មូលហេតុ នៅពីក្រោយ នៃការបញ្ជូន ពលករ ខ្មែរ ខុសច្បាប់ ពីប្រទេស ថៃ មកកម្ពុជា
RFA | ១៣ មិថុនា ២០១៤
ប្រទេសថៃ បានចាប់ផ្ដើម យុទ្ធនាការ បញ្ជូនពលករ ខ្មែរ ដែលធ្វើការ ដោយខុសច្បាប់ មកកម្ពុជា វិញ ដោយហេតុផល រក្សាស្ថិរភាព សន្តិសុខ ស្របពេលថៃ កំពុងមាន ភាពចលាចល លើផ្នែក នយោបាយ។
រឿងរ៉ាវ ដែលស្ថិត នៅក្រោយ នៃការបញ្ជូន ពលករនេះ, អ្នកជំនាញនានា បានអះអាង ខុសគ្នា ដោយគេ លើកហេតុផល អាចជាការ ឌឺដងគ្នា រវាង អ្នកនយោបាយ។ អ្នកខ្លះទៀត យល់ថា ការបញ្ជូន ពលករមក ប្រទេសកម្ពុជា វិញនេះ អាចជាសក្ដានុពល សម្រាប់ អភិវឌ្ឍសេដ្ឋកិច្ច ទៅវិញ។
ការបញ្ជូន ពលករ មិនស្របច្បាប់ នៅតាមតំបន់ ព្រំដែន កម្ពុជា-ថៃ មានសកម្មភាព ខុស ពីធម្មតា។ បរិមាណ បញ្ជូនពលករ កម្ពុជា ពីប្រទេស ថៃ បានកើនឡើង រហូត ដល់១ម៉ឺននាក់ ក្នុងមួយថ្ងៃ ដែលថ្នាក់ដឹកនាំ ក្រសួងការងារ និងអាជ្ញាធរ មូលដ្ឋាន កំពុងចាត់ វិធានការ ដោះស្រាយ បញ្ហានេះ។ តាមការអង្កេត របស់ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បង្ហាញថា, គិតត្រឹមថ្ងៃ ទី១៣ មិថុនា ឆ្នាំ២០១៤ ពលករកម្ពុជា ជាង៤ម៉ឺន នាក់ ត្រូវ បានប្រទេស ថៃ បញ្ជូនមក កម្ពុជា វិញ នៅតាមច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយប៉ែត និងច្រក មួយចំនួនទៀត នៅតាមព្រំដែន ខ្មែរ-ថៃ។
អ្នកជំនាញ ជាច្រើន បានរកឃើញ ហេតុផល នៅក្រោយ នៃការបញ្ជូន ពលករ ខ្មែរ យ៉ាងច្រើន សន្ធឹកសន្ធាប់ មកកម្ពុជា វិញនេះ ដោយសារ ហេតុផល នយោបាយ។ អ្នកវិភាគ នយោបាយ អះអាង ថា, បញ្ហានេះ អាចបណ្ដាលមក ពីប្រទេសកម្ពុជា ទំនង ជាអ្នកគាំទ្រ គណបក្ស ប្រជាប្រិយភាព របស់ថៃ គឺ ឈ្មោះ ភឿថៃ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលសមាជិក គ្រួសារ របស់លោក បានឡើង ជានាយករដ្ឋមន្ត្រី, ហើយ បានទម្លាក់ ពីអំណាចវិញ ជាច្រើនលើក ច្រើនសា។ ប៉ុន្តែ ភាគីថៃ បានអះអាង ថា, ការចាប់បញ្ជូន ពលករខ្មែរ មកកម្ពុជា វិញនោះ ដោយសារ តែ ប្រទេសថៃ បានទទួល ពាក្យ ចចាមអារ៉ាម ថា, អ្នក ដែលធ្វើការ ដោយខុសច្បាប់ ចូលរួម ក្នុងការធ្វើ បាតុកម្ម ប្រឆាំង នឹងនាយករដ្ឋមន្ត្រី ដែលដឹកនាំ ដោយយោធា។ ប៉ុន្តែ ថ្នាក់ដឹកនាំ របស់ថៃ បានបដិសេធ ចំពោះ ពាក្យ ចចាមអារ៉ាម ទាំងនោះ។
ក្រុមប្រឹក្សា សន្តិសុខថៃ បានប្រាប់ កាសែត របស់ថៃ ឌឹ ណេសិន (The Nation) នៅថ្ងៃ ទី១៣ មិថុនា ថា, អ្នកធ្វើការ មិនស្របច្បាប់ ឬពុំ មានឯកសារ គ្រប់គ្រាន់ ត្រូវ បញ្ជូនត្រឡប់ ទៅប្រទេស ខ្លួនវិញ, ប៉ុន្តែ អ្នក ដែលមាន ឯកសារ គ្រប់គ្រាន់ គឺ អាចធ្វើការ ជាធម្មតា។ ចាប់តាំង ពីថ្ងៃ ដែលអ្នកដឹកនាំ យោធាថៃ បានឡើង កាន់តំណែង ជានាយករដ្ឋមន្ត្រី មានយុទ្ធនាការ ជាច្រើន បានចុះ ចាប់កម្មករ ដែលមិនស្រប ជាពិសេសកម្មករ កម្ពុជា។ ថ្នាក់ដឹកនាំ យោធាថៃ នេះ បានដាក់ ពេលវេលា កំណត់ ដល់អ្នក ដែលធ្វើការ មិនស្របច្បាប់ ត្រូវ បោសសម្អាត ឲ្យអស់ នៅខែក្រោយ គឺ ត្រឹមថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៤។
អ្នកវិភាគ កិច្ចការសង្គម លោក កែម ឡី មានប្រសាសន៍ ថា, ការបញ្ជូន ពលករ មកវិញនេះ គឺ ជាការសង្ស័យ របស់ អ្នកនយោបាយ។
បន្ថែមលើនេះ ប្រធាន អង្គការខារ៉ាម (CARAM) ដែលធ្វើការ អង្កេត លើការបញ្ជូន ពលករ ទៅធ្វើការងារ នៅបរទេស លោក យ៉ា ណាវុធ មានប្រសាសន៍ ថា, យន្តការ របស់ថៃ លើការបោសសម្អាត ពលករ មិនស្របច្បាប់ នៅពេលនេះ ហាក់ជាយន្តការ ខុសទំនង។
លោក យ៉ា ណាវុធ បញ្ជាក់ទៀត ថា, ប្រទេសថៃ នៅតែ បន្តសកម្មភាព បោសសម្អាត ពលករ ដែលធ្វើការ ស្របច្បាប់ មកប្រទេស កម្ពុជា វិញ ដែលបញ្ហានេះ អាចក្លាយ ជាបន្ទុកធ្ងន់ធ្ងរ ដល់រដ្ឋាភិបាល កម្ពុជា។
បញ្ហានេះ រដ្ឋមន្ត្រី ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក អ៊ិត សំហេង ដែលបានចុះ ពិនិត្យ នៅតំបន់ ច្រកទ្វារ ប៉ោយប៉ែត មានប្រសាសន៍ ថា, ប្រទេស កម្ពុជា និងថៃ មានកិច្ច ព្រមព្រៀង ពាក់ព័ន្ធ នឹងការសម្រួល បែបបទ អនុញ្ញាត ឲ្យពលកម្ម កម្ពុជា ទៅធ្វើការ ដោយស្របច្បាប់ នៅប្រទេសថៃ។
បច្ចុប្បន្ន កម្ពុជា កំពុងដោះស្រាយ បញ្ហាពលករ មិនស្របច្បាប់ ដែលបាន បញ្ជូនមក យ៉ាងច្រើន សន្ធឹកសន្ធាប់ មកនេះ ដោយបង្កើន កិច្ចសហប្រតិបត្តិការ បន្ថែម រវាង ប្រទេសថៃ បន្ថែមទៀត។ ហើយ ការសម្រប សម្រួលនោះ ត្រូវ ធ្វើឡើង ដោយយុត្តិធម៌ និងគ្មានការ បង្ខិតបង្ខំ ឬប្រើអំពើហិង្សា ណាមួយ មកលើពលករ កម្ពុជា ឡើយ។
ឆ្លើយតបទៅ នឹងបញ្ហានេះ សេចក្ដីប្រកាស ព័ត៌មាន នៅថ្ងៃ ទី១៣ មិថុនា របស់ ក្រសួង ការបរទេសថៃ បានបដិសេធ ចំពោះ ពាក្យចចាមអារ៉ាម នៃការចេញផ្សាយ ព័ត៌មាន ទាក់ទង ការបោសសម្អាត របស់ ទាហានថៃ ដោយហិង្សា ទៅលើពលករ កម្ពុជា ដែលបាន លួចឆ្លង ទៅធ្វើការ ដោយខុសច្បាប់។
អ្នកនាំពាក្យ ក្រសួង ការបរទេសថៃ លោក សេក វណ្ណមេធី មានប្រសាសន៍ ថា, ពាក្យ ចចាមអារ៉ាមនេះ បានធ្វើ ឲ្យពលករកម្ពុជា ដែលធ្វើការ មិនស្របច្បាប់ ស្ម័គ្រចិត្ត រាយការណ៍ ទៅអាជ្ញាធរ ថៃ។ ហើយ ការចាប់បញ្ជូន ពលករ ទាំងនោះ មកកម្ពុជា វិញ គឺ ជាការជួយសម្រួល ដល់ការធ្វើដំណើរ តែប៉ុណ្ណោះ, មិនមែន ជាការ ចាប់បង្ខំ នោះទេ។ អាជ្ញាធរថៃ ជឿជាក់ ថា, ការផ្គត់ផ្គង់ ពលករ ដោយស្របច្បាប់ នឹងធ្វើ ឲ្យប្រទេស ថៃ និងកម្ពុជា ចំណេញ ទាំងអស់គ្នា ដើម្បី កាត់បន្ថយ ការកេងកម្លាំង ពលកម្ម និងការជួញដូរ មនុស្ស។
តាមការប៉ាន់ស្មាន ពលករកម្ពុជា ប្រមាណ ជាង២០ម៉ឺននាក់ កំពុងប្រឈមមុខ បញ្ជូនមកកម្ពុជា វិញ ដោយសារ ពួកគាត់ មិនមាន លិខិត ឆ្លងដែន និងពុំមាន ឯកសារ គ្រប់គ្រាន់។ ការស្រាវជ្រាវ ដោយអង្គការ មួយចំនួន បានបង្ហាញ ថា, ប្រសិនបើ ពលករកម្ពុជា ត្រូវ បានបញ្ជូន មកកម្ពុជា វិញនោះ អាចធ្វើ ឲ្យកម្ពុជា ខាតបង់ ទឹកប្រាក់ ប្រមាណ ៣០០លាន ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ ពីការផ្ទេរលុយ។ ប៉ុន្តែ បញ្ហានេះ ក៏អាច ប៉ះពាល់ ដល់សហគ្រាស ឬរោងចក្រថៃ ដែរ ដោយសារ តែ ការជួល ពលករខ្មែរ មានតម្លៃទាប ប្រមាណ ពីរដង បើ ប្រៀបធៀប នឹងការ ជួលកម្មករ របស់ថៃ។ តាមការប៉ាន់ស្មាន ប្រទេសថៃ មានពលករ ជិត៤លាន នាក់ មកពីប្រទេសថៃ, កម្ពុជា, និងឡាវ កំពុង ធ្វើការ នៅប្រទេស ថៃ ភាគច្រើន ដោយខុសច្បាប់៕
No comments:
Post a Comment