងមនុស្សម្នាក់ ត្រូវ ចំណាយលុយ ចំនួន ៤៩ដុល្លារ សហរដ្ឋ អាមេរិក, ក្នុងនោះ រួមមាន ប័ណ្ណពលករ កម្ពុជា ទៅធ្វើការ នៅបរទេស ចំនួន ១០ដុល្លារ, លិខិតឆ្លងដែន ពលករ ចំនួន ៤ដុល្លារ, ទិដ្ឋភាព ការងារ នៅស្ថានទូត ថៃ ប្រចាំ នៅកម្ពុជា ចំនួន ២០ដុល្លារ, ប្រាក់សោហ៊ុយ ធ្វើដំណើរ ទៅកាន់ ទីក្រុង ប៉ោយប៉ែត ១០ដុល្លារ, ប្រាក់អាហារ តាមផ្លូវ ធ្វើដំណើរ ៥ដុល្លារ សហរដ្ឋ អាមេរិក។ ការបង់ប្រាក់ ត្រូវ ធ្វើតាម ដំណាក់កាល នីមួយៗ តាមការជាក់ស្ដែង។
ប្រធាន អង្គការ ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បានលើកឡើង ថា, ការប្រកាស របស់លោក ហ៊ុន សែន នេះ អាចថា, ជាការត្រូវរ៉ូវ ផ្នែកនយោបាយ ណាមួយ ជាមួយ ភាគីថៃ។ លោក យ៉ា ណាវុធ សង្កត់ធ្ងន់ ថា, សេចក្ដី ប្រកាស របស់ ក្រសួងការងារនេះ មិនទាន់ បានបញ្ជាក់ ច្បាស់លាស់ នៅឡើយ អំពី នីតិវិធី បញ្ជូនពលករខ្មែរ ទៅប្រទេស ថៃនោះ៖ «ពលករ ត្រូវ ធ្វើប័ណ្ណ អនុញ្ញាត មួយទៀត (Work permit), ហើយ នឹងត្រូវ មាន Insurance card (ប័ណ្ណធានា រ៉ាប់រង) មួយទៀត, មួយឆ្នាំ ១,៣០០; បើ ធ្វើការពីរឆ្នាំ ២,៦០០ បាត។ ប័ណ្ណ អនុញ្ញាត មួយឆ្នាំ ១,៨០០; ពីរឆ្នាំ ៣,៦០០, ហើយ ការដឹកជញ្ជូន ពីប៉ោយប៉ែត ទៅបាងកក និងទៅខែត្រ ផ្សេងៗទៀត, តើ អ្នកណា ជាអ្នកចេញ?»
របាយការណ៍ របស់ អ្នករាយការណ៍ ពិសេស នៃអង្គការ សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ឲ្យដឹង ថា, ថៃ បញ្ជូនពលករខ្មែរ មកវិញ មានជាង ២សែននាក់, ក្នុងនោះ មានស្ត្រី ជាង៧ម៉ឺននាក់, កុមារ ជាង១ម៉ឺននាក់។
លោក ស៊ូប៊ែឌី សំដែងពីក្ដីកង្វល់ចំពោះការស្លាប់ពលករក្នុងការបញ្ជូនមកវិញនេះ ដោយលោកអំពាវនាវឲ្យរដ្ឋាភិបាលថៃ គួរស៊ើបអង្កេតចំពោះការស្លាប់ពលករខ្មែរនៅប្រទេសថៃ និងបង្ហាញពីមូលហេតុស្ថិតនៅក្រោយការបញ្ជូនមកវិញភ្លាមៗ និងច្រើនសន្ធឹកសន្ធាប់របស់ពលករកម្ពុជា។
ក្រៅពីបញ្ហាពលករនេះ លោក សុរិយា ស៊ូប៊ែឌី ក៏អំពាវនាវឲ្យរដ្ឋាភិបាលថៃ ស៊ើបអង្កេតការស្លាប់របស់អ្នកកាប់ឈើជាជនជាតិខ្មែរក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះមកដែរ ដែលនេះជាការព្រួយបារម្ភរបស់លោក។
លោក បញ្ជាក់ថា ដោយសារតែពលករនៅទីជនបទពឹងលើប្រាក់ចំណូលពីការធ្វើការនៅប្រទេស ថៃ ហើយលោកមានការរីករាយចំពោះរដ្ឋាភិបាលទាំងពីរមានឆន្ទៈសម្របសម្រួល តាមផ្លូវច្បាប់ចំពោះ ការវិលត្រឡប់ទៅប្រទេសថៃវិញ ចំពោះពលករទេសន្តរប្រវេសក៍ណាដែលចង់ទៅវិញ ក្នុងរបៀបមួយដែលបង្កើនការការពារប្រឆាំងនិងការជួញដូរ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត៕
shout up!
ReplyDelete