អង្គការ អន្តរជាតិ ទាមទារ ឱ្យរដ្ឋាភិបាល លើកលែងទោស ឲ្យមនុស្ស ២៥នាក់
ដោយ ឡេង ម៉ាលី / RFA | ១ មិថុនា ២០១៤
សកម្មជន ដីធ្លី ដោតផ្កាឈូក ដែលមាន សរសេរសារ ទាមទារ ឲ្យដោះលែង មនុស្ស ២៣នាក់ នៅលើរនាំងដែក របស់ ប៉ូលិស
ខាងមុខ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃ ទី២២ ឧសភា ឆ្នាំ២០១៤។ RFA/Den Ayuthyea
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ, Human Rights Watch) ទាមទារ ឱ្យរ
តាមរយៈ សេចក្ដីប្រកាស ព័ត៌មាន ដែលចេញផ្សាយ នៅថ្ងៃ ទី១ មិថុនា, អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ) សរសេរ ថា, រ
កាលពីថ្ងៃ ទី៣០ ឧសភា សាលាដំបូង រាជធានីភ្នំពេញ បានផ្ដន្ទាទោស សកម្មជន និងកម្មករ ទាំងនោះ ក្នុងអំពើហិង្សា ៣ករណី នៅក្នុង អំឡុងពេល ធ្វើបាតុកម្ម, ហើយ សម្រេច ដាក់ទោស ព្យួរ រហូត ដល់៤ឆ្នាំកន្លះ។ អ្នក ដែលមិនជាប់ ឃុំឃាំង ត្រូវ ផ្ដន្ទាទោស ហាម មិនឱ្យធ្វើ ជាអ្នកដឹកនាំ សហជីព។
នាយក អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងក្នុងសេចក្ដី ប្រកាសព័ត៌មាន ថា, លោក ស្វាគមន៍ ចំពោះ ការដោះលែង មនុស្ស ជាប់ឃុំឃាំង ទាំង២៥ នាក់នោះ ឲ្យមានសេរីភាពវិញ។ ក៏ប៉ុន្តែ លោក ថា, ការចោទប្រកាន់ និងលិខិត ថ្កោលទោស គួរតែ តុលាការ លុបចោល៖ «ការចោទប្រកាន់ ដោយសារ ហេតុផល នយោបាយ, ហើយ ការធ្វើ ឱ្យមាន លេសច្បាប់ ខុស ដើម្បី ដាក់កំហិត សិទ្ធិមូលដ្ឋាន របស់ ពួកគេ គឺ មិនត្រូវ ឱ្យមានទេ។»
សេចក្ដី ប្រកាស ព័ត៌មាន របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ) សរសេរ ថា, ប្រទេស ផ្ដល់ជំនួយ ដល់កម្ពុជា គួរតែ ប្រកាស ថ្កោលទោស ជាសាធារណៈ ចំពោះ ការកាត់ទោសនោះ, ហើយ អំពាវនាវ ឱ្យលើកលែងទោស ដល់អ្នកទាំង២៥ នាក់នោះ។ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ) បន្តទៀត ថា, ក្រុមប្រទេស ផ្ដល់ជំនួយ គួរតែ រួមគ្នា ទាមទារ ឱ្យគណបក្ស ប្រជាជនកម្ពុជា ឈប់ត្រួតត្រា កម្លាំងនគរបាល និងតុលាការ តទៅទៀត។
មន្ត្រី នាំពាក្យ រ
លោក ផៃ ស៊ីផាន ថ្លែងទៀត ថា, ការសម្រេចនេះ គឺ មិនមែន សម្រេច តាមហេតុផល នយោបាយ ឬមាន អ្នកទី៣ ដាក់សម្ពាធ លើតុលាការដែរ។ លោក ថា, ព្រះរាជអាជ្ញា ឃុំខ្លួនមនុស្ស ២៥នាក់នោះ គឺ ដើម្បី ហេតុផល សណ្ដាប់សាធារណៈ, ហើយ ក៏ខំរកបន្ទុក ដាក់លើអ្នក ទាំងនោះដែរ, ប៉ុន្តែ សម្រេច តាមឆន្ទានុ សិទ្ធិ របស់ខ្លួន។
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (យូមែន រ៉ៃ វ៉ច្ឆ) សរសេរ ថា, ការកាត់ទោស ជាផ្នែកមួយ នៃកិច្ចប្រឹងប្រែង ជាប្រព័ន្ធ របស់ រ
No comments:
Post a Comment