Paris Peace Accords 23 Oct. 1991

Thursday, June 19, 2014

សហគមន៍​​​​ ៣​ សូម ​ឲ្យលោក ​​ស៊ូប៊ែឌី ​​ជួយ​ដោះស្រាយ ​រឿង​ទំនាស់​ដី​

សហគមន៍​​​​ ៣​ សូម ​ឲ្យលោក ​​ស៊ូប៊ែឌី ​​ជួយ​ដោះស្រាយ ​រឿង​ទំនាស់​ដី​

វោហារ ជាតិ / វិទ្យុ ​អាស៊ី​ សេរី | ១៨ មិថុនា ២០១៤
ស៊ូប៊ែឌី ៦១០
ប្រជា​ពលរដ្ឋ ​សហគមន៍ មក​ពី​បណ្តា​ខេត្ត និង​រាជធានី ​​ដាក់​ញត្តិ នៅ​ស្នាក់​ការ​ អង្គការ​ សហប្រជាជាតិ​ នៅ​ថ្ងៃ​ ទី​១៩ មិថុនា ឆ្នាំ​២០១៤។  RFA/Leng Maly

ប្រជា​ពលរដ្ឋ ​បី​ សហគមន៍ មក​ពី​ខេត្ត​ ត្បូងឃ្មុំ, ខេត្ត ​ស្ទឹងត្រែង, រួម​ទាំង​ អតីត​ អ្នក​ភូមិ​ បឹង​កក់ រាជធានី​ភ្នំពេញ, នឹង​ដាក់​ញត្តិ​ នៅ​ស្នាក់​ការ​ អង្គការ​ សហប្រជាជាតិ ​នៅ​ភ្នំពេញ នៅ​រសៀល​ថ្ងៃ ទី​១៩ មិថុនា នេះ ឲ្យ​ជួយ​ដោះស្រាយ​ រឿង​ទំនាស់​ដី ​របស់​ ពួកគាត់។

អតីត​ អ្នក​ភូមិ ​បឹងកក់ អ្នកស្រី សយ កូឡាប បញ្ជាក់​នៅ​ថ្ងៃ​ ទី​១៩ មិថុនា ថា, ការ​សម្រេច ​ដាក់​ញត្តិ ​របស់​ អ្នកភូមិ​បឹង​កក់ និង ប្រជាពលរដ្ឋ​ ដែល​មាន ​ទំនាស់​ នៅ​ឃុំ​ឃ្សឹម ​ខេត្ត​ក្រចេះ​នេះ ធ្វើឡើង​បន្ទាប់ ពី​ប្រជា​ពលរដ្ឋ មក​ពី​ខេត្ត​ ត្បូងឃ្មុំ បាន​ឡើង​មក​ ភ្នំពេញ នៅ​ថ្ងៃ​ ទី​១៩ មិថុនា ដើម្បី​ សុំ​អន្តរាគមន៍ ​ពី​តំណាង​ អង្គការ​ សហប្រជាជាតិ​ ឲ្យ​ជួយ​ដោះស្រាយ​ ជម្លោះ​ដី​ដូចគ្នា។

តំណាង​ ប្រជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម​ អ្នក​តំណាង ១៨នាក់, អ្នកស្រី ព្រំ ដាណែត ឲ្យ​ដឹង​ថា ៖ «​ពួក​ខ្ញុំ​ ឡើង​មក​នេះ គឺ ​ដើម្បី​ ដាក់​ញត្តិ ​ជួន​លោក សុរិយា ស៊ូប៊េឌី ឲ្យ​ជួយ​ អន្តរាគមន៍​ កុំ​ ឲ្យ​គេ​ បណ្ដេញ​ចេញ​ ពួក​ខ្ញុំ​ ចេញពី​ភូមិ ​ដែល​កំពុង​ រស់​នៅ​ សព្វថ្ងៃ។  ក្រុមហ៊ុន​ចម្ការ កៅស៊ូ​ បាន​បណ្ដេញ​ ឲ្យ​ទៅ​នៅ​កន្លែង​ថ្មី, តែ ​ពួក​ខ្ញុំ​ អត់​ព្រម។»


អ្នកភូមិ​ដែល​ឡើង​មក​តវ៉ា​នេះ មកពី​ភូមិ​ខ្នង​ក្រពើ​កើត និង​ខ្នង​ក្រពើ​លិច ឃុំ​ទ្រមូង ស្រុក​មេ​មត់។

អ្នកស្រី​បញ្ជាក់​ថា ទំនាស់​ដី​នេះ កើតឡើង​តាំង​ពី​ឆ្នាំ​២០០៨ មក ដោយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ បាន​បណ្ដេញ​ពួកគាត់​ចេញ​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង ដោយ​ក្រុមហ៊ុន​នេះ​អះ​អាង​ថា ដី​ភូមិ​របស់​ពួក​គាត់​ដែល​មាន​ទំហំ​ប្រហែល​២០ ហិកតារ ត្រូវ​បាន​រដ្ឋាភិបាល​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​អស់​ហើយ។

ការ​តវ៉ា​នេះ ធ្វើឡើង​ចំ​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​ បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កំពុង​បំពេញបេសកកម្ម​នៅ​កម្ពុជា ដែល​ក្នុង​នោះ​លោក​បាន​ចុះ​ទៅ​តំបន់​មួយ​ចំនួន​ដូច​ជា​នៅ​ខេត្ត​កោះកុង ជាដើម ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយសារ​រឿង​ទំនាស់​ដី៕


No comments:

Post a Comment