Paris Peace Accords 23 Oct. 1991

Tuesday, June 3, 2014

ពលរដ្ឋ​ ខ្មែរ​ក្រោម ​នៅ​អាមេរិក ​រំលឹក​ខួប ​ថ្ងៃ​បាត់បង់ ទឹក​ដី

ពលរដ្ឋ​ ខ្មែរ​ក្រោម ​នៅ​អាមេរិក ​រំលឹក​ខួប ​ថ្ងៃ​បាត់បង់ ទឹក​ដី

ដោយ តាំង សារ៉ាដា និង យាង សុជាមេត្តា / RFA | ១ មិថុនា ២០១៤

ខ្មែរ​ក្រោម អាមេរិក ៣០៥
ពិធី ​រំលឹក​ខួប ​ថ្ងៃ​បាត់បង់ ​ទឹក​ដី​ របស់ ​ខ្មែរ​កម្ពុជា ​ក្រោម នៅ​រដ្ឋ នដ្ស ខារ៉ូឡាណា (North Carolina) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ ​ទី​១ មិថុនា ឆ្នាំ​២០១៤។  RFA

ពលរដ្ឋ ​ខ្មែរ​ កម្ពុជា ​ក្រោម​ ជិត២០០​នាក់ មក​ពី​រដ្ឋ​នានា ក្នុង​សហរដ្ឋ​ អាមេរិក កាល​ពី​ថ្ងៃ​ អាទិត្យ ទី​១ មិថុនា បាន​នាំ​គ្នា​ រំលឹក​ខួប ​នៃ​ថ្ងៃ​បាត់បង់ ​ទឹក​ដី​ កម្ពុជា​ក្រោម ដែល​បារាំង ​បាន​កាត់​ ទៅ​ឱ្យ ប្រទេស​ វៀតណាម គ្រប់គ្រង កាល​ពី៦៥​ ឆ្នាំ​មុន។

សូម​ ស្ដាប់ ​សេចក្ដី​រាយការណ៍​ របស់​លោក តាំង សារ៉ាដា អំពី​ ការ​ជួបជុំ​គ្នា ​រំលឹក​ថ្ងៃ​ ជា​ប្រវត្តិសាស្ត្រ​ មួយ​នេះ ពី​រដ្ឋ នដ្ស ខារ៉ូឡាណា (North Carolina)

ចំណែក ​នៅ​ឯ​រាជធានី ​ភ្នំពេញ អង្គការ​ សមាគម ​ខ្មែរ ​កម្ពុជា​ ក្រោម សម្ដែង​ក្តី​សង្ឃឹម ថា, សាលា​ រាជធានី ​ភ្នំពេញ នឹង​អនុញ្ញាត ​ឲ្យ​ពួកគេ​ រៀបចំ​ ពិធី​បុណ្យ ​រំលឹក​ខួប ​បាត់បង់​ ទឹក​ដី​ កម្ពុជា ​ក្រោម នៅ​វត្ត​ សាមគ្គីរង្សី នៅ​ថ្ងៃ​ ទី​៤ ខែ​មិថុនា ខាង​មុខ។  ក្តី​សង្ឃឹម​នេះ ធ្វើ​ឡើង​ បន្ទាប់​ ពី​ប្រជាពលរដ្ឋ​ មាន​បញ្ហា ​ដីធ្លី ​មក​ពី​ខេត្ត ​ក្រចេះ ដែល​បាន​ ស្នាក់​នៅ​ ក្នុង​ទី​អារាម​នេះ វិល​ត្រឡប់ ​ទៅ​ខេត្ត ​ក្រចេះ​វិញ ទាំង​អស់ ​នៅ​ថ្ងៃ​ ទី​១ ខែ​មិថុនា។

ទោះ​ជា​យ៉ាង​ណា អង្គការ​ សមាគម​ ខ្មែរ​ កម្ពុជា ​ក្រោម កំពុង​រង់ចាំ​ មើល​លទ្ធផល ​ក្រោយ​ជំនួប ​រវាង ​អង្គការ​ សមាគម ​ខ្មែរ​ កម្ពុជា​ ក្រោម និង​មន្ត្រី​ សាលា ​រាជធានី ​ភ្នំពេញ ជា​ថ្មី ​ម្តង​ទៀត នៅ​ថ្ងៃ​ ទី​២ ខែ​មិថុនា នេះ។

មន្ត្រី​ សាលា​រាជធានី ​ភ្នំពេញ បាន​អះអាង ​កាល​ពី​ពេល​ ថ្មីៗ ​នេះ​ ថា, ពួកគេ ​នឹង​មិន​អនុញ្ញាត ​ឲ្យ​អង្គការ​ សមាគម ​ខ្មែរ​ កម្ពុជា​ ក្រោម ជួបជុំ​ ធ្វើ​ពិធី​បុណ្យ​ រំលឹក​ ថ្ងៃ​បាត់បង់​ ទឹក​ដី​ នៅ​វត្ត​ សាមគ្គីរង្សី តាម​ការ​ស្នើ​សុំ ​របស់​ ខ្មែរ​ក្រោម ឡើយ ដោយ​លើក ​ហេតុផល ថា, នៅ​វត្ត​ សាមគ្គីរង្សី​នេះ មាន​ប្រជាពលរដ្ឋ​ មក​ពី​ខេត្ត​ ក្រចេះ​ ស្នាក់​នៅ, ដូច្នេះ ​សាលា​រាជធានី ​ភ្នំពេញ មិន​អាច ​អនុញ្ញាត​ ឲ្យ​ពលរដ្ឋ ​ជួប​ជុំ​ ធ្វើ​អ្វី ២​ជាន់​គ្នា​ នៅ​កន្លែង​ តែមួយ ឬ​ក្នុង​ពេល ​តែ​ មួយ​ឡើយ៕



No comments:

Post a Comment